​បុរស​ជនជាតិ ដា​ណឺ​ម៉ាក​ម្នាក់ ដេកស្លាប់​ក្នុង​បឹង​កា​ឡូ អូរ​ឈើទាល ក្រុងព្រះសីហនុ

ព្រះសីហនុ: បុរស​បរទេស​ម្នាក់ ដែលមាន​សញ្ជាតិ ជា​ជនជាតិ​ដា​ណឺ​ម៉ាក់ បាន​ដេកស្លាប់ ក្នុង​បឹង​កា​ឡូ​មួយ ជាប់​នឹង​ឆ្នេរសមុទ្រ​អូរ​ឈើទាល ហើយ​ហេតុការណ៍​នេះ បាន​បង្ក​ឲ្យ​ភ្ញាក់ផ្អើល នៅវេលា​ម៉ោងជាង ១២ រំលងអធ្រាត្រ ឆ្លង​ចូល​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០១៥  ស្ថិត​ក្នុងភូមិ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​។​

​ម្ចាស់​បឹង​កា​ឡូ ដែលជា​ជនជាតិខ្មែរ បានអោយដឹងថា ខណៈពេល ដែលមាន​បុគ្គលិក ចុះ​មើល​សោរ​តាម​បឹង​កា​ឡូ​។ ពេលដែល​ដល់ បឹង​កា​ឡូ​លេខ​២ ស្រាប់តែ​ឃើញ បុរស​ជនបរទេស​ម្នាក់ ដេកស្លាប់ ជាប់​នឹង​មាត់ទ្វា ហើយ​មាន​ចេញ​អាចម៍ ពេញ​ក្នុង​បន្ទប់​។ ពេល​ឃើញ​ដូច្នេះ ក៏បាន​រាយការណ៍​អោយ សមត្ថកិច្ច​ចុះមក​ត្រួ​ពិនិត្យ កន្លែងកើតហេតុ​តែម្តង​។

​មន្ត្រីនគរបាល​បច្ចេក​ទេស វិទ្យាសាស្ដ្រ បានអោយដឹងថា ជនបរទេស ដែល​ស្លាប់​ឈ្មោះ ELOWSSON TOM FTEMMING សញ្ជាតិ​ដា​ណឺ​ម៉ាក់ កើត​ឆ្នាំ​១៩៥០ កាន់​លិខិតឆ្លងដែន​លេខ​: ២០៧៦៨០១២០ មាន​សុពលភាព ថ្ងៃទី​១១-០៨-២០២៤​។ ដោយបាន​ចូលមក​ស្នាក់នៅ ក្នុង​បឹង​កា​ឡូ យីហោ TRANQUILITY GUESTHOUSE នេះ រយៈពេល​ជាង ១​ខែ មកហើយ​។​
 
​ឆ្លងតាម​ការត្រួតពិនិត្យ របស់លោក គ្រូពេទ្យ កោសល្យ​វិ​ច្ច័​យ សាលាដំបូង​ខេត្ត​ព្រះសីហនុ និង​នគរបាល ការិយាល័យ​បច្ចេកទេស វិទ្យាសាស្ដ្រ ខេត្ត​ព្រះសីហនុ បានអោយដឹងថា ជនបរទេស​ម្នាក់នេះ គឺ​ស្លាប់​ដោយសារ​គាំងបេះដូង​។ ចំណែក​សាកសព ក្រោយពី​ពិនិត្យ​រួច រក្សាទុក នៅ​មន្ទីរពេទ្យបង្អែក​ចំការចេក ខេត្ត​ព្រះសីហនុ ដើម្បី​រង់ចាំ​ការសម្រេច​ពី ស្ថានទូត​ដា​ណឺ​ម៉ាក​៕V/S

​បុរស​ជនជាតិ ដា​ណឺ​ម៉ាក​ម្នាក់ ដេកស្លាប់​ក្នុង​បឹង​កា​ឡូ អូរ​ឈើទាល ក្រុងព្រះសីហនុ

​បុរស​ជនជាតិ ដា​ណឺ​ម៉ាក​ម្នាក់ ដេកស្លាប់​ក្នុង​បឹង​កា​ឡូ អូរ​ឈើទាល ក្រុងព្រះសីហនុ