​អត្ថប្រយោជន៍​មិន​គួរ​ឱ្យ​ជឿ​របស់​ទឹក​ការ៉ុត​ដែល​អ្នក​មិន​ធ្លាប់​ដឹង​

​អត្ថប្រយោជន៍​មិន​គួរ​ឱ្យ​ជឿ​របស់​ទឹក​ការ៉ុត​ដែល​អ្នក​មិន​ធ្លាប់​ដឹង​

​ទឹក​ការ៉ុត​មាន​រសជាតិ​ផ្អែម​អស្ចារ្យ ព្រមទាំង​មាន​ជីវជាតិ​ដ៏​ច្រើន​ទៀត​ផង ហេតុដូច្នេះ​ហើយ​ទើប​វា​ក្លាយទៅជា​ភេសជ្ជៈ​ផ្តល់​សុខភាព និង​ពេញនិយម​សម្រាប់​មនុស្ស​ទូទៅ​។ ខាងក្រោម​នេះ​ខ្ញុំ​នឹង​បង្ហាញ​អំពី​អត្ថប្រយោជន៍​មួយចំនួន​របស់​ទឹក​ការ៉ុត ដែល​វា​មិន​ត្រឹមតែ​ល្អ​ចំពោះ​សុខភាព​ទេ តែ​ក៏​ល្អ​ចំពោះ​សម្រស់​របស់​យើង​ផងដែរ​។

ជំនួយ​ដល់​ការរំលាយ​អាហារ​
ការ​ដែល​មាន​ប្រព័ន្ធ​រំលាយ​អាហារ​ល្អ​គឺជា​រឿង​សំខាន់​ណាស់​សម្រាប់​ការ​បឺត​ស្រូប​ជីវជាតិ​ពី​ក្នុង​អាហារ​បាន​យ៉ាង​ត្រឹមត្រូវ​។ ការ​ញ៉ាំ​ទឹក​ការ៉ុត​ជួយ​ភ្ញោ​ចដ​ល់​ការបញ្ចេញរ​ស​រំលាយ​អាហារ ដូច្នេះ​អ្នកនឹង​ទទួលបាន​ជីវជាតិ​ទាំង​អស់​ពី​អាហារ​ដែល​អ្នក​ញ៉ាំ​ជាមិនខាន​។ ជាតិ​សរសៃ​ក្នុង​ទឹក​ការ៉ុត​ក៏​ទៅ​ចិញ្ចឹម​បាក់តេរី​ល្អៗ​ក្នុង​ពោះ​រៀន ដើម្បី​ពួកវា​អាច​បំបែក​ខ្លួន និង​ពិនិត្យ​ទៅលើ​បាក់តេរី​អាក្រក់ៗ​បាន​ទៀត​ផង​។

ពង្រឹង​ដល់​ការមើលឃើញ​ច្បាស់​របស់​ភ្នែក​
មនុស្ស​គ្រប់គ្នា​ដឹងថា ការ​ញ៉ាំ​ការ៉ុត​ជួយ​ថែរក្សា​ភ្នែក​ឱ្យ​មើលឃើញ​ច្បាស់ ព្រោះ​វា​ផ្ទុក​ទៅ​ដោយ​សារធាតុ Beta Carotene និង Lutein ដែល​ទាំង​ពីរ​នេះ​សុទ្ធតែ​ធ្វើ​ការងារ​យ៉ាង​អស្ចារ្យ​ដើម្បី​ថែរក្សា​សុខភាព​ភ្នែក​។ វា​ថែរក្សា​ស្រទាប់​កោសិកា​ស៊ាំ​នឹង​ពន្លឺ​ឈ្មោះថា Retina នៅឯ​បាត​ភ្នែក​។ ជាធម្មតា ការ​ញ៉ាំ​ទឹក​ការ៉ុត​អាចជួយ​ថែរក្សា​ភ្នែក​ឱ្យ​មើលឃើញ​ច្បាស់​លាស់​តែម្តង​។

