ការគេងនៅពេលយប់ច្រើនជាង ៩ ម៉ោងអាចប្រឈមមុខនឹងហានិភ័យ​នៃ​ការ​ស្លាប់មុនអាយុ


ការគេងនៅពេលយប់ច្រើនជាង ៩ ម៉ោងអាចប្រឈមមុខនឹងហានិភ័យ​នៃ​ការ​ស្លាប់មុនអាយុ

យោងតាមលទ្ធផលនៃការសិក្សាថ្មីរបស់ក្រុមអ្នកស្រាវជ្រាវបានបង្ហាញថា ការគេង យប់លើសពី ៩ ម៉ោងក្នុងមួយថ្ងៃប្រឈម មុខនិងហានិភ័យនៃការស្លាប់មុនអាយុ។ ក្រុមអ្នកស្រាវជ្រាវនៃសកលវិទ្យាល័យ The University of Sydney បានរកឃើញ ថា អ្នកដែលគេងច្រើនជាង ៩ ម៉ោងក្នុង មួយយប់ ឬអង្គុយច្រើនជាង ៧ ម៉ោងក្នុង មួយថ្ងៃប្រឈមមុខនិងហានិភ័យនៃការស្លាប់មុនអាយុខ្ពស់ជាងមនុស្ស ដែលគេង និងអង្គុយក្នុងរយៈពេលកំណត់ត្រឹមត្រូវ ហើយហានិភ័យនេះក៏មានកើតមានឡើងចំពោះក្រុមមនុស្សដែលធ្វើលំហាត់ប្រាណតិចជាង ១៥០នាទីក្នុងមួយសប្តាហ៍ផងដែរ។

 

លោកវេជ្ជបណ្ឌិត Melody Ding អ្នក និពន្ធ និងជាអ្នកស្រាវជ្រាវជាន់ខ្ពស់នៃ សកលវិទ្យាល័យ University of Sydney បានបង្ហាញនៅលើគេហទំព័រព័ត៌មាន The Daily Mail របស់អង់គ្លេសថា «កង្វះលំហាត់ ប្រាណ ការគេងលើស និងកត្តាចំណីអាហារជាផ្នែកសំខាន់បំផុតនៃសុខភាពរបស់មនុស្ស ហើយការសិក្សាថ្មីនេះបង្ហាញពី ឥរិយាបថដ៏ល្អបំផុតដែលមនុស្សទាំងអស់គ្នាគួរតែអនុវត្តគ្រប់ៗគ្នា»។

 

ការគេងនៅពេលយប់ច្រើនជាង ៩ ម៉ោងអាចប្រឈមមុខនឹងហានិភ័យ​នៃ​ការ​ស្លាប់មុនអាយុ

 រូបភាព​បរទេស (រូបតំណាង)

ក្នុងអំឡុងពេលនៃការសិក្សាក្រុមអ្នកស្រាវជ្រាវបានបានធ្វើការពិនិត្យលើជីវិត នៃការរស់នៅរបស់មនុស្សប្រមាណ២៣១-០៤៨១ នាក់ ដែលមានអាយុចាប់ពី ៤៥ ឆ្នាំ ឬលើសជាងនេះ។ ក្រុមអ្នកចូលរួម ទាំងអស់ត្រូវបានសាកសួរតម្រូវឲ្យឆ្លើយ និងសំណួរជាច្រើនទាក់ទងពីរបៀបនៃការ រស់នៅប្រចាំថ្ងៃ។ ក្រុមវេជ្ជបណ្ឌិតដែលចូលរួមការសិក្សានេះបានបង្ហាញតួរលេខនៃកំណត់ត្រាពិន្ទុបន្ទាប់ពីការស្រាវជ្រាវនេះថា ឥរិយាបថ ដែលបានបណ្តាលឲ្យសារពាង្គកាយមនុស្សប្រឈមមុខនឹងហានិភ័យនៃជំងឺជាច្រើនរួមមាន ការជក់បារី ការផឹកគ្រឿងស្រវឹង ការទទួលទានចំណីអាហារមិនសមរម្យ និងកង្វះសកម្មភាពរាងកាយ ឬការធ្វើលំហាត់ប្រាណជាដើម។

