រុក្ខជាតិ​មួយ​នេះ​អាច​សម្លាប់​កោសិកា​មហារីក​បាន​

រុក្ខជាតិ​មួយ​នេះ​អាច​សម្លាប់​កោសិកា​មហារីក​បាន​

​ផ្លែ​ម្រះ​ត្រូវបាន​មនុស្ស​ជាច្រើន​នៅ​ទូទាំង​ពិភពលោក​ប្រើប្រាស់​សម្រាប់​ព្យាបាល​ជំងឺ​ជា​ច្រើន​ប្រភេទ ហើយ​ការអនុវត្ត​នេះ ក៏​មាន​ជា​យូរយារ​ណាស់​មកហើយ​។

​សព្វថ្ងៃនេះ អ្នកស្រាវជ្រាវ​ខាង​ផ្នែក​វេជ្ជសាស្ត្រ​បាន​រកឃើញ​សមាសធាតុ​ដែលជា​ប្រយោជន៍​ដល់​សុខភាព​របស់​ផ្លែ​ម្រះ ជាពិសេស​អាច​ប្រើ​សម្រាប់​ព្យាបាល​លើ​អ្នក​ជំងឺមហារីក​លំពែង​តែម្តង​។ របប​គំហើញ​ដ៏​អស្ចារ្យ​នេះ​ត្រូវបាន​រកឃើញ​ដោយ​វេជ្ជបណ្ឌិត Frank Shallenberger M.D ប្រចាំ​មជ្ឈមណ្ឌល Nevada Center of Alternative & Anti Aging Medicine​ដែល​គាត់​មាន​ជំនាញ​ខាង​ព្យាបាល​ប្រឆាំង​ភាព​ចាស់​របស់​អាយុ និង​ប្រើ​វិធី​ព្យាបាល​បែប​ផ្សេង ។

វេជ្ជបណ្ឌិត Frank Shallenberger ជឿជាក់​ទៅលើ​សមត្ថភាព និង​ថាមពល​ធ្វើឱ្យ​របួស​ឆាប់​ជា​តាម​បែប​ធម្មជាតិ ហើយ​គាត់​បាន​ណែនាំ​ឱ្យ​អ្នកជំងឺ​របស់គាត់​ជឿជាក់​ទៅលើ​ធម្មជាតិ និង​ប្រើប្រាស់​ផលិតផល និង​សារធាតុ​ធម្មជាតិ​ក្នុង​ការព្យាបាល​បញ្ហា ឬ​ជំងឺ​គ្រប់​ប្រភេទ​។ វេជ្ជបណ្ឌិត​រូបនេះ បាន​បន្ថែមទៀតថា បន្លែ​ដ៏​អស្ចារ្យ​មួយ​នេះ​អាច​បង្ការ និង​បញ្ឈប់​ការលូតលាស់​របស់​កោសិកា​មហារីក​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​បំផុត​។

យោង​ទៅ​តាម​ការស្រាវជ្រាវ​របស់គាត់ បាន​រកឃើញថា សូលុយស្យុង ៥​ភាគរយ​របស់​ទឹកម្រេះ​អាច​ប្រឆាំង​នឹង​ជំងឺមហារីក​លំពែង​បាន​។ ម្រេះ​អាច​បំផ្លាញ​កោសិកា​មហារីក​បាន​ពី ៩០ ទៅ​៩៨​ភាគរយ​ឯណោះ​។ ការសិក្សា​ផ្សេង​មួយទៀត ដែល​ធ្វើឡើង​ដោយ​អ្នកស្រាវជ្រាវ​នៅឯ​សាកលវិទ្យល័យ Colorado បាន​រកឃើញ​ទៀតថា សូលុយស្យុង​ម្រេះ​បានបង្ហាញ​អំពី​ការថយចុះ​នៃ​ទំហំ​របស់​ដុំ​សាច់​មហារីក​លំពែង​រហូត​ដល់ ៦៤​ភាគរយ​ឯណោះ​។ យ៉ាងណាមិញ ការស្រាវជ្រាវ​មួយ​នេះ​គ្រាន់តែ​បញ្ជាក់​អំពី​អត្ថប្រយោជន៍ និង​សកម្មភាព​ដ៏​ខ្លាំងក្លា​របស់​ម្រេះ​ប៉ុណ្ណោះ​។ ផ្លែ​ម្រះ​ដើរតួនាទី​ជា​ផ្នែក​មួយ​ដ៏​អស្ចារ្យ​នៃ​ការព្យាបាល​ការបង្ក​រោគ​នៅ​ស្បែក រោគសញ្ញា​ជំងឺ​ទឹកនោម​ផ្អែម ជំងឺ​ហឺត បញ្ហា​ក្រពះ និង​ជំងឺ​លើស​សម្ពាធ​ឈាម​ដែរ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី04  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។