គម្រោងថ្មីមេនូឡាយហ្វ៍ជីវិតខ្ញុំ ផ្តល់ជូន អតិថិជន នូវការការពារ រហូតដល់អាយុ ១០០ឆ្នាំ

ភ្នំពេញ៖ ក្រុមហ៊ុន មេនូឡាយហ្វ៍​ ខេមបូឌា បានប្រកាសលក់ជាផ្លូវការ នូវផលិតផលថ្មីរបស់ ខ្លួនមានឈ្មោះថា “គម្រោង​ មេនូឡាយហ្វ៍ ជីវិតខ្ញុំ” ដែលផ្តល់ការការពារជូនអតិថិជន របស់ខ្លួនរហូតដល់ អាយុ១០០ឆ្នាំ។ មេនូឡាយហ្វ៍ ជីវិតខ្ញុំ​ គឺជា​គម្រោង​ធានា​រ៉ាប់​រង អាយុជីវិតដំបូងគេបង្អស់ នៅកម្ពុជា ដែលផ្តល់ការការពារ រហូតដល់អាយុ១០០ឆ្នាំ​ ជាមួយនឹងការ ផ្តល់​​កញ្ចប់សាច់​ប្រាក់​​ ដែល​មានការ​ធានា​​ រៀងរាល់៥ឆ្នាំម្តង។ គម្រោងថ្មីនេះឆ្លុះ បញ្ចាំង​ឆន្ទៈរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ជាបន្តបន្ទាប់ក្នុងការ​ ជួយ​ក្រុម​​​គ្រួ​សារ នៅ​កម្ពុជា​កសាង​ អនាគតហិរញ្ញវត្ថុដ៏ប្រសើរមួយ។

គម្រោងថ្មីមេនូឡាយហ្វ៍ជីវិតខ្ញុំ ផ្តល់ជូន អតិថិជន នូវការការពារ រហូតដល់អាយុ ១០០ឆ្នាំ

គម្រោងមេនូឡាយហ្វ៍ជីវិតខ្ញុំ ត្រូវបានបង្កើតឡើងដើម្បីបំពេញតម្រូវការការពាររយៈពេលយូរអង្វែង របស់អតិថិជន ការរៀបចំ​ កញ្ចប់ថវិកា សម្រាប់អនាគតការ សិក្សាបុត្រធីតា ការចូលនិវត្តន៍ ឬ​ក៏ក្នុងបំណង ប្រាថ្នាផ្សេងៗទៀត។​ គម្រោងថ្មីនេះផ្ដល់​ ការ​ធានា​រ៉ាប់​រង​ចំពោះ អតិថិជនក្នុង​ករណី​មរណភាព រហូតដល់អាយុ១០០ឆ្នាំ ឬពិការភាពទាំងស្រុងរហូត ដល់អាយុ៦៥ឆ្នាំ ក៏ដូច​ជា​​ ធានាផ្តល់ជូននូវកញ្ចប់ សាច់​ប្រាក់​​ដែល បាន​ធានា​​ជា​រៀង រាល់៥ឆ្នាំម្តង។ អតិថិជនអាច ជ្រើសរើស​ដកយក​កញ្ចប់​ សាច់​ប្រាក់​ដែល​មានការធានា នៅរៀងរាល់៥ឆ្នាំម្តង ឬអាច​រក្សា​ទុក​​ ជាមួយ​ក្រុមហ៊ុន​មេនូឡាយហ្វ៍​​ ដើម្បីបង្កើនអត្រា ការប្រាក់ផងដែរ។

លោក Robert Elliott ជាអគ្គនាយកប្រតិបត្តិ និងនាយកចាត់ការទូទៅរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា មានប្រសាន៍​ថា៖“យើង បន្តប្រកាន់ខ្ជាប់ នូវទស្សនៈវិស័យរបស់ ក្រុមហ៊ុនមេនូឡាយហ្វ៍ ដោយយក អតិថិជនគ្រប់រូប​ជាស្នូល​នៃរាល់​សកម្មភាព​ ប្រតិបត្តិការ អាជីវកម្មរបស់យើង។ យើងពិតជាមាន ក្តីសោមនស្សរីករាយ ក្នុងការប្រកាសលក់នូវគម្រោងថ្មីនេះ​ ជា​ផ្លូ​វ​​ការ​​ និង​សង្ឃឹម ​ថាគម្រោងនេះនឹង ជួយអតិថិជន​ សម្រេចក្តីស្រមៃរបស់ខ្លួន ក៏ដូចជាអស់ក្តីកង្វល់ពី បញ្ហាផែនការហិរញ្ញវត្ថុ។”

គម្រោងថ្មីមេនូឡាយហ្វ៍ជីវិតខ្ញុំ ផ្តល់ជូន អតិថិជន នូវការការពារ រហូតដល់អាយុ ១០០ឆ្នាំ

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត