កូរ៉េខាងត្បូងដាក់ទុន៤០លានដុល្លារដាំម្រេចនៅមណ្ឌលគិរី


កូរ៉េខាងត្បូងដាក់ទុន៤០លានដុល្លារដាំម្រេចនៅមណ្ឌលគិរី

មានក្រុមហ៊ុនរបស់ប្រទេសកូរ៉េខាងត្បូងមួយឈ្មោះ វែល បាយអូ បានដាក់ទុនចំនួនទឹកប្រាក់ប្រមាណជាង៤០ លានដុល្លារអាម៉េរិក ក្នុងការដាំម្រេចនៅខេត្តមណ្ឌលគិរីនិងអាចធ្វើឲ្យប្រទេសកម្ពុជាមានទីផ្សារពិភពលោកការនាំចេញទៅកាន់ទីផ្សារពិភពលោកដ៏ធំផងដែរ។ គម្រោងវិនិយោគនេះ បាននឹងកំពុងដំណើរការលើផ្ទៃដីប្រមាណ៥០០ហិកតា ក្នុងឃុំពូជ្រៃ ស្រុកពេជ្រដា ខេត្តមណ្ឌលគិរី។

 

កូរ៉េខាងត្បូងដាក់ទុន៤០លានដុល្លារដាំម្រេចនៅមណ្ឌលគិរី

 

លោក គីម យាំងជុង អគ្គនាយកក្រុមហ៊ុន វែលបាយអូ បានឲ្យដឹងថា ក្រុមហ៊ុន វែលបាយអូ របស់លោកដែលបានយកមកធ្វើការវិនិយោគចំនួន៤០លានដុល្លារនេះគឺជាទុនបានមកពីប្រទេសកូរ៉េខាងត្បូងផ្តោតយ៉ាងសំខាន់លើកសិផលកសិកម្មជាចម្បងរបស់ក្រុមហ៊ុនដំណាំម្រេច។ បន្ទាប់ពីក្រុមហ៊ុនទទួលបាននូវភាពជោគជ័យក្រុមហ៊ុននឹងពង្រីកទីផ្សាររបស់ខ្លួនទៅកាន់ទីផ្សារពិភពលោកទាមទារនិង សម្រេចឱ្យបាននូវគុណភាពខ្ពស់ដោយក្រុមហ៊ុន វែលបាយអូ បង្កើតស្លាកយីហោខ្លួនឯងនិងដាក់ឈ្មោះតំណាងតែមួយគត់របស់ប្រទេសកម្ពុជាក្រុមហ៊ុននឹងមានគម្រោងនាំចូលនូវបច្ចេកវិទ្យានិងជំនាញកសិកម្មទំនើបរបស់ប្រទេសកូរ៉េមកកាន់ប្រទេសកម្ពុជាផងដែរ។ ក្នុងនោះលោកប្រធានក្រុមហ៊ុនបានបន្តទៀតថា ក្រុមហ៊ុននឹងធ្វើការបង្កើតកសិដ្ឋានម្រេចដ៏ធំជាងគេលើពិភពលោក មិនមែនតែនៅប្រទេសកម្ពុជានោះទេ។ ដោយឡែកនៅក្នុងប្រទេសកម្ពុជាក្នុងខេត្តមណ្ឌលគិរីនៅក្នុងស្រុកពេជ្រដានេះ ខាងក្រុមហ៊ុននឹងធ្វើការលើកស្ទូយការអភិវឌ្ឍវិស័យសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ឱ្យកាន់តែឈានទៅរកការរីកចម្រើននិង ភាពប្រសើរឡើង។

 

សព្វថ្ងៃក្រុមហ៊ុនមានបុគ្គលិកនិងកម្មករ ចំនួនជាង១០០នាក់ តាមគម្រោងផែនការរបស់ក្រមហ៊ុនបានអនុវត្តន៍ជិត២០ហិកតាដោយគិតចាប់តាំងពីពេលដំណើរការក្នុងខែកញ្ញា ឆ្នាំ២០១៥នេះ។ លោក អេង ប៊ុនហ៊ាង អភិបាលខេត្តមណ្ឌលគិរីបានសម្តែងនូវការកោតសរសើររាល់ក្រុមហ៊ុននានាដែលមកធ្វើការអភិវឌ្ឍនៅតំបន់នេះ មិនថាក្រុមហ៊ុនវិនិយោគក្នុងឬក្រៅស្រុកនោះទេ សំខាន់គឺក្រុមហ៊ុនទាំងនោះអនុវត្តទៅតាមបទដ្ឋានច្បាប់៕

 

អត្ថបទ៖ កញ្ញាធានី

ប្រភព៖ KhmerDaily