សិច ៖ ទំហំផ្លែចេក មិនមែនជាបញ្ហាទេ?

តើមនុស្សស្រី ពិតជាផ្តោតសំខាន់ ទៅលើទំហំផ្លែចេកមែនទេ? វាជាប្រធានបទរសើបមួយ ក្នុងពេលបច្ចុប្បន្ននេះ។ ប្រធានបទរសើប ក៏ដោយសារតែ មនុស្សប្រុសភាគច្រើនគិតថា ទំហំផ្លែចេករបស់គេ មិនមែនជាបញ្ហាធំនោះទេ ប៉ុន្តែ មនុស្សស្រីមួយចំនួនវិញ គេចូលចិត្ត “ផ្លែចេកធំៗ”។ ផ្លែចេកទីនេះ គឺសំដៅលើប្រដាប់ភេទបុរស។

មនុស្សប្រុសភាគច្រើនយល់ថា ផ្លែចេកប៉ុណ្ណា ក៏អាចធ្វើឲ្យមនុស្សសុខស្រួលដែរ ជាពិសេស ការរួមភេទត្រឹមតែមួយយប់ (ភាគច្រើន ពួកបស្ចឹមប្រទេស ព្រោះគេយល់ថា ការរួមភេទ គ្រាន់តែជាការជួយ សម្រេចបំណងតណ្ហា ឲ្យគ្នាទៅវិញទៅមកប៉ុណ្ណោះ)។

ប៉ុន្តែ សម្រាប់មនុស្សស្រីមួយចំនួន ប្រាថ្នាចង់ញ៉ាំផ្លែចេកធំៗ (មិនមែនប្រវែងទេ) គឺទំហំ, នេះបើតាមប្រសាសន៍របស់លោក Shannon Leung អ្នកស្រាវជ្រាវប្រចាំមន្ទីរពិសោធន៍ SPAN (UCLA’s Sexual Psychophysiology and Affective Neuroscience)។

អ្នកស្រាវជ្រាវបានធ្វើប្រដាប់ភេទសិប្បនិម្មិត ដែលមានទំហំខុសៗគ្នា ឲ្យស្ត្រីអ្នកចូលរួមជ្រើសរើស ដែលមានប្រវែងចាប់ពី ១០ ទៅ ២២ សង់ទីម៉ែត្រ និងទំហំចាប់ពី ៦ សង់ទីម៉ែត្រ។

ស្ត្រីអ្នកចូលរួមចំនួន ៤១ អ្នក ត្រូវបានអនុញ្ញាតឲ្យជ្រើសរើស ទំហំផ្លែចេក ដែលពួកគេចង់បាន។
ប្រវែង ១៧ សង់ទីម៉ែត្រ គឺជាជម្រើសទីមួយ សម្រាប់មនុស្សស្រីភាគច្រើន។

បើអញ្ជឹង ប្រសិនបើអ្នកមានទំហំ តូចជាងនេះ ហើយដៃគូរបស់អ្នក ប្រាថ្នាចង់បានផ្លែចេកទំហំធំ ហើយវែង ... តើអ្នកគួរធ្វើយ៉ាងណាដែរ?

សិច ៖ ទំហំផ្លែចេក មិនមែនជាបញ្ហាទេ?