ស្លុតអារម្មណ៍! ឆ្លុះអេកូ មើលទារកក្នុង ផ្ទៃ ស្រាប់តែឃើញ មានរូប ផ្សេងទៀត ដូចអារក្ស កំពុងសម្លឹង មើលទារក

បរទេស៖ រូបភាពឆ្លុះអេកូ របស់ទារកក្នុងផ្ទៃ មិនទាន់កើតម្នាក់ បាននិងកំពុងតែ ល្បីល្បាញ យ៉ាងខ្លាំង ពាសពេញបណ្តាញអ៊ីធឺណែត បន្ទាប់ពីអ្នកប្រើប្រាស់ បណ្តាញសង្គម រាប់ពាន់នាក់ ប្រទះឃើញ មានរូបចម្លែក ផ្សេងទៀត នៅក្បែរទារក ដែលវាមានរូបរាង ហាក់បីដូចជា អារក្ស កំពុងតែសម្លឹងមើល ទារកនោះ អីចឹង។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា រូបភាពដ៏ចម្លែក និងគួរឲ្យព្រឺក្បាលនោះ ត្រូវបានបង្ហោះ ទៅលើគេហទំព័រ “imgur” កាលពីថ្ងៃសៅរ៍ ទី២ ខែមករា ឆ្នាំ២០១៦ កន្លងទៅនេះ ក្រោមចំណងជើងថា “រូបភាពឆ្លុះអេកូ របស់មិត្តភក្តិ។ នៅពេលដែលអ្នក បានឃើញវា...” ដោយមានគេចុចមើល រហូតដល់ទៅ ១,៥លានដងឯណោះ។

ស្លុតអារម្មណ៍! ឆ្លុះអេកូ មើលទារកក្នុង ផ្ទៃ ស្រាប់តែឃើញ មានរូប ផ្សេងទៀត ដូចអារក្ស កំពុងសម្លឹង មើលទារក
រូបភាពឆ្លុះអេកូ ដែលត្រូវបានបង្ហោះ លើគេហទំព័រ

ដំបូងឡើយ រូបភាពឆ្លុះអេកូនោះ មើលទៅហាក់បីដូចជា រូបភាពធម្មតាមួយ ខណៈទារក កំពុងសម្រាកក្នុងផ្ទៃម្តាយ របស់គេ យ៉ាងសុខស្រួល។ ផ្ទុយទៅវិញ មនុស្សជាច្រើន បានសំគាល់ឃើញ រូបភាពមិនប្រក្រតី នៅផ្នែកខាងស្តាំ នៃរូបភាពនោះ ដោយមើលទៅ ពិតជាគួរឲ្យ​ ស្លុតអារម្មណ៍មែនទែន។

ជាមួយគ្នានេះដែរ មតិដូចៗគ្នាជាច្រើន ក៏ត្រូវបានលើកឡើង ដោយគេបាននិយាយថា រូបចម្លែក នៅក្បែរទារកនោះ គឺជា ព្រះជាម្ចាស់ នៃសាសនាហិណ្ឌូ , មច្ឆានុ ឬអាចជា អារក្ស។

ស្លុតអារម្មណ៍! ឆ្លុះអេកូ មើលទារកក្នុង ផ្ទៃ ស្រាប់តែឃើញ មានរូប ផ្សេងទៀត ដូចអារក្ស កំពុងសម្លឹង មើលទារក

យ៉ាងណាមិញ នេះមិនមើលជា លើកទីមួយឡើយ ដែលរូបភាពចម្លែកៗ បានបង្ហាញឲ្យយើងបានឃើញ នៅក្នុងរូបភាព ឆ្លុះអេកូ បែបនេះ។ កាលពីពេលថ្មីៗ កន្លងទៅនេះ ប្តីប្រពន្ធមួយគូ ចង់ឃើញមុខទារក ក្នុងផ្ទៃ របស់ខ្លួនពេក ក៏ទៅ ប៉ុន្តែបែរជាឃើញទារក មានមុខមាត់ ដូចបិសាច ទៅវិញ៕

ប្រភព ៖

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត