ជួន សុវណ្ណ ៖ លទ្ធផល​សរុប​បទល្មើស​ព្រហ្មទណ្ឌ​ឆ្នាំ​២០១៥ គឺ​ថយ​ចុះ​ចំនួន​៧៩​លើក

រាជធានីភ្នំពេញ ៖ លទ្ធផល​​សរុប​ការងារ​ប្រ​ចាំឆ្នាំ​​២០១៥ ​គឺ​មានបទ​ល្មើស​​ព្រហ្ម​ទណ្ឌ​​កើត​ឡើង​ចំនួន​៧៦៥លើក លើ​៨៤៤​លើក បើ​ប្រៀប​ធៀប​​ គឺ​មានការ​ថយចុះ​ចំនួន​៧៩​លើក​, មនុស្ស​ស្លាប់​៤៣នាក់, របួស​១៩២នាក់, បាត់​បង់​រថយន្ត​​៩​គ្រឿង ​ម៉ូតូ​​៩៣​គ្រឿង និង​សម្ភារ​មួយចំនួន​ ។

របាយការណ៍នេះ ត្រូវ​បាន​លោក​ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លើក​ឡើង​ក្នុង​​​​ពិធី​បូក​សរុប​លទ្ធផល​ការងារ​​ប្រចាំ​ឆ្នាំ​២០១៥ នៅ​សាលា​រាជធានភ្នំពេញនា​វេលាព្រឹក​ថ្ងៃទី​០៤ មករា ២០១៦ ដែលពិធី​នេះ ស្ថិតក្រោម​អធិបតីភាព​លោក​ប៉ា សុជាតិ​វង្ស អភិ​បាល​រាជ​ធានីភ្នំពេញ  ។