ភុំ សារ៉ាយវ៉ៃម៉ូ រដ្ឋាទក់សាច់

ភ្នំពេញ:     ​ភ្នំពេញ​:​លើស​ង្វៀន​SEA-TV នា​ល្ងាច​ថ្ងៃទី​៣​មករា​អ្នក​ប្រដាល់​ភុំ សារា់យ​ក្លិប​កងពលតូច​លេ​៣១​ប្រកួត​ឈ្នះ​ម៉ូ រដ្ឋា​ក្លិប​ព្រៃទទឹង​កីឡា​ខេត្តបាត់ដំបង​ដោយ​ពិន្ទុ​ដាច់ ។​

​    ​រដ្ឋា​ដែលមាន​ទម្ងន់​លើស​សា​រ៉ា​យ​នោះ​ត្រូវ​សា​រ៉ា​យ​ប្រើ​កណ្ដាប់ដៃ​វាយ ​សង្គ្រប់​ដោយ​គ្មាន​ញញើត ។ កណ្ដាប់​ដៃ​របស់​សា​រ៉ា​យ​ធ្វើ​ឲ្យ​មុខ​រដ្ឋា​ហើម​ពោរ​តែ​ទោះជា​យ៉ាងណា​ក៏​ ពួកគេ​ប្រកួត​គ្នា​បាន ៥ ទឹក​ពេញ​ហើយ​សា​រ៉ា ឈ្នះ រដ្ឋា​ដោយ​ពិន្ទុ​ដាច់ ។​

​     ​ធន ចាន់​តាក់​ក្លិប​កងយោធពល​ខេមរភូមិន្ទ​ប្រើ​កែង​ផ្ដួល​ថន ភឿ​ត​ក្លិប​ឃ្លាំងមឿង​កីឡា​ឲ្យ​សន្លប់​មុន​ស្នូរ​ជួង​បញ្ចប់​ទឹក​ទី ១ ។​

​     ​អ្នក​ប្រដាល់​ទាំង ២ រូបនេះ​ប្ដូរ​កែង និង កណ្ដាប់ដៃ​គ្នា​តាំងពីដើម​ទឹក​ទី ១ មកម្ល៉េះ​តែ​កែង​របស់​ចាន់​តា​ក់មាន​ប្រសិទ្ធិភាព​ជាង​ថន ភឿ​ត ។​ភួង ពិសិដ្ឋ​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ​ប្រកួត​ឈ្នះ​ឡុង ស​ម្ផ័​ស្ស​ក្លិប​សាល​វ័​ន្ដ​កីឡា​ដោយ​ពិន្ទុ និង​ អាន ទាវ​ក្លិ​សុភា​នូ​មានជ័យ​ឈ្នះ​កែវ ឌី​ណា​ក្លឹប​រ៉ា​ហាប់​ស្វាយប៉ាក​ដោយ​ពិន្ទុ ។​

+​ព្រឹត្តិការណ៍​ពានរង្វាន់ TIFFY

​     ​ភ្នំពេញ​:​ការប្រកួត​ក្នុង​ព្រឹត្តិការណ៍​ពានរង្វាន់​TIFFY លើស​ង្វៀន​TIFFY ARENA របស់ TV5 យប់​ថ្ងៃទី ៣មករា​អ្នក​ប្រដាល់​សេក ចាន់​រាជ​ក្លិប​អង្គរ​មានជ័យ​ខេត្តសៀមរាប​ត្រូវ​ខ្ទាត​ចេញពី​ការប្រកួត​ បន្ទាប់ពី​ប្រកួត​ចាញ់​ឡាញ់​ ផល្លា ក្លិប​អេ​ភូ​ថង​កីឡា​ដោយ​ពិន្ទុ​ទាំង​មិន​អស់ចិត្ត​នោះ ។​

​    ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះដែរ​អ្នក​ប្រដាល់​ជើង​ថ្មី​ម៉ឺន ដា​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ​ប្រកួត​ឈ្នះ​ជុន សាវុធ​ក្លិប​ពោធិ៍​ជ័យ​ កីឡា​ដោយ​ពិន្ទុ​ទាំង​ត្រដាបត្រដួស ។​

​    ​សម្រាប់​អ្នកចាញ់​គឺ​សេក ចាន់​រាជ និង ជុន សាវុធ​ត្រូវ​ដើរ​ចេញពី​ការប្រកួត ឯ ឡាញ់ ផល្លា និង ម៉ឺន ដា មាន​កៅអី​សម្រាប់​ឡើង​ប្រកួត​បន្ត​នៅ​វគ្គ​១៦​នាក់​ចុងក្រោយ​ទៀត ។​

+​លើស​ង្វៀន Black Cat របស់​

​     ​ភ្នំពេញ​:​ការប្រកួត​ប្រដាល់​លើស​ង្វៀន Black Cat របស់ SEA-TV​យប់​ថ្ងៃទី​៣​មករា​អ្នក​ប្រដាល់​ធី តុង​ហ៊ី​ ក្លិប​សាល​វ័​ន្ដ​កីឡា​ប្រកួត​ឈ្នះ​អ្នក​ប្រដាល់​ថៃ Phlay Noy ដោយ​ពិន្ទុ​ទាំង​លំបាក ។​

​    ​ក្នុងការ​ប្រកួត ៥ ទឹក​នោះ​តុង​ហ៊ី​ធ្វើ​ឲ្យ​Phlay Noy មាន​របួស​នៅ​ទឹក​ទី ៤ តែ​នៅ​ចុង​ទឹក​ទី ៥ Phlay Noyបានធ្វើ​ឲ្យ​តុង​ហ៊ី​មាន​របួស​លើ​ចិញ្ចើម​វិញ​នៅ​ចុង​ទឹក​ទី ៥ ។​ការប្រកួត​នេះ​តុង​ហ៊ី​ជា​អ្នកឈ្នះ ។​

​    ​ចាន់ ប៊ុន​ហឿន​ក្លិប​និរោធ​ន៍​មានជ័យ​បាន​យកឈ្នះ​អ្នក​ប្រដាល់​ថៃ Kang Prachhin បាន​មុន​ស្នូរ​ជួង​បញ្ចប់​ ទឹក​ទី ៣​ដោយសារតែ​អ្នក​ប្រដាល់​ថៃ​រូបនេះ​អសមត្ថភាព​ត្រូវ​អាជ្ញាកណ្ដាល​បញ្ឈប់ ។​

​     ​នៅ​ទឹក​ទី ១​អ្នក​ប្រដាល់​ថៃ​រូបនេះ​ត្រូវ​អាជ្ញាកណ្ដាល​រាប ៨ ១​ដង ទឹក​ទី ២​រាប់ ២​ដង និង ទឹក​ទី ៣​អាជ្ញា​ កណ្ដាល​បញ្ឈប់​ដោយ​មិន​រាប់​ឡើយ ។​
​    ​