កម្លាំង​មួក​ខៀវ​កម្ពុជា​១៨៤​នាក់ ​ត្រឡប់​មក​ពី​បំពេញការងារ​នៅ​ប្រទេស​លី​បង់

រាជធានី​ភ្នំពេញ ៖ កងកម្លាំង​វិស្វកម្ម​លេខ​៦៣៩​ ចំនួន​១៨៤​នាក់ ​ដែល​បាន​ចេញ​ទៅ​បំពេញការងារ​នៅ ​ប្រទេស​លី​បង់ កាលពី​ខែមករា ឆ្នាំ ២០១៥ បាន​ត្រឡប់​មក​ដល់​ប្រទេស​កម្ពុជា​វិញ​ហើយ នៅ​រសៀល​ថ្ងៃ​ទី​០៣ ខែមករា ឆ្នាំ​២០១៦​នេះ ។ ដំណើរ​និវត្តន៍​របស់​កងកម្លាំង​វិស្វកម្ម​ របស់​កម្ពុជា​ទាំង​១៨៤​នាក់​នេះ​ ត្រូវ​បាន​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ ពី​អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​ គ្រប់គ្រង​កងកម្លាំង រក្សា​សន្តិភាព បោសសំអាត​មីន និង​កាក​សំណល់​សង្គ្រាម ព្រមទាំង​ក្រុម​គ្រួសារ និង​សាច់ញាតិ​របស់​ពួក​គេ ។

ការ​ធ្វើ​មាតុភូមិនិវត្តន៍​ របស់​កងកម្លាំង​មួក​ខៀវ​ទាំង​១៨៤​នាក់​នេះ បន្ទាប់​ពី​រដ្ឋាភិបាល​កម្ពុជា កាលពី​ព្រឹក​ថ្ងៃ​ទី​០២ ខែមករា ឆ្នាំ​២០១៦ បា​នប​ញ្ចូ​ន​ទ័ព​ថែរក្សា​សន្ដិភាព​១៨៤​នាក់​ ទៅ​លី​បង់​នៅ​ម​ជ្ឈឹ​ម​បូព៌ា ដើម្បី​ចូលរួម​ថែរក្សា​សន្ដិភាព និង​ជួយ​ពលរដ្ឋ​លី​បង់ ​ដែល​រង​គ្រោះ​ដោយសារ​ប្រទេស ​ដែល​រង​គ្រោះ​ដោយសារ​សង្គ្រាម និង​ការ​រាលដាល​ជម្លោះ​តំបន់​ចូល​ក្នុង​ប្រទេស​នេះ ដើម្បី​ជំនួស​កម្លាំង​ដែល​បាន​ធ្វើ​មាតុភូមិនិវត្តន៍​នេះ ។

លោក​ឧត្តមសេនីយ សែ​ម សុវណ្ណ​នី អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​ កងកម្លាំង​រក្សា​សន្តិភាព​ បោសសម្អាត​ មីន  និង​កាក​សំណល់​សង្គ្រាម ​បានឱ្យ​ដឹង​ថា ឆ្នាំ​នេះ​ជា​ឆ្នាំ​ទី​១០​ហើយ ដែល​កម្លាំង​រក្សា​សន្តិភាព​កម្ពុជា​ទៅ​បំពេញ​បេស​កម្ម​របស់​ អង្គការសហប្រជាជាតិ ក្នុង​រយៈពេល​១០​ឆ្នាំ កម្ពុជា​បញ្ជូន​កម្លាំង​បាន​៣៣៧២​នាក់ មាន​ស្រី​១០៨​នាក់ គិត​តាំងពី​ឆ្នាំ​២០០៦​មក ៕

កម្លាំង​មួក​ខៀវ​កម្ពុជា​១៨៤​នាក់ ​ត្រឡប់​មក​ពី​បំពេញការងារ​នៅ​ប្រទេស​លី​បង់
កម្លាំង​មួក​ខៀវ​កម្ពុជា​១៨៤​នាក់ ​ត្រឡប់​មក​ពី​បំពេញការងារ​នៅ​ប្រទេស​លី​បង់
កម្លាំង​មួក​ខៀវ​កម្ពុជា​១៨៤​នាក់ ​ត្រឡប់​មក​ពី​បំពេញការងារ​នៅ​ប្រទេស​លី​បង់
កម្លាំង​មួក​ខៀវ​កម្ពុជា​១៨៤​នាក់ ​ត្រឡប់​មក​ពី​បំពេញការងារ​នៅ​ប្រទេស​លី​បង់
កម្លាំង​មួក​ខៀវ​កម្ពុជា​១៨៤​នាក់ ​ត្រឡប់​មក​ពី​បំពេញការងារ​នៅ​ប្រទេស​លី​បង់

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត