ល្បី​ថា​តារា​ចម្រៀង​និង​កវី​និពន្ធ​ហុងកុង​នាង​ Kay​ Tse​ មាន​ផ្ទៃពោះ​

កំពូល​តារា​ស្រី​ហុងកុង​ Kay Tse​ ទទួល​រ​ង​នូវ​ពាក្យ​ចរ​ចាម​អារាម​ថា ​មាន​ផ្ទៃ​ពោះ​បន្ទាប់​ ពី​ចូល​រួម​កម្ម​វិធី​មួយ។​ តារា​ស្រី​រូប​នេះ​បាន​បញ្ជាក់​ថា​ទំងន់​រ​បស់​នាង​ ឡើង​ឥត​ឈប់​ឈរ​ ហើយ​នាង​បាន​លេប​ថ្នាំ​បន្ទា ប់​ពី​នាង​មាន​ជំងឺ។​ ពាក្យ​ចរចាម​អារាម​នោះ​ថា​ដោយ​សារ​តែ​មិន​ទាន់​បាន​បី​ខែ ​ចឹង​ហើយ​បាន​ជា​នាង​នៅ​មិន​ទាន់​ប្រកាស​នោះ​។ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ហុងកុង​ បាន​និយាយ​ថា​នាង​សម្រាក​ពី​ការងារ​របស់​នាង​ក្នុង​រយៈ​ពេល​ដប់​ខែ ​បន្ទាប់​ពី​ផ្តល់​កំណើត​រួច​នាង​នឹង​បន្ត​។សេចក្តីរាយការណ៍ក៏បានបន្តថា នាងរហូតបានកំណត់ពេលវេលានៃការសម្រាលបុត្រទៅទៀត គឺចំថ្ងៃកម្មវិធី Ultimate  Song Chart Awards Presentation។នៅពេលដែលសួរដល់តារាប្រុស Louis Cheung ដែលជាស្វាមីរបស់នាង តារាប្រុសរូប នេះបញ្ចាក់ថា មិនទាន់មានដូចពាក្យចរចាមអារាមទេ។”ពួកយើងទាំងពីរបានត្រៀមជាយូរណាស់ហើយ។ នាងមានការប្រគុំតន្រ្តីធំមួយនៅខែមេសា ខាងមុខប្រសិនបើនាងមានផ្ទៃពោះនោះ ជារឿងគួរឱ្យបារម្ភទៅវិញទេ។ប្រសិនបើនាងមានផ្ទៃពោះ ខ្ញុំនឹងប្រាប់ដល់មនុស្សជុំវិញ ហ៊ុងកុងឱ្យដឹង ពេលនោះពួកគេនឹងជូនពរពួកយើងជាមិនខានឡើយ”៕

ល្បី​ថា​តារា​ចម្រៀង​និង​កវី​និពន្ធ​ហុងកុង​នាង​ Kay​ Tse​ មាន​ផ្ទៃពោះ​

ប្រែសម្រួលដោយ៖ បញ្ញា
ប្រភព៖ asianpopnews