នគរបាល​ចរាចរលើក​ឡើង​ថា​ ​អ្នក​បើក​បរ​យានយន្ត​​​ភាគ​ច្រើន​គោរព​ច្បាប់​ចរាចរណ៍ថ​្មី​

នគរ​​​បាល​​​បាន​​​លើ​​​ក​​​ឡើង​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា ​​​យាន​​​យន្ត​​​ភាគ​​​ច្រើន​​​ដែល​​​នគរបាល​ចរាចរត្រួត​​​ពិនិត្យ​​​ចាប​​​់​​​តាំង​​​ពីមាន​​​ការ​​​អនុវត្ត​​​ច្បាប់​​​ចរាចរណ៍​​​ថ្មី​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​មក​ បាន​​​អនុវត្ត​​​តាម​​​ច្បាប់​​​នេះ​​​។ 

នគរ​​​បាល​​​ចរាចរ​​​នៅ​​​ទូទាំង​​​ប្រទេស​​​ត្រូវ​​​បាន​​​​​​ដាក់​​​ពង្រាយ​​​ព្រម​ៗ​គ្នា​ឲ្យ​​​​​អនុវត្ត​​​ច្បាប់​​​ចរាចរណ៍​​​ផ្លូវ​​​គោក​​​ថ្មី​​​នេះ​​​ ដែល​បង្កើនការ​​​​​ផាក​​​ពិន័យ​​​​​​​​សម្រាប់​​​​​ការ​​​បើក​​​បរ​​​លើស​ល្បឿន​កំណត់​​និង​​​បទ​​​ល្មើស​​​ផ្សេង​​​ៗ​​​​​​​​​កំណត់​​​ថា ម៉ូតូ​​​មួយ​គ្រឿង​ជិះ​​​បាន​​​តែ​​​ពីរ​​​នាក់​​​ប៉ុណ្ណោះ​​​ គឺអ្នក​​​បើក​បរម្នាក់​និង​អ្នក​​​រួម​ដំណើ​ពេញ​វ័យ​ម្នាក់​ ហើយ​​​តម្រូវ​​​ឲ្យ​​​អ្នក​​​រួម​​​ដំណើរ​​​ទាំង​​​អស់​​​ពាក់​​​មួ​ក​​​សុវត្ថិភាព​​​។

គិត​​​ត្រឹម​​​រសៀល​​​ម្សិលមិញ នគរ​​​បាល​​​បាន​​​​​​ត្រួត​​​ពិនិត្យ​​​យាន​​​យន្ត​​​ចំនួន​​​៨០.០០០​​​គ្រឿង​​​ដែល​​​ក្នុង​​​នោះ​​​៧០​​​ភាគ​​​រយ​​​បាន​​​គោរព​​​ច្បាប់​​​នេះ​​​ នេះ​​​បើ​​​យោង​​​តាម​​​លោក ហឹុម យ៉ាន​​​​​​ អគ្គ​​​ស្នង​​​ការ​​​រង​​​នគរ​​​បាល​​​ជាតិ​​​​​​​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “​​​ការ​​​អនុវត្ត​​​​​​ច្បាប់​​​​​​មាន​​​ដំណើរ​​​ការ​​​ទៅ​​​មុខ​​​ដោយ​​​រលូន ​​​ដោយ​​​គ្មាន​​​បញ្ហា​​​ណាមួយ​​​ឡើយ​​​ ព្រោះ​​​យើង​​​បាន​ឃើញ​​​ថា ប្រជា​​​ពល​​​រដ្ឋ​​​របស់​​​យើង​​​ភាគ​​​ច្រើន​​​​​​គោរព​​​ច្បាប់​​​ចរាចរណ៍​​​នេះ​​​”។

លោក​​​បាន​​​បន្ថែម​​​ទៀត​​​ថា ក្នុង​​​ចំណោម​​​យាន​​​យន្ត​​​ប្រហែល​​​ ​​​២៤.០០០​​​គ្រឿង​​​ដែល​​​មិន​​​បាន​​​គោរព​​​ច្បាប់​​​នេះ​​​ មាន​​​១០.០០០​​​គ្រឿង​​​ត្រូវ​​​បាន​​​ផាក​​​ពិន័យ ហើយ​​​​អ្នកបើកបរ​យាន​យន្ត​ដែល​​​នៅ​​​សេស​​​សល់​​​គ្រាន់​​​តែ​​​​​​ធ្វើ​​​ការ​​​អប់រំ​​​ស្តី​​​ពី​​​ច្បាប់​​​ចរាចរណ៍​​​ថ្មី​​​នេះ​​​តែ​​​ប៉ុណ្ណោះ​​​។

ឧត្តម​​​សេនីយ៍​​​ឯក ហឹុម យ៉ាន បាន​​​លើក​​​ឡើង​​​ទៀត​​​ថា “ក្នុង​​​ចំណោម​​​អ្នក​​​បើក​​​បរ     ​​​ដែល ​​​ត្រូវ​​​បាន​​​ផាក​​​ពិន័យ​​​ភាគ​​​ច្រើន​​​គឺ​​​ជា​​​អ្នក​​​បើក​​​បរ​​​ម៉ូតូ​​​ ក្នុងនោះ​ទី​​​១​​​ដោយ​​​សារ​​​​អ្នក​ជិះ​ពីក្រោយ​​​​មិន​​​ពាក់​​​មួក​​​សុវត្ថិភាព​​​ ទី​​​២​​​ដោយ​​​សារ​​​​​​ជិះ​​​គ្នា​​​បី​​​នាក់​​​ ឬ​​​ច្រើន​​​ជាង​​​នេះ​​​ ហើយ​​​ទី​​​៣​​​ដោយ​​​សារ​​​​​​គ្មាន​​​​​​ស្លាក​​​លេខ​​​”។

នៅ​​​ពេល​​​សួរ​​​ថា តើ​​​ហេតុ​​​អ្វី​​​បាន​​​ជា​​​អ្នក​​​បើក ​​​បរ​​​មួយ​​​ចំនួន​​​ទទួលបាន​តែ​ការអប់រំ​​​មិនផាក​ពិន័យ​ លោក​​​បាន​​​និយាយ​​​ថា ខ្លួន​​​ជាប់​​​រវល់​​​ ហើយ​​​បាន​​​ដាក់​​​ទូរស័ព្ទ​​​ចុះ​​​តែ​​​ម្តង​​​៕​​​ ស៊ុយឈាង​​​​​​​​​​

The post នគរបាល​ចរាចរលើក​ឡើង​ថា​ ​អ្នក​បើក​បរ​យានយន្ត​​​ភាគ​ច្រើន​គោរព​ច្បាប់​ចរាចរណ៍ថ​្មី​ appeared first on ខេមបូឌា ដេលី.