អាជ្ញាធរ​ខេត្តស្ទឹងត្រែង​រៀបចំ​ពិធី​អបអរសាទ​ខួប​ទី​៣៧​នៃ​ទិវា​ជ័យជម្នះ​៧​មក​រា (៧ មក​រា ១៩៧៩ – ៧ មក​រា ២០១៦)

ខេត្តស្ទឹងត្រែង ៖ អាជ្ញា​ធរ​ខេត្ត​ មានរៀបចំ​ពិធី​អបអរសាទ​ខួប​លើក​ទី​៣៧​នៃ​ទិវា​ជ័យជម្នះ​៧​មក​រា (​ថ្ងៃ​ទី​៧ មក​រា ឆ្នាំ​១៩៧៩ -៧ មក​រា ២០១៦) ដែល​ប្រារព្ធ​ធ្វើ​ឡើង​ នា​វេលា​ព្រឹក​ថ្ងៃ​ទី​០៤ មក​រា ២០១៥ នេះ នៅ​ភោជនីយដ្ឋាន «​សុខ​សម្បត្តិ​កងចក្រ​» ក្នុងភូមិ​រា​ជានុ​កូ​ល សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង ។

ក្នុង​ពិធី​នេះ មានការ​អញ្ជើញ​ចូលរួម​ពី​លោក​ឡូយ​សុ​ផាត អ្នកតំណាង​រាស្ត្រ​មណ្ឌល​ស្ទឹង​ត្រែង​, សមាជិក​ព្រឹទ្ធសភា​, អភិបាល​នៃ​គណៈ​អភិបាលខេត្ត​, ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​,​មន្ត្រីរាជការ​គ្រប់​ជាន់ថ្នាក់​, ប្រធាន អនុប្រធាន​មន្ទីរ​ជុំវិញ​ខេត្ត​, លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស កាយ​ប្ញ​ទ្ធិ និង​ប្រជាពលរដ្ឋ​រាប់​ពាន់​នាក់ ។