ប្រជាជន​កូឡុំប៊ី​ដុត​រូប​បវរកញ្ញា​ហ្វីលីពីន​យ៉ាង​ព្រៃ​ផ្សៃ​​កណ្ដាល​ផ្លូវ


ប្រជាជន​កូឡុំប៊ី​ដុត​រូប​បវរកញ្ញា​ហ្វីលីពីន​យ៉ាង​ព្រៃ​ផ្សៃ​​កណ្ដាល​ផ្លូវ

ក្រុម​អ្នក​គាំទ្រ​របស់​បវរកញ្ញា​ចក្រវាល ២០១៥ កំពុង​តែ​ផ្ទុះ​កំហឹង​​យ៉ាង​ខ្លាំង​ចំពោះ​ទង្វើ​របស់​បុរស​ជនជាតិ​កូឡុំប៊ី​ម្នាក់។

 

ប្រជាជន​កូឡុំប៊ី​ដុត​រូប​បវរកញ្ញា​ហ្វីលីពីន​យ៉ាង​ព្រៃ​ផ្សៃ​​កណ្ដាល​ផ្លូវ

អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម Facebook ម្នាក់​ឈ្មោះ Noider Almanza Barraza បាន​បង្ក​ភាព​ចលាចល​ជា​ខ្លាំង​នៅ​ពេល​លោក​​បាន​បង្ហោះ​វីដេអូ​មួយ​ដែល​នៅ​ក្នុង​នោះ​លោក​បាន​ដុត​រូប​ទីងមោង​​មួយ​ដែល​មាន​​​ខ្លួន​ស្លៀក​រ៉ូប​ពណ៌​ខៀវ ក្បាល​ពាក់​មកុដ ពាក់​ស្លាក​ប្រទេស​ហ្វីលីពីន។ ហើយ​ជា​ពិសេស​នោះ រូប​នេះ​មាន​មុខ​របស់ Pia Wurtzbach បវរកញ្ញា​ចក្រវាល ២០១៥។ ជាមួយ​គ្នា​នេះ​ដែរ​ រូប​ទីងមោង​មួយ​ទៀត​ដែល​ត្រូវ​គេ​ដុត​ដែរ​នោះ​គឺ​រូប​របស់​ពិធី​ករ Steve Harvey។​

 

ប្រជាជន​កូឡុំប៊ី​ដុត​រូប​បវរកញ្ញា​ហ្វីលីពីន​យ៉ាង​ព្រៃ​ផ្សៃ​​កណ្ដាល​ផ្លូវ

បុរស​ដែល​បាន​បង្ហោះ​វីដេអូ​មួយ​នេះ​បាន​ភ្ជាប់​ជា​មួយ​នឹង​ចំណង​ជើង​ថា៖ “តាម​វិធី​នេះ​ បវរកញ្ញា​ហ្វីលីពីន និង​ពិធី​ករ​កម្មវិធី​បវរកញ្ញា​ចក្រវាល​ ២០១៥ គឺ​ត្រូវ​ដុត​ហើយ”។

 

នៅ​ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ​បវរកញ្ញា​ចក្រវាល ២០១៥ ពិធី​ករ Steve Harvey បាន​ប្រកាស​ច្រឡំ​ថា​តំណាង​មក​ពី​ប្រទេស​កូឡុំប៊ី​គឺ​ជា​អ្នក​ទទួល​ជយលាភី ក្រោយ​មក​ទៀត​ពិធី​ករ​រូប​នេះ​ទើប​បង្ហាញ​មុខ​​ជា​ថ្មី​ម្ដង​ទៀត​ហើយ​ប្រកាស​ថា​ស្រី​ស្អាត​មក​ពី​ហ្វីលីពីន​ទើប​ជា​បវរកញ្ញា​ចក្រវាល​ពិតប្រាកដ។ ហេតុការណ៍​មួយ​នេះ​បាន​ធ្វើ​ឲ្យ​មនុស្ស​ទូទាំង​ពិភពលោក​ជា​ពិសេស​ប្រជាជន​កូឡុំប៊ី​ខឹង​សម្បារ​ជា​ខ្លាំង។ យ៉ាងណាមិញ ទង្វើ​ដុត​រូប​បវរកញ្ញា​ហ្វីលីពីន​របស់​បុរស​ម្នាក់​នេះ​មិន​ត្រូវ​បាន​គេ​គាំទ្រ​នោះ​ទេ៕

 

 

ចុចអាន៖បវរកញ្ញា​កូឡុំប៊ី​មាន​គេ​ឲ្យ ១​លាន​ដុល្លារ​ដើម្បី​ថត​រឿង​អាសអាភាស

 

ប្រែសម្រួល៖ សុវណ្ណផៃ
ប្រភព៖trendcup