សម្ភារៈ​​តុប​តែង​​បន្ថែម​មួយ​ចំនួន​លើ​រថយន្ត​​ ​អាច​បណ្ដាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​


សម្ភារៈ​​តុប​តែង​​បន្ថែម​មួយ​ចំនួន​លើ​រថយន្ត​​ ​អាច​បណ្ដាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​

ជា​ទូទៅ​មុន​នឹង​ផលិត​​រថយន្ត​ណា​មួយ ​ក្រុម​ហ៊ុន​ផលិត​រថយន្ត​តែង​តែ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ទៅ​លើ​រូប​រាង​ក៏​ដូច​ជា​ចំណុច​សុវត្ថិភាព​នានា​របស់​រថយន្ត​។ ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ​អ្នក​ប្រើ​ប្រាស់​តែងតែ​បន្ថែម​នូវ​សម្ភារៈ​នានា​​ ដើម្បី​បំពេញ​តាម​ចំណង់​ចំណូល​ចិត្ត​របស់​គេ​។ តែ​អ្នក​ទាំង​អស់​គ្នា​ប្រហែល​​មិន​បាន​ដឹង​ទេ​ថា​ ​សម្ភារៈ​តុប​តែង​​បន្ថែម​ទាំង​នោះ​​អាច​បង្ក​ជា​គ្រោះ​ថ្នាក់​។ ​ខាង​​ក្រោម​ជា​ចំណុច​មួយ​ចំនួន​ដែល​អ្នក​មិន​គួរ​អនុវត្ត​៖

 

 

១. ​អំពូល​ពណ៌៖​

ទោះ​ជា​អំពូល​ប្រភេទ​នេះ​អាច​ជួយ​លើក​សម្រស់​​នៃ​រថយន្ត​របស់​អ្នក ​តែ​វា​គឺ​មាន​ផល​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ដល់​ភ្នែក​អ្នក​ដទៃ។​

 

សម្ភារៈ​​តុប​តែង​​បន្ថែម​មួយ​ចំនួន​លើ​រថយន្ត​​ ​អាច​បណ្ដាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​

 

២. ​បិត​ចង្កៀង​មុខ​និង​ស្តុប​ក្រោយ​ពណ៌​ខ្មៅ៖

​ធ្វើ​បែប​នេះ​វា​អាច​ជួយ​​​ឲ្យ​រថយន្ត​របស់​អ្នក​មើល​ទៅ​ហាក់​មាន​អំណាច​​ ​តែ​វា​និង​ផ្ដល់​ភាព​លំបាក​ដល់​អ្នក​បើកបរ​នៅ​ពេល​រាត្រី​ ព្រោះ​ពន្លឺ​ដែល​ចេញ​ពី​ចង្កៀង​មុខ​គឺ​ភ្លឺ​តិច​ មិន​គ្រប់គ្រាន់។​

 

សម្ភារៈ​​តុប​តែង​​បន្ថែម​មួយ​ចំនួន​លើ​រថយន្ត​​ ​អាច​បណ្ដាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​

 

 

៣. ​បិត​​កញ្ចក់​ខ្មៅ

​សម្រាប់​កញ្ចក់​ខ្មៅ​ដែល​ផលិត​ចេញ​ពី​រោងចក្រ​គឺ​មិន​ជា​បញ្ហា​អី​ទេ​ ដែល​​វា​ពិត​ជា​​ជួយ​​កាត់​បន្ថយ​កម្ដៅ​បាន​ច្រើន​ពិត​មែន​។  តែ​ចំពោះ​អ្នក​ដែល​ប្រើ​ស្គុត​ថ្លា​ខ្មៅ​វិញ ​អ្នក​ពិត​ជា​ពិបាក​ក្នុង​ការ​មើល​កញ្ចក់​ចំហៀង​ឬ​កញ្ចក់​ក្រោយ​​ ព្រោះ​ថា​ ​​ស្គុត​ថ្លា​ខ្មៅ​វា​មិន​អាច​ឲ្យ​អ្នក​មើល​ទៅ​ក្រៅ​បាន​ច្បាស់​ដូច​កញ្ចក់​ខ្មៅ​ដែល​ចេញ​ពី​រោងចក្រ​​ឡើយ។

 

សម្ភារៈ​​តុប​តែង​​បន្ថែម​មួយ​ចំនួន​លើ​រថយន្ត​​ ​អាច​បណ្ដាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​

 

 

៤. ស៊ី​ផ្លេ​ត្រែ

​ស៊ី​ផ្លេ​ប្រភេទ​នេះ​វា​ល្អ​​សម្រាប់​ប្រើ​ជា​មួយ​រថយន្ត​ដែល​ប្រើ​នៅ​តំបន់​វាល​​ ប៉ុន្តែ​​មិន​គួរ​ប្រើ​នៅ​តំបន់​ទី​ប្រជុំ​ជន​ទេ​ ព្រោះ​ថា​អនុភាព​សម្លេង​របស់​វា​អាច​បណ្ដាល​ឲ្យ​មាន​ផល​ប៉ះពាល់​អវិជ្ជមាន​ដល់​ត្រចៀក​​អ្នក​ដទៃ​។

 

សម្ភារៈ​​តុប​តែង​​បន្ថែម​មួយ​ចំនួន​លើ​រថយន្ត​​ ​អាច​បណ្ដាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​

 

 

ចុច​អាន៖ វិធីសាស្ត្រ​ក្នុង​ការ​មើល​លេខ​កូដ​សំបក​កង់​រថយន្ត​

 

 

ប្រែ​សម្រួល៖ រដ្ឋ

ប្រភព៖ auto.howstuffworks