ចេះតែមានអារម្មណ៍ថា “លិង្គតូច” មែនទេ?

ស្ត្រីប្រមាណជា ៨៥ ភាគរយ បានទទួលភាពរីករាយ ស្រណុកសុខស្រួល ជាមួយនឹងប្រដាប់ភេទទំហំប្រហាក់ប្រហែលគ្នា ប៉ុន្តែ បុរសមួយចំនួនកំពុងរងនូវបញ្ហា "លិង្គតូច"។

បញ្ហាលិង្គតូច គឺជាអារម្មណ៍ ឬក្តីកង្វល់របស់មនុស្សម្នាក់ដែលគិតថា លិង្គរបស់ខ្លួនមានទំហំតូច (ទោះបីជាវាមិនតូចក៏ដោយ)។
វាជារឿងធម្មតាទេ ដែលបុរសមានការព្រួយបារម្ភ ទៅលើទំហំប្រដាប់ភេទរបស់ពួកគេ។

គេបានកត់សម្គាល់ទៅលើ ការសិក្សាអំពីទំហំរបស់លិង្គ។ ជាមធ្យម ទំហំលិង្គពេលរឹង គឺប្រហែលជា ១៤ ទៅ ទៅ ១៦ សង់ទីម៉ែត្រ។

ចេះតែមានអារម្មណ៍ថា “លិង្គតូច” មែនទេ?

ការសិក្សាបានបង្ហាញថា បុរសប្រហែលជា ៤៥ ភាគរយ ចង់បានលិង្គមានទំហំធំ។ យ៉ាងណាមិញ គ្រូពេទ្យវះកាត់កែសម្ភស្ស កំពុងផ្សព្វផ្សាយអំពី ការរកឃើញរបស់ពួកគេ ដែលអាចធ្វើឲ្យលិង្គរីកធំបាន។ ប៉ុន្តែ វិធីសាស្ត្រនេះ មិនទាន់មានភស្តុតាង ជាក់លាក់នៅឡើយទេ ហើយក៏នឹងអាច មានផលវិបាកធ្ងន់ធ្ងរផងដែរ៕

ចេះតែមានអារម្មណ៍ថា “លិង្គតូច” មែនទេ?