យុវជន​ម្នាក់​ជិះ​ម៉ូតូ​ គេច​​​ម៉ូតូ​មួយ​គ្រឿង​​ ជិះ​ឆ្លង​ផ្លូវ​​ជ្រុល​ទៅ​​​បុក​ខឿន​ថ្ម​​​​ ដួលបោក​ក្បាល​ស្លាប់

រាជ​ធានី​ភ្នំពេញ​ ៖ ​យុវជន​ម្នាក់​​ជិះ​ម៉ូតូ​ គេច​​​ម៉ូតូ​មួយ​គ្រឿង​ទៀត ​ដែល​បើក​ឆ្លងផ្លូវ ​​ក៏ជ្រុ​ល​​ទៅ​បុក​ខឿន​កណ្តាល​ទ្រូងផ្លូវ ​បណ្តាលឱ្យ​​ដួល​បោក​ក្បាល​ស្លាប់​ ភ្លាម​ៗ​នៅ​​នឹង​កន្លែង​កើត​ហេតុ ​បង្ក​ភ្ញាក់​ផ្អើ​ល​​កាលពី​ម៉ោង​៦​និង​៣០​ នាទី​ល្ងាច​​ថ្ងៃ​ទី​២ ​មក​រា ​២០១៥​ នៅ​ចំណុច​ផ្លូវ​វ៉េ​ង​ស្រេង​កែង​ផ្លូវលំ​ ភូមិ​ជ្រៃ​កោង​ សង្កាត់​ចោម​ចៅ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ​។

សព​យុវជន​​​ឈ្មោះ ​ឃុន វុ​ទ្ធី អាយុ​២៤​ឆ្នាំ​​ ជា​​បុគ្គលិក​សណ្ឋាគារ​​មួយ​ ​ស្នាក់​នៅ​ភូមិ​ឫស្សី​១ ​សង្កាត់​ស្ទឹង​មាន​ជ័យ​ ខណ្ឌមានជ័យ​​ មានស្រុក​កំណើត​ភូមិ​ខ្លុយ​កើត ​ឃុំ​ស្រ​យ៉ូ​វ​ស្រុក​បារាយណ៍​ ខេត្តកំពង់ធំ ​។

​សាក្សី​នៅ​កន្លែង​កើត​​ហេតុ​បាន​​ឱ្យ​ដឹង​ថា ​មុន​កើតហេតុ​ ​គេ​ឃើញ​​យុវជន​ខាងលើ​ បើក​ម៉ូតូ​សង់​សេ​១២៥ ​ព​ណ៌ខ្មៅ​ ស៊េរី​២០០៧ ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1P-9447 ម្នាក់ឯង​ក្នុងល្បឿន​លឿន​ ពី​លិចទៅ​កើត ​​លុះ​​មក​ដល់​ចំណុច​កើតហេតុ​​​ បាន​​​គេច​​ម៉ូតូ​មួយ​គ្រឿងទៀត ​​មិន​ចាំ​ម៉ាក​ដែល​បើក​ឆ្លងផ្លូវ​ ក៏​​​ជ្រុល​ទៅ​បុក​ចំ​ខឿន​ថ្ម​កណ្តាល​ទ្រូងផ្លូវ​​  ដួល​បោក​ក្បាល​ស្លាប់​ភ្លាម​ៗ​ នៅ​កន្លែង​កើត​ហេតុតែ​ម្តង​ ។

​ក្រោយ​កើតហេតុ​ សព​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​ យក​ទៅ​ធ្វើបុណ្យ​នៅ​ ស្រុក​កំណើត ​ដោយឡែក​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​ យក​ទៅ​​រក្សារ​ទុក​នៅ​​អធិការដ្ឋាន​ នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ​រង់​ចាំ​សាច់ញាតិមក​ទទួល​ពេល​ក្រោយ​​ ៕

យុវជន​ម្នាក់​ជិះ​ម៉ូតូ​ គេច​​​ម៉ូតូ​មួយ​គ្រឿង​​ ជិះ​ឆ្លង​ផ្លូវ​​ជ្រុល​ទៅ​​​បុក​ខឿន​ថ្ម​​​​ ដួលបោក​ក្បាល​ស្លាប់
យុវជន​ម្នាក់​ជិះ​ម៉ូតូ​ គេច​​​ម៉ូតូ​មួយ​គ្រឿង​​ ជិះ​ឆ្លង​ផ្លូវ​​ជ្រុល​ទៅ​​​បុក​ខឿន​ថ្ម​​​​ ដួលបោក​ក្បាល​ស្លាប់
យុវជន​ម្នាក់​ជិះ​ម៉ូតូ​ គេច​​​ម៉ូតូ​មួយ​គ្រឿង​​ ជិះ​ឆ្លង​ផ្លូវ​​ជ្រុល​ទៅ​​​បុក​ខឿន​ថ្ម​​​​ ដួលបោក​ក្បាល​ស្លាប់

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត