អស់ចំណង់រួមភេទ​ជាមួយគ្នា​ គួរធ្វើយ៉ាង​ម៉េច?

នេះជារឿង​មួយខុសធម្មតា នៅពេលដែលការបង្កាត់ភ្លើងស្នេហ៏កំពុងតែចាប់ផ្តើម​ដំណើរការ អ្នកទាំងពីរ​បែរជាគ្មាន​អារម្មណ៏​ដូចគ្រាដំបូង។ នៅពេល​គូភាគីម្ខាង​ចង់រួមភេទ ស្របពេល​ដែលគូភាគីម្ខាង​ទៀត​គ្មានចំណង់ ដូច្នេះ​ធ្វើឲ្យ​បញ្ហាកើតឡើង។ ខាងក្រោមនេះ​ជាវិធីសាស្ត្រ ៥យ៉ាង​ដើម្បីរក្សាភាពរ៉ូមែនទិច​ឲ្យនៅរស់​រវើក ក្រោយពេល​រៀបការរួច៖
 
អស់ចំណង់រួមភេទ​ជាមួយគ្នា​ គួរធ្វើយ៉ាង​ម៉េច?
១. និយាយ​គ្នាពីបញ្ហា
អ្នកទាំងពីរចាំបាច់ត្រូវ​ពិភាក្សាគ្នា​អំពីបញ្ហា​ការរួមភេទ, ការ​ចូលចិត្ត, ការមិនចូល​ចិត្ត និង​ចំណង់តណ្ហា។ អ្វីដែល​សំខាន់ អ្នកទាំង ពីរ​ត្រូវនិយាយ​ពីមូលហេតុ​ដែល​ភាគីម្ខាង​មិន​អាច​ផ្តល់ក្តីសុខ​ឲ្យភាគីម្ខាង​ទៀត។ បញ្ហាទូទៅភាគច្រើន​កើតមាន​ចំពោះស្ត្រី បណ្តាលមកពី​បញ្ហាទ្វារមាស ឬឈឺចាប់​ពេលបង្កាត់​ភ្លើងស្នេហ៏, ខ្វះទឹក​រំអិល, ជំងឺទឹកនោម​ផ្អែម, អសមតុល្យ​អរម៉ូន, ភាព​តានតឹង។ លុះត្រាតែ​អ្នកនិយាយគ្នា​ពីបញ្ហានេះ បើមិនដូច្នេះ​ទេ អ្នកនឹង​មិនអាច​រកឃើញ​ដំណោះស្រាយ និងផ្តល់​ក្តីសុខឲ្យ​គូស្នេហ៏បាន​ឡើយ។
២. មាន​ទម្លាប់ការ​រួមភេទ
ចំណង់​តណ្ហាផ្លូវភេទ​របស់ស្ត្រីនឹងចាប់​ផ្តើមចុះខ្សោយ ដោយសារ​បំរែបំរួលអរម៉ូន។ យល់ល្អ គូស្នេហ៏ទាំងពីរគួរតែដឹងថា ថ្ងៃណាខ្លះ​ដែលពួកគេ​អាចផ្តល់ក្តីសុខ​ឲ្យគ្នា​ទៅវិញទៅ​មក​បាន។ ការរួមភេទ​មិនចេះតែ​កើតឡើងដោយ​ឯកឯងបានទេ ពេលខ្លះអ្នក​ត្រូវប្រើ​សមត្ថភាព។
៣. កុំភ្លេច​លេង និងស្ទាបអង្អែល
ការរួមភេទចែក​ចេញជា ៣ផ្នែក៖ ការលេង​ស្ទាបអង្អែល, ក្បាច់ពិសេសៗ និង​ក្រោយពេល​រួមភេទ​រួច។ តែទោះបីជា​យ៉ាងណា គូស្នេហ៏​ជាច្រើន​តែងតែ​ផ្តោត​ទៅលើ​តែក្បាច់​ដដែលៗ។ ជាពិសេស​បុរសៗគួរតែដឹងថា វាជាកាតព្វកិច្ចរបស់ពួកគេ​ក្នុងការ​ផ្តល់ក្តីសុខឲ្យ​គូស្នេហ៏ ដោយ​ការលេង និង​ស្ទាបអង្អែល។ ការចំណាយពេលវេលា​លេង និង​ស្ទាបអង្អែល​យ៉ាងតិច​ណាស់ ១៥-២០ នាទី ​ទើបអាច​ជួយឲ្យខាងស្រីមានសម្រើប និងសម្រេចទឹកកាម​បានទាំងអស់គ្នា។
៤. ទៅជួបនឹង​អ្នកជំនាញ
ប្រសិនបើ​គូស្នេហ៏ទាំងពីរអាចរួមភេទ​បានពី ៣-៤ដង​ក្នុងមួយសប្តាហ៏ ពិត​ជាល្អ តែប្រសិនបើការរួមភេទ​ត្រូវបាន​រាំងស្ទះបាន ២ដងក្នុង ១ខែ ឬម្តងក្នុងរយៈ​ពេល ៣ខែ នេះអាច​បណ្តាលមក​ពីថាមពល​ផ្លូវភេទ​ចុះខ្សោយ។
នៅពេលបញ្ហា​នេះកើតឡើង យល់ល្អត្រូវទៅ​ជួបនឹងអ្នកជំនាញដើម្បី​ជួយដោះស្រាយបញ្ហា និងធ្វើឲ្យ​ភាពរ៉ូមែនទិច​ត្រលប់មក​ក្នុងជីវិតវិញ។ ការលាក់ទុក​បញ្ហាទាំងនេះនៅ​ក្នុងចិត្ត មានតែ​ធ្វើឲ្យ​ស្នេហា​របស់អ្នក​កាន់​តែជូរចត់ឡើងៗ៕
ដោយ៖ ដារ៉ា
ប្រភព៖ thehealthsite

* សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

* សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!