ជំហាន​៤​យ៉ាង​ដែល​អាច​បង្ការ​ជំងឺ​ភ្លេចភ្លាំង​ពេល​ចាស់ជរា​បាន

ជំហាន​៤​យ៉ាង​ដែល​អាច​បង្ការ​ជំងឺ​ភ្លេចភ្លាំង​ពេល​ចាស់ជរា​បាន

​ជំងឺ​ភ្លេចភ្លាំង​ពេល​ចាស់ជរា​គឺ​ជា​ជំងឺ​ដែល​កើតមាន​ញឹកញាប់​បំផុត​លើ​មនុស្ស​ចាស់​ដែល​មិន​បាន​ទទួល​ការថែទាំ​គ្រប់គ្រាន់​ទៅលើ​សុខភាព​របស់​ពួក​គាត់​កាលពី​នៅ​វ័យក្មេង ទោះបីជា​ពួកគេ​មាន​ការលូតលាស់​ខួរក្បាល​ល្អ​ហើយ​ក៏​ដោយ​។

​ដើម្បី​អាច​ឈាន​ចូល​ក្នុង​វ័យ​ចំណាស់​ដោយ​គ្មាន​ជំងឺ​ភ្លេចភ្លាំង​នោះ អ្នក​គួរតែ​ធ្វើ​ទៅ​តាម​ជំហាន​ទាំង​បួន​ដូចខាងក្រោម​នេះ​៖

ហាត់ប្រាណ​បី​ម៉ោង​ក្នុង​មួយ​សប្តាហ៍​
ការ​ហាត់ប្រាណ​គឺជា​រឿង​ដ៏​ឆ្លាត​វៃ​មួយ​សម្រាប់​ខួរក្បាល​ក្នុងការ​ធ្វើ​ការងារ​ដ៏​យូរអង្វែង​មួយ​។ អ្នកជំនាញ និង​គ្រូពេទ្យ​ជាច្រើន​បាន​ណែនាំ​ថា អ្នក​គួរតែ​ហាត់ប្រាណ​យ៉ាងហោចណាស់ ៣​ដង​ក្នុង​មួយ​សប្តាហ៍ ម្តង​រយៈពេល​មួយ​ម៉ោង ដោយ​យ៉ាងហោចណាស់​ក៏​មាន​ការដើរ​ម្តង​ដែរ ព្រោះ​វា​នឹង​គ្រប់គ្រាន់​ហើយ​ក្នុង​ការធ្វើឱ្យ​ខួរក្បាល​ក្មេង​ជាង​អាយុ​ពី ២ ទៅ​៤​ឆ្នាំ​ដែរ​។

តាំង​សមាធិ ១០​នាទី​ក្នុង​មួយថ្ងៃ​
ការ​ដែល​មាន​ចំនួន​អ័រម៉ូន Cortisol ច្រើន​ពេក​ក្នុង​រាងកាយ​ពិតជា​មាន​ឥទ្ធិពល​អវិជ្ជមាន​ដល់​ខួរក្បាល​។ ការ​តាំងសមាធិ ១០​នាទី​គឺ​គ្រប់គ្រាន់​ដើម្បី​បង្កើត​ភាព​អស្ចារ្យ​ដល់​ខួរក្បាល​អ្នក​។ ចូរ​អង្គុយ​ឱ្យ​ត្រង់ បិទ​ភ្នែក និង​ដកដង្ហើម​យឺតៗ​ទៅ​។ ចូរ​ធ្វើបែបនេះ​ពីរ​ដង​ក្នុង​រយៈពេល ៥​នាទី​។

ញ៉ាំ​អាស៊ីត​ខ្លាញ់​អូ​មេហ្គា​បី រាល់ថ្ងៃ​ជាប្រចាំ​
អ្នកជំនាញ​និយាយថា អ្នក​ដែល​មាន​សុខភាព​ល្អ​ភាគច្រើន​គឺ​ញ៉ាំ​អាស៊ីត​ខ្លាញ់​ប្រមាណ ១៥០០​មី​លី​ក្រាម​ក្នុង​មួយថ្ងៃ​។ ហេតុដូច្នេះ​ហើយ ចូរ​ញ៉ាំ​គ្រាប់​ធញ្ញជាតិ សាច់គោ សណ្តែកសៀង បង្គា​រ ត្រី ឬ​ស្ត្របឺ​រី​ឱ្យបាន​ច្រើន​។

ចូរ​ចងចាំ​រឿង​អ្វីមួយ​ជា​រៀងរាល់ថ្ងៃ​
បើសិន​ជា​អ្នក​ព្យាយាម​ចងចាំ​យ៉ាងហោច​ណាស់​ព័ត៌មាន​ថ្មី​មួយ​ជា​រៀងរាល់ថ្ងៃ ខួរក្បាល​អ្នក​នឹង​មាន​ភាព​វ័យក្មេង​កាន់តែ​យូរ​ហើយ​រឿង​នេះ​ក៏​ត្រូវបានគេទទួលស្គាល់​ថា​ត្រឹមត្រូវ​ដែរ​។

អ្នក​ដែល​ចងចាំ​រឿង​ព័ត៌មាន​តូចតាច​មួយ​ចំនួន​រាល់​ថ្ងៃ​គឺ​មាន​ចំនួន​ភាគរយ​ខួរក្បាល​ពណ៌​ប្រផេះ​ច្រើនជាង​អ្នកដទៃ​។ ដូច្នេះ​ចូរ​យកឈ្នះ​ខួរក្បាល​របស់​អ្នក​តាម​របៀប​នេះ​គ្រប់​ពេល​ដែល​អ្នក​មាន​ឱកាស​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី04  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។