ពិធី​រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី​៣៦ នៃ​ទិវា​ជ័យ​ជំនះ​ថ្ងៃ ៧​មក​រា

រាជ​ធានី​ភ្នំពេញ ៖ លោក​ឡុ​ង ស្រេង និង​សមាជិក​ សមាជិកា​​ក្រុមការងារ​ចុះ​ពង្រឹង​ឃុំ​ត្នោត ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង បាន​រៀបចំ​ធ្វើ​ពិធី​រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី​៣៦ នៃ​ទិវា​ជ័យ​ជំនះ​ថ្ងៃ ៧​មក​រា ១៩៧៩ ៧​មក​រា ២០១៦ ដែល​មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជាង៥០០​នាក់​ចូលរួម ។

​លោក​សយ សុត​ ប្រធាន​គ​ណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​កញ្ជ្រៀច​បាន​ឡើង​អាន​សុ​ន្ទ​រកថា​របស់​សម្ដេច​តេ​ជោ​ហ៊ុន សែន នាយករ​ដ្ធ​មន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ជា​ប្រធាន​គ​ណបក្ស​ប្រជាជន​កម្ពុជា​ នៅ​ក្នុង​នោះ​ក៏​មាន​តំណាង​ប្រជា​ពលរ​ដ្ឋ​ឡើង​ប្ដា​ជ្ញា​ចិត្ដ​ទទួលស្គាល់​ថ្ងៃជ័យ​ជំនះ​7​មក​រា ជា​ថ្ងៃ​ប្រ​វត្ដិ​សាស្ដ្រ​ និង​ជា​ថ្ងៃកំណើត​ទី​ពីរ​របស់​ប្រជា​ពលរ​ដ្ឋកម្ពុជា​គ្រប់​ស្រទាប់ ៕