ខណៈ​នេះ​នៅ​​តាម​បណ្តោយ​ផ្លូវ​២៧១​មាន​ការ​កកស្ទះ​ចរាចរណ៍​ដោយ​កន្លែង

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​ពី​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បានឱ្យ​ដឹង​ថា ខណៈ​នេះ​នៅ​​តាម​បណ្តោយ​ផ្លូវ​២៧១​មាន​ការ​កកស្ទះ​ចរាចរណ៍​ដោយ​កន្លែង​យ៉ាង​ខ្លាំង គិត​ត្រឹម​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៤ មក​រា ២០១៦ នេះ ។

គួរ​បញ្ជាក់​ថា ការ​កកស្ទះ​ចរាចរណ៍​នៅ​​តាម​បណ្តោយ​​ផ្លូវ​២៧១​ដោយ​កន្លែង​ខាង​លើ​នេះ​ គេ​សង្កេត​ឃើញ​ទាំង​រថយន្ត​និង​​ម៉ូតូ​មួយចំនួន​​ត្រូវ​ការ​បត់​ឆ្លង​ផ្លូវ​ ​​ចំណែក​​រថយន្ត​មួយ​ចំនួន​ទៀត​ចត​នៅ​​លើ​​ទ្រូងផ្លូវ​តែ​ម្តង​ ទើប​បណ្តាល​ឱ្យ​មានការ​កកស្ទះ​បែប​នេះ ​​ហើយ​កម្លាំង​សមត្ថ​កិច្ច​​​បាន​និង​កំពុង​ជួយ​សម្រួល​ចរាចរណ៍​ផង​ដែរ ៕