គម្រោង​ថ្មី​មេនូឡាយហ្វ៍ ជីវិត​ខ្ញុំ ផ្ដល់​ជូន​អតិថិជន​នូវ​ការ​ការពារ​រហូត​ដល់​អាយុ​១០០​ឆ្នាំ​


គម្រោង​ថ្មី​មេនូឡាយហ្វ៍ ជីវិត​ខ្ញុំ ផ្ដល់​ជូន​អតិថិជន​នូវ​ការ​ការពារ​រហូត​ដល់​អាយុ​១០០​ឆ្នាំ​

​ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេ​ម​បូឌា បាន​ប្រកាស​លក់​ជា​ផ្លូវការ​នូវ​ផលិតផល​ថ្មី​របស់​ខ្លួន​មាន​ឈ្មោះ​ថា “​គម្រោង​មេនូឡាយហ្វ៍ ជីវិត​ខ្ញុំ​” ដែល​ផ្តល់​ការការពារ​ជូន​អតិថិជន​របស់​ខ្លួនរ​ហូត​ដល់​អាយុ​១០០​ឆ្នាំ​។ មេនូឡាយហ្វ៍ ជីវិត​ខ្ញុំ គឺជា​គម្រោង​ធានា​រ៉ាប់រង​អាយុជីវិត​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា ដែល​ផ្តល់​ការ​ការ​ពារ​រហូត​ដល់​អាយុ​១០០​ឆ្នាំ ជាមួយ​នឹង​ការ​ផ្តល់​កញ្ចប់​សាច់​ប្រាក់​ដែល​មាន​ការ​ធានា​រៀងរាល់​៥​ឆ្នាំ​ម្តង​។ គម្រោង​ថ្មី​នេះ​ឆ្លុះបញ្ចាំង​ឆន្ទៈ​របស់​ក្រុមហ៊ុន មេនូឡាយហ្វ៍ ជា​បន្តបន្ទាប់​ក្នុង​ការជួយ​ក្រុម​គ្រួសារ​នៅ​កម្ពុជា​កសាង​អនាគត​ហិរញ្ញវត្ថុ​ដ៏​ប្រសើរ​មួយ​។​

 

គម្រោង​ថ្មី​មេនូឡាយហ្វ៍ ជីវិត​ខ្ញុំ ផ្ដល់​ជូន​អតិថិជន​នូវ​ការ​ការពារ​រហូត​ដល់​អាយុ​១០០​ឆ្នាំ​

គម្រោងមេនូឡាយហ្វ៍ ជីវិត​ខ្ញុំ ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​បំពេញ​តម្រូវ​ការ​ការពារ​រយៈពេល​យូរ​អង្វែង​របស់​អតិថិជន ការ​រៀបចំ​កញ្ចប់​ថវិកា​សម្រាប់​អនាគត​ ការ​សិក្សា​បុត្រ​ធីតា ការ​ចូល​និវត្តន៍ ឬ​ក៏​ក្នុង​បំណង​ប្រាថ្នា​ផ្សេងៗ​ទៀត​។ គម្រោង​ថ្មី​នេះ​ផ្ដល់​ការ​ធានា​រ៉ាប់រង​ចំពោះ​អតិថិជន​ក្នុង​ករណី​មរណភាព​រហូត​ដល់​អាយុ​១០០​ឆ្នាំ ឬ​ពិការ​ភាព​ទាំង​ស្រុង​រហូត​ដល់​អាយុ​៦៥​ឆ្នាំ ក៏​ដូចជា​ធានា​ផ្តល់​ជូន​នូវ​កញ្ចប់​សាច់​ប្រាក់​ដែល​បាន​ធានា​ជា​រៀងរាល់​៥​ឆ្នាំ​ម្តង​។ អតិថិជន​អាច​ជ្រើសរើស​ដក​យក​កញ្ចប់​សាច់ប្រាក់​ដែល​មាន​ការធានា​នៅ​រៀងរាល់​៥​ឆ្នាំ​ម្តង ឬ​អាច​រក្សា​ទុក​ជា​មួយ​ក្រុម​ហ៊ុន​មេនូឡាយហ្វ៍​ដើម្បី​បង្កើន​អត្រា​ការប្រាក់​ផងដែរ​។​

លោក Robert Elliott អគ្គនាយក​ប្រតិបត្តិ និង​នាយក​ចាត់ការ​ទូទៅ​របស់​ក្រុមហ៊ុន​ មេនូឡាយហ្វ៍ ខេមបូឌា មាន​ប្រសា​ន៍​ថា​៖ “​យើង​បន្ត​ប្រកាន់​ខ្ជាប់​នូវ​ទស្សនៈ​វិស័យ​របស់​ក្រុមហ៊ុន​ មេនូឡាយហ្វ៍ ដោយ​យក​អតិថិជន​គ្រប់​រូប​ជា​ស្នូល​នៃ​រាល់​សកម្មភាព​ប្រតិបត្តិការ​អាជីវកម្មរ​បស់​យើង​។ យើង​ពិត​ជា​មាន​ក្ដី​សោមនស្ស​រីករាយ​ក្នុង​ការ​ប្រកាស​លក់​នូវ​គម្រោង​ថ្មី​នេះ​ជា​ផ្លូវការ និង​សង្ឃឹម​ថា​គម្រោង​នេះ​នឹង​ជួយ​អតិថិជន​សម្រេច​ក្តី​ស្រមៃ​របស់​ខ្លួន ក៏​ដូចជា​អស់​ក្តីកង្វល់​ពី​បញ្ហា​ផែនការ​ហិរញ្ញវត្ថុ​”៕

 

គម្រោង​ថ្មី​មេនូឡាយហ្វ៍ ជីវិត​ខ្ញុំ ផ្ដល់​ជូន​អតិថិជន​នូវ​ការ​ការពារ​រហូត​ដល់​អាយុ​១០០​ឆ្នាំ​

 

អត្ថបទ៖ ពាណិជ្ជកម្ម​