ពលរដ្ឋ​សហគមន៍​បុរីកីឡា​ធ្វើ​ពិធី​រំឭក​ខួប​លើក​ទី​៤​នៃ​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ

ពលរដ្ឋ​នៃ​សហគមន៍​ដែល​មាន​ទំនាស់​ដី​ធ្លី​ក្នុង​រាជធានី​ភ្នំពេញ​ប្រមាណ​ជា ១០០​នាក់ មក​ពី​សហគមន៍​៣​មករា បុរីកីឡា អតីត​អ្នក​បុរីកីឡា បឹងកក់ និង​អេស.អូ.អេស (SOS) បាន​ជួប​ជុំ​គ្នា​នៅ​ទីតាំង​សហគមន៍​៣​មករា បុរីកីឡា នៅ​ព្រឹក​ថ្ងៃ​ទី​៣ មករា ដើម្បី​រំឭក​ខួប ៤​ឆ្នាំ នៃ​ការ​បណ្ដេញ​ពលរដ្ឋ​បុរីកីឡា​ជិត ៤០០​គ្រួសារ ចេញ​ពី​លំនៅឋាន​ដោយ​បង្ខំ។

ប្រជាពលរដ្ឋ​នៃ​សហគមន៍​ទាំង​នោះ ទទូច​ឲ្យ​រដ្ឋាភិបាល ពន្លឿន​ការ​ដោះស្រាយ​បញ្ហា​នេះ ដើម្បី​ផ្តល់​ជម្រក​សមរម្យ​ដល់​ពួក​គាត់ និង​ឱកាស​ប្រកប​មុខ​របរ​ចិញ្ចឹម​ជីវិត​បាន​ល្អ​ប្រសើរ។

សូម​ស្ដាប់ លោក យ៉ង ចាន់តារា រាយការណ៍​អំពី​រឿង​នេះ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។