ខណៈនេះ​សមត្ថកិច្ច​​​កំពុង​តាម​ចាប់​ខ្លួន​ជន​សង្ស័យ​កាត់​​សោទ្វារ​គុក​​រត់​

ខេត្តសៀមរាប ៖​ តាម​​សេចក្តី​រាយការណ៍​ពី​អ្នក​ឆ្លើយ​​ឆ្លង​ព័ត៌មាន​​​នៅ​មុន​នេះ​បន្តិ​ច​ថា ខណៈ​នេះ​​សមត្ថកិច្ច​​បាន​និង​កំពុង​​ដុត​ដៃ​ដុត​ជើង​តាម​ចាប់​ខ្លួន​ជន​សង្ស័យ​​​​ម្នាក់​ដែល​​កាត់​សោ​ទ្វារ​គុក​​នៃ​ស្នង​ការ​ដ្ឋាន​​​នគរ​បាល​ខេត្ត​​សៀម​រាប​រត់​​​រួច​ដោយ​សុវត្ថិភាព កាល​ពី​វេលា​ម៉ោង​​៤​ទៀប​ភ្លឺ​​ថ្ងៃ​ទី​៤ ​មករា ២០១៦ ។

គួរ​​រំឭក​ថា ជនសង្ស័យឈ្មោះ ឈ​ន់ ឆេ​ន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខ​របរ​ធ្វើស្រែ មានស្រុក​កំណើត និង​រស់នៅ​ភូមិ​គោក​ដូង​ថ្មី ឃុំ​គោក​ដូង ស្រុក​អង្គរជុំ ខេត្តសៀមរាប​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ពាក់ព័ន្ធ​ករណី​សម្លាប់​ក្មេង​ប្រុស​៣​នាក់​ប្លន់​យក​ម៉ូតូ​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​​​ថ្ងៃ​ទី​២ មក​រា ២០១៦ នៅ​ភូមិ​គោក​ដូង​ថ្មី ឃុំ​គោក​ដូង ស្រុក​អង្គរជុំ ​យក​មក​ឃុំ​ខ្លួន​នៅ​ស្នង​ការ​ដ្ឋាន​​នគ​រ​បាល​ខេត្ត​​សៀម​រាប កាល​ពី​វេលា​ម៉ោង​៧​យប់ថ្ងៃ​ទី​២ ខែមករា ឆ្នាំ​២០១៦ ​​ស្រាប់​តែ​ជន​សង្ស័យ​​​​​​​​កាត់​សោ​ទ្វារ​គុក​រត់​​ដោយ​សុវត្ថិភាព ​កាល​ពី​វេលា​ម៉ោង​ទៀបភ្លឺនេះ ៕