រញ្ជួយ​ដី​៦,៨រ៉ិចទ័រ​​នៅ​ឥណ្ឌា​ក្បែរ​ព្រំ​ដែន​មីយ៉ាន់ម៉ាព្រឹកនេះ


រញ្ជួយ​ដី​៦,៨រ៉ិចទ័រ​​នៅ​ឥណ្ឌា​ក្បែរ​ព្រំ​ដែន​មីយ៉ាន់ម៉ាព្រឹកនេះ

រញ្ជួយ​ដី​កម្រិត​ ៦,៨ រ៉ិចទ័រ​​​មួយ​បាន​កើត​ឡើង​​​នៅ​ភាគ​ឦសាន​ ប្រទេស​ឥណ្ឌា​ក្បែរ​ព្រំប្រទល់​ប្រទេស​មីយ៉ាន់ម៉ា​ និង​ប្រទេស​បង់ក្លាដេស​ ព្រឹក​នេះ។ នេះ​បើ​យោង​តាម​​សារព័ត៌មាន BBC។

 

រញ្ជួយ​ដី​៦,៨រ៉ិចទ័រ​​នៅ​ឥណ្ឌា​ក្បែរ​ព្រំ​ដែន​មីយ៉ាន់ម៉ាព្រឹកនេះ
 

គ្រោះ​​រញ្ជួយ​ដី​ខាង​លើ​បាន​កើត​ឡើង​ នា​ម៉ោង​ ៤​:៣៥ព្រឹក ម៉ោង​ក្នុង​​​រដ្ឋ​ Manipur (ត្រូវ​​នឹង​ម៉ោង​ ៦:០៥​នាទី​ព្រឹក​ប្រទេស​កម្ពុជា) ។ វា​បាន​​កើត​ឡើង​ចម្ងាយ​ប្រហែល​៣៣​គីឡូម៉ែត្រ ពី​ទីក្រុង Imphal ។

 

បើ​តាម​ភ្នាក់​ងារ​ទី​តាំង​ភូមិសាស្ត្រ​សហរដ្ឋអាមេរិក (USGS) ថា​មាន​មនុស្ស​ ៩៨​​លាន​​​រស់​នៅ​ក្នុង​តំបន់​រញ្ជួយ​ខាង​លើ។ យ៉ាង​ណា​ក្ដី ពុំ​ទាន់​មាន​របាយការណ៍​ណា​បញ្ជាក់​ថា​មាន​មនុស្ស​ស្លាប់​ឬ​រង​របួស​នោះ​ទេ។ ​ ​​​

 

អ្នក​រាយការណ៍​​របស់ BBC ប្រចាំ​​ការ​ក្នុង​ប្រទេសបង់ក្លាដេស បាន​ឲ្យ​ដឹង​ថា ប្រជាជន​ក្នុង​ប្រទេស​​ជា​ច្រើន​​នាក់​​បាន​ភៀស​ខ្លួន​ចេញ​ពី​​​ផ្ទះ​​របស់​ពួក​គេ៕

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ BBC​​​