​បុរស​ម្នាក់ ត្រូវ​រថយន្ត​កុងតឺន័រ ដាច់​ហ្វ្រាំង បុក​ចូល​តូប​ប៉ះ​កង់ របួសធ្ងន់​

ព្រះសីហនុ: បុរស​ម្នាក់ ដែល​កំពុង​ដេក​លង់លក់ នៅក្នុង​តូប​ប៉ះ​កង់ តែម្នាក់ឯង ស្រាប់​តែមាន​រថយន្ត​កុងតឺន័រ មួយគ្រឿង ដាច់​ហ្វ្រាំង បាន​បុក​ចូលក្នុង​តូប​ប៉ះ​កង់ របស់គាត់ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ធ្ងរ​។​

​ហេតុការណ៍​នេះ បានកើត​ឡើង នៅ​ល្ងាច​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០១៦ នៅ​ទល់មុខ រោងចក្រ​ស្រា​បៀរ​អង្គរ ខេត្ត​ព្រះសីហនុ ស្ថិត​ក្នុងភូមិ​៣ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ​។​

​នគរបាល​ចរាចរណ៍ ខេត្ត​ព្រះសីហនុ បានអោយដឹងថា មាន​ករណី​គ្រោះថ្នាក់ ចរាចរណ៍ មួយ​កើតឡើង បង្កដោយ រថយន្ត​កុងតឺន័រ ១​គ្រឿង ម៉ាក​អាមេរិកកាំង ពណ៌​ស ផ្លាក់លេខ ព្រះសីហនុ 3A-1193 បាន​ដាច់​ហ្វ្រាំង ហើយ​បើក​ទៅបុក តូប​ប៉ះ​កង់ ធ្វើអោយ​បុរស​ម្នាក់ ឈ្មោះ លី រ័ត្ន អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ កន្លែងកើតហេតុ​ខាងលើ ដែល​កំពុង​ដេក​លង់លក់ បណ្តាលអោយ​រងរបួស​ធ្ងន់​។ បន្ទាប់មក អ្នកបើកបរ​រថយន្ត​កុងតឺន័រ បាន​រត់គេចខ្លួន បាត់ស្រមោល​តែម្តង​។

​តែ​យ៉ាងណាក៏ដោយ សម្រាប់​អ្នក​រង​បួស ត្រូវបាន​សមត្ថកិច្ច យក​រថយន្ត​សាមុយ ដឹក​បញ្ជូនទៅ​សង្គ្រោះ នៅ​ឃ្លីនិក​សេ​តេ ។ ចំណែក​រថយន្ត​កុងតឺន័រ ត្រូវបាន​នគរ​បាលច​រាច​រណ៍ ខេត្ត​ព្រះសីហនុ យកទៅ​រក្សាទុក ដើម្បី​រង់ចាំ ការដោះស្រាយ តាម​នីតិវិធី​ច្បាប់​៕V​/S