អតីត​មិត្ត​រួម​អាវុធ ញ៉ឹក ហួន ទោះបី​ដង្ហើមចុងក្រោយ ត្រូវការពារ​សម្តេច​តេ​ជោ​

ភ្នំពេញ: សម្តេច​បាន​មានប្រសាសន៍​តាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេច​ថា នៅ​ល្ងាច​មិញ​នេះ ខ្ញុំ​បានទទួល​ដំណឹង​តាម Facebook ខ្ញុំ​ថា​អតីត​មិត្ត​រួម​អាវុធ លោក ញ៉ឹក ហួន មាន​ជំងឺ​ជា​ទម្ងន់​។ ខ្ញុំ​បាន​ចុះទៅ​សួរសុខទុក្ខ​គាត់ និង​បាន​លើកទឹកចិត្ត​ឲ្យ​គាត់​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ទោះបី​ស្ថានភាព​ជំងឺ​បែបណាក៏ដោយ​។
​ចំពោះ​រូបខ្ញុំ​គឺ​តែងតែ​នឹករលឹក​និង​ចងចាំ​ជានិច្ច​ចំពោះ​សហការី មិត្ត​រួម​អាវុធ​ទាំងអស់​ដែល​បាន​ចូលរួម​តស៊ូ​រំដោះប្រទេស​ពីរ​បប​ខ្មែរក្រហម ដូចជា​រូបលោក ញ៉ឹក ហួន ផ្ទាល់​ដែល​នៅក្រោយ​ឆ្នាំ ១៩៧០ បាន​ចូលរួម​តស៊ូ​នៅ​អង្គភាព​ជាមួយគ្នា​។ នៅ​ថ្ងៃទី ២០ មិថុនា ឆ្នាំ ១៩៧៧ គាត់​បានរួម​ជាមួយ​ខ្ញុំ​ចាប់ផ្តើម​វាយ​ពួក ប៉ុល ពត ។ គាត់​ក្លាយជា​អ្នកចូលរួម​កសាង​កម្លាំង​ប្រដាប់អាវុធ​ផ្តួលរំលំ​របប​ខ្មែរក្រហម ហើយ​ក៏បាន​ក្លាយជា​មេបញ្ជាការ​កងអនុសេនាធំ​មុនគេ​នៅពេលនោះ​។ ជា​បន្តបន្ទាប់ នៅពេល​បង្កើត​កងវរសេនាតូច គឺ​គាត់​ជា​មេបញ្ជាការ​មុនគេ ។ ក្រោយពេល​រំដោះប្រទេស​ថ្ងៃ ៧ មករា ១៩៧៩ បង្កើត​កងពល​តូ​ចលេ​ខ​១ ការពារ​ភ្នំពេញ គាត់​ជា​មេបញ្ជាការ​ដំបូង​ទៀត​។ នៅពេល​បង្កើត​កងពល​ធំ​លេខ ១៩៦ គាត់​ក៏​ជា​មេបញ្ជាការ​លើកដំបូង​ទៀត​។ លោក ញឹក ហួន មាន​ស្នាដៃ​ច្រើន​ចំពោះ​ជាតិ​។ សព្វថ្ងៃ​លោក ញ៉ឹក ហួន ជា​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​មាស​បួន មានមុខ​ងារ​ជា​អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ​។​

​សម្តេច​តេ​ជោ បាន​បន្តថា ថ្ងៃនេះ​ពេល​ខ្ញុំ​ទៅដល់​ផ្ទះ​គាត់ នាយទាហានជាន់ខ្ពស់​ដែល​ទៅសួរសុខទុក្ខ​បាន​ប្រាប់​ខ្ញុំ​ថា គាត់​មិន​ផ្តាំផ្ញើ​អ្វី​ច្រើន​ទេ​គឺ​មានតែ​ពាក្យ​ថា​ត្រូវតែ​ការពារ សម្តេច ហ៊ុន សែន ឱ្យបាន​។ មានន័យថា​ជីវិត​គាត់​មិន​សំខាន់​ជាង​ជីវិត​ខ្ញុំ​ទេ ដូចដែល​គាត់​បានធ្វើ​នៅ​យប់ ថ្ងៃទី​២០ ខែ មិថុនា ឆ្នាំ​១៩៧៦ ពេល​ឆ្លងកាត់​ចំការមីន​ជាប់​ព្រំដែន​កម្ពុជា វៀតណាម គឺ​គាត់​ជា​អ្នក​រាវរក​និង​ដោះមីន​មុននឹង​ឱ្យ​ខ្ញុំ​ដើរ​មួយ​ជំ​ហ៊ានៗ​ម្តង​។ ពេលនោះ​គាត់​ក៏​និយាយថា បើ​ខ្ញុំ​ស្លាប់​ក៏​ស្លាប់​ចុះ​ឱ្យតែ​បង ហ៊ុន សែន ឯង​នៅរស់​ដឹកនាំ​ការតស៊ូ​រំដោះជាតិ​។ របៀបនេះ​តើ​ឱ្យ​ខ្ញុំ​ទប់ទឹក​ភ្នែក​ម្តេច​បាន​។ ខ្ញុំ​បន់ស្រន់​ឱ្យ​បង ញ៉ឹក ហួន បន្ត​ការព្យាបាល​បាន​ឆាប់​ជាសះស្បើយ​។​

​បើទោះបី​ខ្ញុំ​នៅ​ឆ្ងាយ​ពី​បងប្អូន ឬ​មិនបាន​ជួប​ប្រាស្រ័យ​សន្ទនា​ដោយផ្ទាល់ គឺ​ខ្ញុំ​តែងតែ​នឹករ​ឮ​ក​ដល់​បងប្អូន​អតីត​មិត្ត​រួម​អាវុធ​ទាំងអស់​។ តែ​គួរអោយ​សោកស្តាយ​ដែល​បងប្អូន​មួយចំនួន​ក៏បាន​លាចាក​លោក ហើយ​មួយចំនួនទៀត​កំពុង​រស់នៅ​ដោយ​សុខ​សប្បាយ​ជាមួយ​ក្រុមគ្រួសារ​។ ខ្ញុំ​នៅតែ​បន្ត​យកចិត្តទុកដាក់​ចំពោះ​បងប្អូន​ជានិច្ច​ទៅតាម​លទ្ធភាព​ជាក់ស្តែង​ដែល​ខ្ញុំ​អាចធ្វើ​បាន​។​

​ខ្ញុំ​សូម​ជូនពរ​ប្អូន​អតីត​មិត្ត​រួម​អាវុធ​តស៊ូ​រំដោះជាតិ​ទាំងអស់ សូម​ជួបតែ​សំណាងល្អ និង​សេចក្តីសុខ​គ្រប់ពេល​ជានិច្ច ៕​

អតីត​មិត្ត​រួម​អាវុធ ញ៉ឹក ហួន ទោះបី​ដង្ហើមចុងក្រោយ ត្រូវការពារ​សម្តេច​តេ​ជោ​

អតីត​មិត្ត​រួម​អាវុធ ញ៉ឹក ហួន ទោះបី​ដង្ហើមចុងក្រោយ ត្រូវការពារ​សម្តេច​តេ​ជោ​

អតីត​មិត្ត​រួម​អាវុធ ញ៉ឹក ហួន ទោះបី​ដង្ហើមចុងក្រោយ ត្រូវការពារ​សម្តេច​តេ​ជោ​