ជួយខ្លួនឯង អាចប៉ះពាល់ដល់ “ការមករដូវទេ”?

ទេ! ការជួយខ្លួនឯង នឹងមិនរំខានដល់ការមករដូវ ឬការមានផ្ទៃពោះនោះទេ។

មនុស្សជាច្រើន ធ្លាប់បានលឺហើយ អំពីរឿងមិនពិតដែលថា ការជួយខ្លួនឯងនោះ អាចបណ្តាលឲ្យមានជាជំងឺ រំខានដល់ការលូតលាស់ បណ្តាលឲ្យមានបញ្ហាស្មារតី នាំឲ្យងងឹតភ្នែក ឬមិនអាចមានកូនបាននោះ។ ប៉ុន្តែ រឿងទាំងនោះ គឺមិនពិតនោះទេ។

ជារឿយៗ ការជួយខ្លួនឯង ត្រូវបានគេចាត់ទុកថា ជាប្រធានបទឯកជនមួយ ហើយមនុស្សមួយចំនួន មានអារម្មណ៍ខ្មាស់អៀន ដើម្បីនិយាយអំពីវា។ ហើយនៅពេលដែលមនុស្ស រឹតតែខ្មាសខ្លាំងក្នុងការនិយាយ ឬសួរអំពីរឿងនេះ ពួកគេអាចលឺ និងជឿ នូវអ្វីដែលមិនត្រឹមត្រូវ។

ប្រសិនបើអ្នកបារម្ភ ឬមានសំណួរ អំពីការជួយខ្លួនឯងនោះ សូមទៅជួបនឹងគ្រូពេទ្យ ដើម្បីពិភាក្សាអំពីរឿងនេះ៕

ជួយខ្លួនឯង អាចប៉ះពាល់ដល់ “ការមករដូវទេ”?