១០ អាហារ​ដើម្បី​ស្បែក​ស្អាត​

​ស្បែក​របស់​មនុស្ស​យើង​ក៏ត្រូវ​ការ​អាហារ​ដើម្បី​ភាព​វ័យក្មេង​ដែរ ។ អាហារ​ដែល​ល្អ​បំផុត​របស់​ស្បែក​គឺ​អាហារ​ដែល​សម្បូរ​ទៅដោយ​សារធាតុ​ទប់ស្កាត់​រ៉ាឌីកាល់​សេរី​មាន​ច្រើន​នៅក្នុង​បន្លែបង្កា​ដែលមាន​ពណ៌​ចាស់​ទាំងឡាយ ។ ដោយសារតែ​បន្លែ​ផ្លែឈើ ដែលមាន​ពណ៌​ចាស់​ជា​ប្រភព​ប្រមូលផ្តុំ​នៃ​សារធាតុ​ទប់ស្កាត់​រ៉ាឌីកាល់​សេរី​ដូចជា លូ​ទីន បេ​តា​ឃែ​រ៉ូ​ទីន ឡៃ​ខូ​ភី​ន និង អាល់​ហ្វា​ឡៃ​ប៉ូ​អ៊ី​ក ជាដើម ។ បើ​បន្លែ​ផ្លែឈើ​កាន់តែ​មាន​ពណ៌​ចាស់​ខ្លាំង សារធាតុ​ទប់ស្កាត់​រ៉ាឌីកាល់​សេរី​ក៏​កាន់​តែមាន​ច្រើន​ដែរ ។ ដូច្នេះ​ពេល​ទទួលទាន​អាហារ​គួរតែរៀបចំ​ឱ្យមាន​ចំណែក​របស់​បន្លែ​ពណ៌​ចាស់​នៅ​គ្រប់ពេល​អាហារ​ដើម្បី​បង្កើន​សារធាតុ​ទប់ស្កាត់​រ៉ា​ឌី​-​កាល់​សេរី​ដល់​ស្បែក ។

១-​អា​វ៉ូ​កាដូ (​ផ្លែ​ប៊័រ​)
​មាន​ជាតិ​សរសៃ និង ខ្លាញ់​មិន​ឆ្អែត​ខ្ពស់ ។ ខ្លាញ់​ក្នុង​អា​វ៉ូ​កាដូ​ជួយ​បឺត​ស្រូប​ខា​រ៉ូ​ទីណ​យ​ដែល​ជួយ​ទប់ស្កាត់​ជំងឺ​តម្កាត់​ជាអាទិ៍​រួមមាន ឡៃ​ខូ​ភី​ន លូ​ទីន និង បេ​តា​ឃែ​រ៉ូ​ទីន ។
២-​ការ៉ុត​
​ជា​ប្រភេទ​សំខាន់​របស់​បេ​តា​ឃែ​រ៉ូ​ទីន វីតាមីន A វីតាមីន C និង វីតាមីន E ។ ក្រៅពី​ជួយ​ឱ្យ​ស្បែក​ស្អាត​ហើយ វា​ថែមទាំង​ជួយ​ការពារ​មហារីក និង ជួយ​សម្អាត​ឈាម​ទៀតផង ។

១០ អាហារ​ដើម្បី​ស្បែក​ស្អាត​

៣-​ប៉ោម​
​សម្បូរ​ទៅដោយ​ឃ្វើ​រ៍​ស៊ី​ទីន ហ្វា​វ៉ូ​ណ​យ សរសៃ ទឹក​ប្រូតេអ៊ីន ដែលមាន​គុណប្រយោជន៍​សម្រាប់​ស្ត្រី ។​
៤-​ដំឡូងជ្វា​
​មាន​ជាតិ​សរស​សៃ​ខ្ពស់ សម្បូរ​បេ​តា ឃែ​រ៉ូ​ទីន វីតាមីន ជ លូ​ទីន និង ឡៃ​ខូ​ភី​ន ។ បើ​ទទួលទាន​ដំឡូងជ្វា​ជា​អាហារ​ពេលព្រឹក​ក៏​ជួយ​បង្កើន​សរសៃទឹក​ប្រូតេអ៊ីន​ដល់​រាងកាយ​ទៀតផង ។

