នាយ​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​ទទួលស្គាល់ថា ពិតជា​មាន​ករណី​កាប់​ឈើ​ក្នុងព្រៃ​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​ខ្លះ​មែន​

មណ្ឌលគិរី:  ព្រៃ​អភិរក្ស​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ស្ថិតក្នុង ខេត្តមណ្ឌលគិរី ក្រោម​ការគ្រប់គ្រង​រប​ស់នាយ​ដែន​ជម្រក សត្វព្រៃ​ភ្នំ​ព្រេច គឺ​លោក សំ​រ៉ង់ ឌី​វិចិត្រ នៅតែ​រង​នូវ​ការ កាប់បំផ្លាញ​យ៉ាង​អនាធិបតេយ្យ គ្មាន​ការបង្ក្រាប ។ លោក​ឧកញ៉ា​មួយរូប មាន​ឈ្មោះថា សឹង សំអុល ត្រូវបាន​គេ ដឹងថា អាចមាន​ជាប់​ពាក់ព័ន្ធ​យ៉ាងជ្រៅ​នៅក្នុង ការកាប់បំផ្លាញ ព្រៃឈើ​នៅក្នុង​តំបន់​ព្រៃ​អភិរក្ស​ដែន​ជម្រក​សត្វ ព្រៃភ្នំ​ព្រេច នេះ ។​
​ដោយ​លោក​ឧកញ៉ា​រូបនេះ គឺ​ប្រើល្បិច​យកឈ្មោះ​ក្រុមហ៊ុន វិនិយោគ​ដី​សម្បទាន​សេដ្ឋកិច្ច​មួយ​ឈ្មោះ​ក្រុមហ៊ុន​ដាយ ថា​ង ធ្វើជា​ខែល​កំបាំងមុខ​ក្នុងការ​កាប់បំផ្លាញ​ព្រៃឈើ​និង​ដឹកជញ្ជូន ឈើ​ប្រណីត ឈើ​ប្រភេទ​លេខ​១​ទៅ​លក់​នៅក្រៅ​ប្រទេស ។​

​ឈ្មួញ​រកស៊ី​ឈើ​តូចតាច​និយាយថា លោក​ឧកញ៉ា សឹង សំអុល បាន​បញ្ជា​អោយ​មេការ​ម្នាក់​ឈ្មោះ ខុន ជា​អ្នកចេញ មុខ​រត់ ការ និង​បំផុស​អោយ​ប្រជាពលរដ្ឋ​ក្រី​-​ក្រ ចូល​អារឈើ ក្នុងព្រៃ​អភិរក្ស​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ដែល​ចំណុច​ខ្លះ​ក្នុង តំបន់​នោះ ជា​ព្រៃ ស្រោង​នៅឡើយ ដូច្នេះហើយ​វា​ជា​គោល ដៅ​ដែល​ក្រុម​ឈ្មួញ​រកស៊ី​ឈើ​កំពុងតែ​ស្រក់ទឹកមាត់ ដើម្បី កាប់​ឈើ​ទាំងនោះ​គ្មាន​ស្ដាយ​ស្រ ណោះ ដោយ​ពួកគេ​បាន ប្រើប្រាស់​រណា​យន្ត​រាប់រយ​គ្រឿងក្នុង​ការធ្វើសកម្មភាព​អារ​រំលំ និង​ដឹកជញ្ជូន​តាម​រថយន្ត​បង្កុង និង​រយ​ថយ​ន្ត កែច្នៃ​រាប់ សិប​គ្រឿង ចូលក្នុង​ក្រុមហ៊ុន​ដាយ​ថា​ង ដើម្បី​បន្លំ​ជា​ឈើ ស្របច្បាប់​របស់​ក្រុមហ៊ុន ហើយ​ក្រុមហ៊ុន​ដឹក​ចេញ​បន្ត កាត់​តាម ខេត្តក្រចេះ ទៅ​លក់​នៅ​ប្រទេស​វៀតណាម តាម ច្រកព្រំដែន​មួយចំនួន​នៅក្នុង​ខេត្ត​ត្បូងឃ្មុំ ដោយ​រលូន​មិន រំខាន​ដល់ លោក សំ​រ៉ង់ ឌី​វិចិត្រ នាយ​ដែន​ជម្រក​សត្វ ព្រៃភ្នំ​ព្រេច និង​សមត្ថកិច្ច​ជំនាញ​តាម​ដងផ្លូវ​ឡើយ ។​

​ជុំវិញ​ព័ត៌មាន​នេះ លោក សំ​រ៉ង ឌី​វិចិត្រ នាយ​ដែន ជម្រក​សត្វព្រៃ​ភ្នំ​ព្រេច ទទួលស្គាល់ថា ពិតជា​មាន ករណី​កាប់​ឈើ​ក្នុងព្រៃ​ដែន​ជម្រក សត្វព្រៃ​ភ្នំ​ព្រេច​បាន កើតឡើង​ខ្លះ​មែន ។ លោកនាយ​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​និយាយទៀតថា បច្ចុប្បន្ន​រូបលោក ព្រមទាំង​លោក ព្រះរាជអាជ្ញា​កំពុង​ដឹកនាំ កម្លាំង​ចុះបង្ក្រាប និង​ទប់ស្កាត់​រាល់​បទល្មើស​នា​នា ដែល កំពុង​កើតមាន​នៅក្នុង​ដែនជម្រកសត្វព្រៃ ហើយ​ថ្មីៗ នេះ​ឈើ ជាង​១០០០(​មួយ​ពាន់​កំណាត់​)​ត្រូវបាន​បង្ក្រាប ដោយ​កម្លាំង របស់លោក ។​

​សូមបញ្ជាក់ថា យោងតាម​សេចក្ដីរាយការណ៍​ពី ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី​បាន​ឲ្យ​ដឹង​ដែរ​ថា ព្រៃឈើ​នៅ​តំបន់​នោះ​ក៏​កំពុង​ត្រូវបាន​កាប់បំផ្លាញ យ៉ាង​រង្គាល​ផងដែរ ដោយ​តំបន់​ដែល​កំពុង​រង​ការបំផ្លាញ​នោះ គឺ​ស្ថិត​ក្នុងព្រៃ​ការពារ​មណ្ឌលគិរី និង​តំបន់​អភិរក្ស​ដែន​ជម្រក សត្វព្រៃ​ភ្នំ​ព្រេច ហើយ​ឈើ​ទាំង​នោះគេ​បាន​ដឹកជញ្ជូន​ចូល ក្នុង​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ចំនួន​២ គឺ​ក្រុមហ៊ុន យូ​នី ហ្គ្រី​ន និង​ក្រុមហ៊ុន ម៉ាស​ស្ដឺ​ខេ​សាន់ (Master K San) ប៉ុន្តែ​មន្ត្រី ជំនាញ​រក្សា​ភាពស្ងប់ស្ងាត់​បាន​យ៉ាង​ល្អ ៕

នាយ​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​ទទួលស្គាល់ថា ពិតជា​មាន​ករណី​កាប់​ឈើ​ក្នុងព្រៃ​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​ខ្លះ​មែន​