ក្រុម​ជម្រើស​ជាតិ​​ចេញ​ទៅ​បង់ក្លាដេស​ ​ថ្ងៃ​ទី​​៦​ ខែ​មករា​នេះ​

ក្រុម​ជម្រើស​ជាតិ​​ចេញ​ទៅ​បង់ក្លាដេស​ ​ថ្ងៃ​ទី​​៦​ ខែ​មករា​នេះ​

ក្រុម​បាល់ទាត់​​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​​ដែល​​ជម្រុះ​សល់​សមាជិក​ត្រឹម​តែ​២២​រូប​​នឹង​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​​ប្រទេស​បង់ក្លាដេស​នា​ថ្ងៃ​ទី​៦​ ខែ​មករា ឆ្នាំ​២០១៦​ខាង​មុខ​នេះ​ដើម្បី​ចូល​រួម​ប្រកួត​ពាន​​​​រង្វាន់ 2016 Bangabandhu Gold Cup បន្ទាប់​ពី​ប្រមូល​ម្តុំ​ហ្វឹកហាត់​កាល​ពី​ចុង​ខែ​ធ្នូ​កន្លង​ទៅ។

 ក្រុម​ជម្រើស​ជាតិ​​ចេញ​ទៅ​បង់ក្លាដេស​ ​ថ្ងៃ​ទី​​៦​ ខែ​មករា​នេះ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា

 

លោក​ ឆាំង ពិសិដ្ឋ អ្នក​ចាត់​ការ​ជម្រើស​ជាតិ​បាន​ឲ្យ​ដឹង​ថា ក្រុម​ជម្រើស​ជាតិ​កម្ពុជា​នឹង​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​ទៅ​ប្រទេស​បង់ក្លាដេស​នៅ​ថ្ងៃ​ទី​៦​ ខែ​មករា ឆ្នាំ​២០១៦​ខាង​មុខ​នេះ ប៉ុន្តែ​មិន​ទាន់​ជាក់​ច្បាស់​ពី​ម៉ោង​ឡើយ។

 

ក្រុម​កម្ពុជា​ដែល​ដឹក​នាំ​ដោយ​លោក​គ្រូ​ Lee Tae Hoon ស្ថិត​នៅ​ពូល​ B ដែល​មាន​ក្រុម​ម្ចាស់​ផ្ទះ​ U-23 បង់ក្លាដេស​ ​បារ៉ែន​ និង​ម៉ាល់ឌីវ។ ចំណែក​នៅ​​ពូល​ A មាន -​ក្រុម​ជម្រើស​​ជាតិ​បង់ក្លាដេស​ នេប៉ាល់​ ស្រីលង្កា​ និង​​ម៉ាឡេស៊ី (អាច​ជា U-23 ម៉ាឡេស៊ី)។

 

បន្ទាប់​ពី​បាន​ប្រមូល​ប្តុំ​ហ្វឹកហាត់​កាល​ពី​​ថ្ងៃ​ទី​២៨​ ខែ​ធ្នូ​ កន្លង​ទៅ​នៅ​មជ្ឈមណ្ឌល​បាល់​ជាតិ​បាទី ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ប្រកួត​មិត្តភាព​កម្តៅ​សាច់​ដុំ​ជា​មួយ​ក្រុម​ស្វាយរៀង។

 

កម្មវិធី​ប្រកួត​របស់​កម្ពុជា​នៅ​ពាន​ 2016 Bangabandhu Gold Cup

ថ្ងៃ​ខែ​ប្រកួត

ក្រុម​

ប៉ះ​

ក្រុម​

ទី​លាន​

១១​ មករា​​

ម៉ាល់ឌីវ​

vs

កម្ពុជា​

Shams- Ul- Huda

១៣​ មករា​

កម្ពុជា​

vs

បារ៉ែន​

Bangabandhu National

១៥​ មករា​

កម្ពុជា​

vs

U-23 បង់ក្លាដេស​

Bangabandhu National

 

ថ្នាក់​ដឹក​នាំ និង​កីឡាករ​ជម្រើស​ជាតិ​កម្ពុជា​​

ល​

ឈ្មោះ​​

តួនាទី​

១​

ឆាំង ពិសិដ្ឋ​

អ្នក​ចាត់​ការ​

២​

Lee Tae Hoon

គ្រូ​បង្វឹក​​

៣​

អ៊ុង កនយ៉ានិត​

គ្រូ​ជំនួយ​

៤​

អ៊ុំ​ សាវង្ស​

គ្រូ​ជំនួយ​

៥​

ហោ សុខហេង​

គ្រូ​ជំនួយ​

៦​

សួង ភិរម្យ​​

គ្រូ​អ្នក​ចាំទី​

៧​

ហៃ សក្ខរី​

គ្រូ​ពេទ្យ​

៨​

ស៊្រាង ប៊ុណ្ណា​

គ្រូ​ពេទ្យ​

កីឡាករ​

៩​

ស៊ើយ វិសាល​

កីឡាករ​

១០​

រឿម ចាន់រឿន

កីឡាករ

១១​

ណុប តុលា​

កីឡាករ

១២​

ហួយ ផល្លីន​

កីឡាករ

១៣​

ខែក ខេមរិន​

កីឡាករ​

១៤​

សំអឿន ពិដោរ​

កីឡាករ

១៥​

នេន សុធារ័ត្ន​

កីឡាករ

១៦​

ប៉េង ប៊ុនឆាយ​

កីឡាករ​

១៧​

ឈិន ឈឿន​

កីឡាករ

១៨​

សុខ ច័ន្ទរស្មី​

កីឡាករ​

១៩​

អ៊ុំ សេរីរ័ត្ន​

កីឡាករ

២០​

ទូច រ៉ូម៉ា​

កីឡាករ​

២១​

ឆេង ម៉េង​

កីឡាករ​

២២​

ច្រឹង ពលរដ្ឋ​

កីឡាករ

២៣​

ប្រាក់​ មុន្នីភិរុណ​

កីឡាករ

២៤​

ទិត្យ ឌីណា​

កីឡាករ

២៥​

សុន វណ្ណដេត​

កីឡាករ​

២៦​

ថន ដារ៉ាពេជ្រ

កីឡាករ

២៧​

ឡេង មករា​

កីឡាករ

២៨​

ហុង ផេង

កីឡាករ

២៩​

សុខ សុវណ្ណ

កីឡាករ

៣០​

ឃួន ឡាបូរ៉ាវី

កីឡាករ

 

អត្ថបទ៖ ជាន ចាន់រ៉ា