១០ អាហារ​ដើម្បី​ស្បែក​ស្អាត​

៥-​ប៉េងប៉ោះ​
​សារធាតុ​ពណ៌​ក្រហម ឬ ឡៃ​ខូ​ភី​ន ជា​សារធាតុ​ទប់ស្កាត់​រ៉ាឌីកាល់​សេរី​ដ៏​កំពូល​ដែល​អាចជួយ​ស្បែ​កបាន​យ៉ាង​ប្រសើរ ។
៦-​ផ្លែឈើ​ត្រកូល​ក្រូច​
​មិន​ចំពោះ​ថា​ក្រូច​ផ្សេងៗ និង ក្រូចឆ្មារ​ផង សុទ្ធ​តែមាន​វីតាមីន C ខ្ពស់ ហើយ​ថែមទាំង​សម្បូរ​ខា​រ៉ូ​ទីណ​យ និង ហ្វា​វ៉ូ​ណ​យ​ទៀតផង ។​

១០ អាហារ​ដើម្បី​ស្បែក​ស្អាត​

៧-​ស្ពៃ​ប្រ៊ូ​ក​ខូ​លី​
​សម្បូរ​ដោយ​សារធាតុ​ទប់ស្កាត់​រ៉ាឌីកាល់​សេរី រួមទាំង​វីតាមីន ជ វីតាមីន E ជា​ប្រភព​នៃ​ជាតិ​សរសៃ មិនតែប៉ុណ្ណោះ​សារធាតុ​សាល់​ហ្វូ​រ៉ា​ហ្វេ​ន ដែលមាន​ក្នុង​ស្ពៃ​ប្រ៊ូ​ក​ខូ​លី​ជួយ​ឱ្យ​អារម្មណ៍​ស្រស់ស្រាយ​ទៀតផង ។
៨-​ធញជាតិ​
​ជា​ប្រភព​ប្រមូលផ្តុំ​នៃ​រ៉ែ​ធាតុ​សំខាន់ៗ​ដូចជា ម៉​ង់​កា​ណែ​ស្ស ដែល​ជួយ​ស្រូបយក​អុកស៊ីហ្សែន ចូលទៅ​កោសិកា​ធ្វើឱ្យ​កោសិកា​ខ្លាំង ។

១០ អាហារ​ដើម្បី​ស្បែក​ស្អាត​

៩-​ឃ្លោក​
​ជា​ប្រភព​សំខាន់​នៃ​បេ​តា​ឃែ​រ៉ូ​ទីន និង វីតាមីន C ។
១០-​ខ្លាញ់ត្រី​
​សម្បូរ​អាស៊ីដ​ខ្លាញ់​ប្រភេទ​ល្អ​ដែល​ជួយ​ឱ្យ ជញ្ជាំង​កោសិកា​ខ្លាំង ធ្វើឱ្យ​កោសិកា​អាច​បឺត​ស្រូប យក​សារធាតុ​អាហារ​បានល្អ ។ គ្រាន់តែ​ចេះ​ជ្រើសរើស​ទទួលទាន​ឱ្យបាន​សម ត្រឹមត្រូវ នោះ​អ្នក​ក៏​នឹង​ក្លាយជា​ម្ចាស់​ស្បែក​ដ៏​ភ្លឺ រលោង​ផូរផង់ ហើយ​ថែមទាំង​មាន​សុខ​ភាពល្អ ដោយ​វិធី​ធម្មជាតិ​ទៀតផង ៕​ឆាន់​-​ចំ​រ៉ា​

១០ អាហារ​ដើម្បី​ស្បែក​ស្អាត​

 
​ ​
​ ​ ​

​ ​ ​