នគរបាល​ប៉ុស្តិ៍​ផ្សារ​ដើម​ថ្កូវ​​ឃាត់ខ្លួន​​​ចោរលួច​ម៉ូតូ​បាន​ម្នាក់

រាជ​ធានី​ភ្នំពេញ​ ៖ ​​ជនសង្ស័យ​ជា​ចោរលួច​ម៉ូតូ​ម្នាក់ត្រូវ​​កម្លាំង​ល្បាត​នគរបាល​ប៉ុស្តិ៍​ផ្សារ​ដើម​ថ្កូវ​ចាប់ឃាត់ខ្លួន​បាន ខណៈ​ពេល​រូបគេ​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​ម៉ាក​ហុងដា C125  មួយ​គ្រឿង​បាន​ហើយ​មាន​បំណង​យក​ទៅ​លាក់​ទុក​នៅ​ក្នុង​ដី​ឡូត៍មួយ​កន្លែង​ កាលពី​វេលា​ម៉ោង៥ ​និង៣០​នាទី​ព្រឹក ថ្ងៃ​ទី២ ​មករា ​​២០១៦ នៅ​ចំណុច​ក្នុង​ដី​ឡូត៍​គ្មាន​លេខ​មួយ​កន្លែង ​​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ៩៩ ក្រុម២៧ ភូមិ៤ ​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌចំការមន​។

តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​នគរបាល​ម្នាក់​បាន​ប្រាប់​ឱ្យ​ដឹង​ថា ​ជនសង្ស័យ​មានឈ្មោះ កឹ​ម សុភាព អាយុ៤១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ផ្ទះ​លេខ ១២៣ ផ្លូវ​លេខ ៣២ BT ក្នុងភូមិ​ក្បាល​ទំនប់ សង្កាត់​បឹង​ទំពុន​ ខណ្ឌមានជ័យ ​៕​