 

លទ្ធផលនៃការសិក្សានេះបានបង្ហាញថា ទម្លាប់នៃការរស់នៅមិនល្អមានដូចជា ការគេងតិចជាង ៧ ម៉ោងក្នងមួយថ្ងៃ ឬ គេងលើសពី ៩ ម៉ោងក្នុងមួយថ្ងៃ និងការ អង្គុយយូរពេក ព្រមទាំងកង្វះលំហាត់ប្រាណគឺប្រឈមមុខនឹងការហានិភ័យនៃការស្លាប់មុនអាយុខ្ពស់។ ពិសេសបំផុត ការគេងតិចជាង ៧ ម៉ោងក្នុងមួយថ្ងៃបូកជាមួយការជក់បារី និងការផឹកស្រាមានកម្រិតប្រឈមមុខនឹងហានិភ័យនៃការស្លាប់ជាងគេបំផុត ខណៈអត្រាមរណៈផ្សេងទៀតរួបផ្សំទាំងការធ្វើលំហាត់ប្រាណតិចតួច និងការគេងច្រើនពេក។ ម្យ៉ាងទៀតការធ្វើលំហាត់ប្រាណតិចពេកជាមួយនឹងការអង្គុយច្រើនពេកបូកបញ្ចូលទាំងការជក់បារី និងផឹកស្រាក៏ជាផ្នែកមួយសំខាន់ដែលជំរុញរាងកាយប្រឈមមុខនឹងហានិភ័យនៃការស្លាប់មុនអាយុផងដែរ។

 

ជាមួយគ្នានេះដែរ លោកវេជ្ជបណ្ឌិត Adrian Bauman អ្នកនិពន្ធម្នាក់ដែលបានចូលរួមក្នុងការសិក្សាស្រាវជ្រាវនេះក៏បាន បង្ហាញដែរថា ប្រសិនបើចង់ឲ្យប្រព័ន្ធ សម្រាប់សុខភាពសាធារណៈមានភាពល្អប្រសើរឡើង ក្នុងអ្នកវិទ្យាសាស្ត្រ និងវេជ្ជបណ្ឌិតទាំងអស់ត្រូវយកចិត្តទុកខ្ពស់ចំពោះមូលហេតុដែលបង្កឲ្យមានបញ្ហាទាំងនេះកើតមានឡើងមិនមែនជាការបែងចែក ឬ ញែកកត្តាណាមួយដែលជាមូលហេតុ ឡើយ។ ខណៈដែលចំនួននៃអ្នកស្លាប់ ដោយសារជំងឺទឹកនោមផ្អែម ជំងឺបេះដូង និងជំងឺមហារីកជុំវិញពិភពលោកបានកើនឡើងខ្លាំងរហូតដល់៣៨ លាននាក់ លើស ពីចំនួនអ្នកជំងឺដែលស្លាប់ដោយការចម្លងវីរុសទៅទៀត។ លោកវេជ្ជបណ្ឌិត Adrin Bauman បាន បន្តឲ្យដឹងទៀតថា កត្តាសំខាន់គឺការស្វែងយល់ពីឬសគល់ឥរិយាបថហានិភ័យដែលជាមេរោគមួយដ៏ចម្បងបំផុត និងជាប្រភពនៃដើមហេតុសំខាន់ដែលនាំឲ្យមានបញ្ហានៅទូទាំងពិភពលោកកើនឡើង។

 

 

លទ្ធផលនៃការសិក្សាថ្មីនេះក៏បានបោះពុម្ភផ្សាយជាសាធារណៈនៅលើទស្សនាវដ្តី PLOS ONE របស់ប្រទេសអូស្ត្រាលីផង ដែរ៕

 

អត្ថបទ៖ លោក វុទ្ធ

ប្រភព៖ Khmerdaily