ទារក​ទាំងពីរ​ជា​កូន​ភ្លោះ តែ​កើត​ក្នុង​ឆ្នាំ​ពីរ​ផ្សេង​គ្នា!

ទារកភ្លោះទាំងពីររូប បានចាប់កំណើត នៅក្នុងរដ្ឋកាលីហ្វ័នី សហរដ្ឋអាមេរិក នៅក្នុងឆ្នាំពីរ​ផ្សេង​គ្នា ពោល​គឺ​នៅវេលា​យប់​ឆ្លង​ឆ្នាំ ពីឆ្នាំ២០១៥​មកកាន់ឆ្នាំ២០១៦។
ទារក​ទាំងពីរ​ជា​កូន​ភ្លោះ តែ​កើត​ក្នុង​ឆ្នាំ​ពីរ​ផ្សេង​គ្នា!
នាង ម៉ារីប៊ែល វ៉ាឡេនសៀ និងទារកភ្លោះទើបនឹងកើត របស់នាង។ (រូបថតហ្វេសប៊ុក)

នាង ម៉ារីប៊ែល វ៉ាឡេនសៀ (Maribel Valencia) រស់នៅក្នុងក្រុង សានឌីយ៉េហ្គោ (San Diego រដ្ឋ​កាលីហ្វ័នី ភាគខាងលិចសហរដ្ឋអាមេរិក) បានប្រសូតបានកូនស្រីមួយរូប នៅយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ ប៉ុន្មាន​នាទី​មុន​ឆ្លង​ចូលមកឆ្នាំ២០១៦។ ហើយនៅប៉ុន្មាននាទីក្រោយមកទៀត នាងបានប្រសូត​បាន​កូន​ប្រុស​ម្នាក់​ទៀត ពោល​គឺ​វេលា​យប់​រំលងអាធ្រាត ចូលមកថ្ងៃទី០១ ខែមករា ឆ្នាំ២០១៦។ នេះបើតាមការអះអាង របស់​ប្រព័ន្ធ​ផ្សព្វផ្សាយក្នុងស្រុក។

ទារក​ទាំងពីរ​ជា​កូន​ភ្លោះ តែ​កើត​ក្នុង​ឆ្នាំ​ពីរ​ផ្សេង​គ្នា!

ឪពុករបស់ទារកទាំងពីរ បានថ្លែងប្រាប់ទូរទស្សន៍ «NBC» ថា៖ «និយាយមែនទែនទៅ យើងបានសម្លឹង​មើល​ទៅ​តែ​នាឡិកា។ យើងចង់ដឹងថា តើយើងនឹងមានកូន ដែលបានចាប់កំណើតមុនគេ នៅក្នុងឆ្នាំ​២០១៦​នេះ។»

តាមពិតទៅ ការផ្ដល់កំណើត​ដល់ទារកទាំងពីរ ត្រូវគ្រោងនៅចុងខែមករាខាងមុខ។ ប៉ុន្តែពួកគេ​ទំនង​ជា​មិន​រង់ចាំ​ដល់​ពេលកំណត់នោះទេ ទើបបានជាមកចាប់កំណើត នៅចំពេលឆ្លងឆ្នាំយ៉ាងដូច្នេះ។ យ៉ាង​ណា​ក៏ដោយ ទាំង​ម្ដាយ​ទាំងទារក សុទ្ធតែមានសុខភាពល្អប្រសើរទាំងអស់៕

ទារក​ទាំងពីរ​ជា​កូន​ភ្លោះ តែ​កើត​ក្នុង​ឆ្នាំ​ពីរ​ផ្សេង​គ្នា!