គន្លឹះ​សាមញ្ញ​ទាំង​៥យ៉ាង ​ជួយ​ការពារ​កុំ​អោយ​កើត​មុន​លើ​ផ្ទៃ​មុខបាន​

ផ្ទៃ​មុខ​ជា​រឿង​មួយ​ ដ៏​សំខាន់​ ដែល​មនុស្ស​គ្រប់​រូប​ មិន​ថា​ស្រី​ រឺ​ក៏​ប្រុស​ តែង​តែ​ប្រាថ្នា​ចង់​បាន​ ផ្ទៃ​មុខ ​ស្រស់​ស្អាត​រលោង​ និង​គ្មាន​មុន​។  ចុះ​តើ​អ្នក​ដឹង​ទេ​ថា ​ធ្វើ​យ៉ាង​ណា ​ទើប​ការពា​រ ​កុំ​អោយ​​កើត​មុន​បាន​​?១) សម្អាត​មុខ​៖ វា​ជា​រឿង​មួយ​ដ៏​សំខាន់​ ដែល​អ្នក​គួរ​តែ​ សម្អាត​ផ្ទៃ​មុខ​របស់​អ្នក​ នៅ​ពេល​ក្រោក​ពី​គេង​ និង​មុន​ពេល​ចូល​គេង​។ ប៉ុន្តែ​​ពេល​ខ្លះ ​អ្នក​ក៏​ត្រូវ​ការ​លាង​សម្អាត​មុខ ​ច្រើន​ដង​ជាង​នេះ​ ក៏បាន​ដែរ​។ ចំពោះ​វិធី​ការពារ ​បញ្ហា​មុន​ គឺ​អ្នក​គួរ​តែ​លាង​មុខ​ យ៉ាង​តិច​២​ទៅ​៣ដ​ង ​ក្នុង​មួយ​ថ្ងៃ​ ពី​ព្រោះ​វា​អាច​ជួយ​អោយ​ ផ្ទៃ​មុខ​មាន​សំណើម ​និង​លាង​ពពួក​បាក់​តេរី​ចេញ​ ដែល​ជាប់​ នឹង​ផ្ទៃ​មុខ​របស់​អ្នក​។២) កក់​សក់​របស់​អ្នក៖​ ចំពោះ​ផលិត​ផល​គីមី ​មួយ​ចំនួន ​ដែល​អ្នក​យក​មក​ធ្វើ​ម៉ូត​សក់​ វា​អាច​បង្ក​អោយ​អ្នក ​កើត​មុន​បាន​។ ផលិត​ផល​ទាំង​នេះ ​វា​ធ្វើ​អោយ​ស្បែក ​ទៅ​ជា​រលា​ក​ និង​ក្រហាយ​លើ​ផ្ទៃ​មុខ​អ្នក​បាន​។ អ្វី​ដែល​ប្រសើរ​នោះ ​អ្នក​គួរ​តែ​កក់​សក់​របស់​អ្នក​​ យ៉ាង​តិច​អោយ​បាន​មួយ​ដង ​ក្នុង​១​សប្តាហ៍​។ ​ប៉ុន្តែ​គឺ​អាស្រ័យលើ ស្ថានភាពសក់របស់អ្នក ជួនកាលអ្នកអាច កក់សក់ជារៀងរាល់ថ្ងៃ ក៏បានដែរ។ បន្ថែមពីនោះទៅទៀត កុំអោយផលិតផលគីមីទាំងនោះ ទៅប៉ះជាមួយស្បែកមុខ អ្នកអោយសោះ រឺក៏អ្នកអាចដាក់ កន្សែងគ្របមុខ ពេលអ្នកធ្វើម៉ូតសក់ ដើម្បីជួយការពារ ផលិតផលជាតិគីមី ទាំងនោះ ជាប់ស្បែកមុខរបស់អ្នក។៣) ពិសារទឹកអោយបានច្រើន៖ ទឹក គឺមានសារៈសំខាន់ណាស់ ក្នុងការជួយកច្ចាត់ជាតិ ពុលចេញពីខ្លួនអ្នក និងវាអាចជួយទប់ស្កាត់បញ្ហាកើតមុន បានដែរ។ ដូច្នេះអ្នកគួរ តែពិសារទឹក អោយបានច្រើន អោយបានយ៉ាងតិច៨កែវ ក្នុងមួយថ្ងៃ ដើម្បីអាចជួយ អោយស្បែករបស់អ្នក មានសំណើម និងការពារបញ្ហាមុនបានទៀត។៤) បន្ថយអារម្មណ៍តានតឹង៖ ដូចអ្នកបានដឹង ស្រាប់ហើយថា ចំពោះអារម្មណ៍តានតឹង វាជាហេតុផលមួយ ដែលធ្វើអោយ ស្បែករបស់អ្នក មានបញ្ហាបាន ជួនកាលអាចបង្កទៅ ជាការកើតមុនជាដើម។ ដូច្នេះអ្នកគួរ កាត់បន្ថយអារម្មណ៍ តានតឹង រឺ តប់ប្រមល់ទាំងនោះចេញ ដើម្បីអាចជួយអោយ ស្បែកមុខរបស់ អ្នកស្រស់ថ្លា និងអាចទប់ស្កាត់ បញ្ហាមុនបានផងដែរ។៥) លាងសម្អាតដៃរបស់អ្នក៖ ប្រហែលជាអ្នក មិនដែលចាប់អារម្មណ៍ ខ្លួនឯងថា ក្នុងមួយថ្ងៃ អ្នកប៉ះមុខ យ៉ាងតិចក៏១០ ទៅ២០ដងដែរ។ ជាពិសេសនោះ អ្នកមិនដឹងថាមេរោគផ្សេងៗ ក៏អាចឆ្លងតាមដៃរបស់អ្នក ទៅស្បែកមុខរបស់អ្នកបាន។ ដូច្នេះវិធីដ៏ល្អបំផុត ក្នុងការទប់ស្កាត់ កុំអោយកើតមុនបាននោះ គឺឧស្សាហ៍លាងសម្អាតដៃ របស់អ្នកអោយស្អាតជានិច្ច៕ 
គន្លឹះ​សាមញ្ញ​ទាំង​៥យ៉ាង ​ជួយ​ការពារ​កុំ​អោយ​កើត​មុន​លើ​ផ្ទៃ​មុខបាន​

អត្ថបទ៖ ដេវីដ