Q&A : ស្ត្រី​ក្រមុំ​ព្រហ្មចារី​ក្រោយពី​រួមភេទ ហើយ​កើតមាន​អាការ​ឈាម​ហូរ តើ​ខុសពី​ប្រក្រតី​ឬទេ ?

សំណួរ ៖ នាង​ខ្ញុំ​ទើបតែ​មាន​សិច​ជា​លើកដំបូង​ក្នុង​ជីវិត​កាលពីពេល​ថ្មីៗ​នេះ ហើយ​នៅពេល អ្វីៗ​បានបញ្ចប់​សព្វគ្រប់ នាង​ខ្ញុំ​កើតមាន​អាការ​ភ័យខ្លាច​ខ្លាំងណាស់ ព្រោះ​ឃើញ​ឈាម​ជោក​កម្រាលពូក​ឆ្អិនឆ្អៅ​តែម្តង ។ ក្រោយ​ការរួម​ភេទ​បន្ទាប់​ថ្ងៃទី ១ ដល់​ថ្ងៃទី ៣ នៅត្រង់​ប្រដាប់ភេទ នៅតែមាន​ឈាម​ហូរ​ចេញ​បន្តបន្ទាប់ ប៉ុន្តែ​ដល់​ថ្ងៃ ទី ៣ អាការ​ឈាម​ហូរ​បាន​ធូរស្បើយ​ខ្លះ​វិញ ។ នាង​ខ្ញុំ​ចង់​សួរថា ស្ត្រី​ក្រមុំ​ព្រហ្មចារី​ក្រោយពី​រួមភេទ ហើយ​កើតមាន​អាការ​ឈាម​ហូរ​បែបនេះ តើ​ខុស ពី​ប្រក្រតី​ឬទេ ?

ចម្លើយ ៖ បញ្ហា​របស់​អ្នក​មិនមាន​អ្វី​គួរឱ្យ​ព្រួយបារម្ភ​ទេ ព្រោះ​ស្ត្រី​ក្រមុំ​ក្រោយពី​បានរួម​ភេទ​ជា​លើកដំបូង​ក្នុង​ជីវិត​តែង​កើត​អាការ​បែប​នេះឯង ។ ការ​ដាច់​សន្ទះ​ព្រហ្មចារី ហើយ​ឈាម​ហូរ​ចេញ​ច្រើន ឬ តិច អាស្រ័យទៅលើ​ស្ថានភាព​រាងកាយ​របស់​ស្ត្រី​ម្នាក់ៗ​ប៉ុណ្ណោះ ។ ស្ត្រី​ខ្លះ​ក្រោយពី​ដាច់​សន្ទះ​ព្រហ្មចារី គឺ​គ្រាន់​តែមាន​ឈាម​បន្តិចបន្តួច​ឯ​ខ្លះ​ឈាម ចេញ​បន្តិច​ក៏​បាត់​ទៅវិញ ចំណែក​ខ្លះទៀត​ឈាម​ហូរ​ចេញ​បន្តិច​ម្តងៗ​រហូត ៣ ទៅ ៤ ថ្ងៃ ឬ អ្នកខ្លះ អាច​ពី ៥ ទៅ ៦ ថ្ងៃ​ទៀតផង ។

ចំពោះ​អាការ​ឈាម​តិច ឬ ច្រើន​នេះ វា​ក៏​អាស្រ័យទៅលើ​ការ​ដាច់​រលាត់​ដោយសារ​ប្រដាប់ភេទ​តូច ឬ ធំ ឬ ពេល​ស៊ក​បញ្ចូល​បុរស​ប្រើ​កម្លាំង តិច ឬ ខ្លាំង ។ បើ​ករណី​បុរស​ចេះ​ថ្នាក់ថ្នម​ដោយ​ស៊ក​បញ្ចូល​បន្តិច​ម្តង​មិន​បង្ក​ឱ្យ​សន្ទះ​ព្រហ្មចារី​ដាច់​ខ្លាំង នោះ​ការ​ហូរឈាម​ក៏​តិច​ទៅតាម​នោះដែរ ។ អ្នក​មិនចាំបាច់​ព្រួយ​បារ​ម្មណ៍​ទេ ព្រោះ​អាការ រៀបរាប់​មកនេះ​ចាត់ទុកជា​រឿង​ប្រក្រតី ហើយ​ស្ត្រី​ដែល​ក្រមុំ​បរិសុទ្ធ​ភាគច្រើន​តែង​កើត​អាការ​ដូច​អ្នកជា​និច្ច ៕

Q&A : ស្ត្រី​ក្រមុំ​ព្រហ្មចារី​ក្រោយពី​រួមភេទ ហើយ​កើតមាន​អាការ​ឈាម​ហូរ តើ​ខុសពី​ប្រក្រតី​ឬទេ ?