អាហារអាក្រក់បំផុត ដែលធ្វើឲ្យអ្នកកើតស្នាមសង្វារ

ស្នាមសង្វារ ជា​បញ្ហា​សម្រស់ទូទៅមួយដែលស្ត្រីជាច្រើនតែងតែជួបប្រទះ ហើយ​តំបន់​ដែលងាយរង់ផលប៉ះពាល់ខ្លាំងជាងគេគឺ ភ្លៅ, ត្រគាក, គូទ និងពោះ។ មូល​ហេតុ​ចម្បង​ដែល​​ធ្វើឲ្យ​កើតមាន​ស្នាមសង្វារបណ្តោល​មកពី របបអាហារគ្មានផាសុខភាប, អត្រានៃការរំលាយអាហារយឺត, មិនសូវបាន​ធ្វើលំហាត់ប្រាណ, ផ្លាស់ប្តូរអម៉ូន, ខ្សោះ​ជាតិទឹក​ក្នុង​ខ្លួន និងកត្តា​ហ្សែន ដែលជាអ្នកកំណត់​លក្ខណៈសម្បត្តិស្បែករបស់អ្នក។
 
អាហារអាក្រក់បំផុត ដែលធ្វើឲ្យអ្នកកើតស្នាមសង្វារ
ទម្លាប់ញ៉ាំអាហារល្អអាចដើរតួនាទីយ៉ាងសំខាន់ ដើម្បីចៀសផុតពីការកើតមាននៃ ស្នាមសង្វារ។ ហេតុនេះហើយ អ្នកគួរតែយក​ចិត្តទុកដាក់ទៅលើ​អាហារមួយចំនួន​ដូចខាងក្រោម៖
អាហារប្រៃ
ត្រូវចៀសវាងបរិភោគអាហារដែលប្រៃពេក ព្រោះវាអាបង្កឲ្យ​មាន​ការចាល់ជាតិទឹកនៅក្នុងខ្លួន ដែលជាមូលហេតុទូទៅនៃការកើត​ស្នាមសង្វារ។ ជាតិប្រៃស្ថិតនៅក្នុង​លំដាប់កំពូល​នៃបញ្ជីនៃអាហារដែលបណ្តោលឲ្យ​កើតស្នាម​សង្វារ។
អាហារដែលមាន​សម្បូរជាតិខ្លាញ់
ជាតិខ្លាញ់មាន​មុខងារសំខាន់ខ្លាំងណាស់នៅ​ក្នុងរាងកាយរបស់យើង ប៉ុន្តែអ្នកត្រូវ​គ្រប់គ្រង​ចំនួនខ្លាញ់​ដែល​រាងកាយ​ទទួលយក​ក្នុងមួយថ្ងៃៗ។ ការ​បន្ថែម​ជាតិខ្លាញ់​ច្រើន​លើស​កម្រិត​​​អាច​បណ្តោលឲ្យ​ស្នាមសង្វារលេចរូបរាងមកនៅលើផ្នែកណាមួយនៃរាងកាយ។
ស្ករ
ស្ករ គឺជា​សត្រូវលាក់មុខដែលធ្វើឲ្យកើតមាន​ស្នាមសង្វារ ប្រសិន​បើអ្នកប្រើប្រាស់ច្រើនរាល់ថ្ងៃ។ ជាតិស្ករ​មានសមត្ថភាព​បង្កើត​អាំងស៊ុយលីន ដែលអាចជំរុញ​ការបង្កើត​នៃជាលិកា​ខ្លាញ់​កាន់តែច្រើនឡើងៗ។​​
គ្រឿងស្រវឹង
ប្រសិនបើអ្នកចង់ឲ្យរាងកាយមាន​សុខភាពល្អ និងស្រស់ស្អាត គួរតែជៀសវាងទម្លាប់ប្រើប្រាស់គ្រឿងស្រវឹង។ ការសេពគ្រឿងស្រវឹង អាច​បង្កើន​កាឡូរីនៅក្នុងខ្លួនរបស់អ្នក​កាន់តែ​ច្រើន នេះហើយ​ជាមូលហេតុដែលបណ្តោលឲ្យ​កើត​មាន​ស្នាមសង្វារចេញមក។
អាហារកែច្នៃ
អាហារកែច្នៃដូចជា នំភីហ្សា, សាន់វ៉ិច... សុទ្ធតែជា​អាហារ​ដែល​អាចធ្វើឲ្យអ្នក​កើតមាន​ស្នាម​សង្វារ។ ដូច្នេះហើយ​ ប្រសិនបើអ្នកស្រឡាញ់​សុខភាព និងសម្រស់ គួរតែ​ជៀស​វាងអាហារ​ប្រភេទនេះ។
ដោយ៖ Seng hong
ប្រភព៖ boldsky

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • អាហារអាក្រក់បំផុត ដែលធ្វើឲ្យអ្នកកើតស្នាមសង្វារ