កែសម្រួល​ដល់​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​
យោង​ទៅតាម​អ្នកជំនាញ​ខាង​វេជ្ជសាស្ត្រ​បានឱ្យដឹងថា ជំងឺ​ទឹកនោម​ផ្អែម​អាច​ទទួល​បាន​ប្រយោជន៍​ពី​ការ​ញ៉ាំ​ទឹក​ការ៉ុត ព្រោះថា​ភេសជ្ជៈ​មួយ​នេះ​ផ្ទុក​ទៅ​ដោយ​សារធាតុ​បំពាក់​ពណ៌​បែប​រុក្ខជាតិ​ម្យ៉ាង​ឈ្មោះថា Carotenoids ដែល​ដើរតួនាទី​ជា​អង់​ទី​អុក​ស៊ីដង់​។ ការសិក្សា​បាន​ឱ្យដឹងទៀតថា សារធាតុ​មួយ​នេះ​ជួយ​បញ្ចុះ​ជាតិ​ស្ករ​ក្នុង​ឈាម ជា​ពិសេស​ធ្វើឱ្យ​វា​នៅ​កម្រិត​ធម្មតា​តែម្តង​។

ធ្វើឱ្យ​ស្បែក​មើល​ទៅ​ស្រស់ស្អាត​
វីតាមីន A ក្នុង​ទឹក​ការ៉ុត​គឺជា​អង់​ទី​អុកស៊ី​ដង់ដែ​លអាច​ការពារ​កោសិកា​ស្បែក​ពី​ការខូចខាត​ដោយសារ​រ៉ាឌីកាល​សេរី​បាន​។ វីតាមីន A ក៏​ជួយ​ថែរក្សា​ជាតិ​ទឹក​ក្នុងស្បែក​បាន​ដែរ ដូច្នេះ​អ្នក​អាច​ចៀសផុត​ពី​អាការៈ​ស្បែក​ស្ងួត និង​ស្បែក​ជ្រីវជ្រួញ​បាន​ហើយ​។ ការ​ញ៉ាំ​ទឹក​ការ៉ុត​គឺ​ល្អ​បំផុត​សម្រាប់​អ្នក​ដែល​មាន​បញ្ហា​ជំងឺ​ស្រែង និង​បញ្ហា​ស្បែក​ផ្សេងៗ​ទៀត​ព្រោះ​វា​អាច​លុបបំបាត់​អាការៈ​នេះ​តាមរយៈ​ផ្តល់​ជាតិ​ទឹក​ដល់​ស្បែក​បាន​គ្រប់គ្រាន់​។

អាច​បង្ការ​ជំងឺមហារីក​បាន​
ដូច​ខ្ញុំ​បាន​និយាយ​ពី​ខាងដើម​អញ្ចឹង​ថា ទឹក​ការ៉ុត​ផ្ទុក​ទៅ​ដោយ​សារធាតុ​បំពាក់​ពណ៌​ឈ្មោះថា Carotenoids ដែល​ដើរតួនាទី​ជា​អង់​ទី​អុក​ស៊ីដង់ តែ​វា​ក៏​អាច​កាត់បន្ថយ​ការកើត​ជំងឺមហារីក​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ដែរ​។ ការសិក្សា​បាន​ឱ្យដឹងថា ការ​ញ៉ាំ​ទឹក​ការ៉ុត​អាច​កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​មហារីក​ជាច្រើន​ដូចជា មហារីក​បំពង់​សម្លេង ក្រពេញប្រូ​ស្តាត មាត់ស្បូន ប្លោកនោម និង​ពោះវៀនធំ​។

បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់​
ដោយសារ​តែ​ទឹក​ការ៉ុត​គឺជា​ប្រភព​នៃ​ជាតិ​ប៉ូ​តា​ស្យូម​ដ៏​ល្អ​មួយ ដូច្នេះ​វា​នឹង​ទៅ​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុលក្នុង​ឈាម​បាន​។ ជាមួយគ្នានេះដែរ ដោយសារ​តែ​ភេសជ្ជៈ​មួយ​នេះ​សម្បូរ​ជាតិ​សរសៃ ដូច្នេះ​អ្នក​ប្រហែលជា​ដឹង​ហើយ​ថា ជាតិ​សរសៃ​គឺ​ល្អ​ចំពោះ​ប្រព័ន្ធ​បេះដូង​សរសៃឈាម ព្រោះ​វា​អាច​បញ្ចេញ​កំណក​ឈាម និង​កូ​ឡេ​ស្តេ​រ៉ុល​ដែល​ក​កជាប់​នឹង​ជញ្ជាំង​សរសៃឈាម​បាន​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី04  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។