​ឡើង​យក​ទឹកត្នោត ភ្លាត់ស្នៀត ធ្លាក់​ពី​ចុង​ត្នោត បាក់ក​ស្លាប់

កំពង់ចាម: បុរស​ម្នាក់ បាន​ឡើងត្នោត ដើម្បី​ដោះ​បំពង់​ទឹកត្នោត យកទៅលក់ បាន​ភ្លាត់ស្នៀត របូតដៃ​ធ្លាក់​ពីលើ​ចុង​ត្នោត បាក់ក​ស្លាប់ កាលពី​វេលា​ម៉ោង​ជិត ៥​ល្ងាច ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០១៦ នៅ​វាលស្រែ​អាចា​បា ស្ថិតនៅ​ខាងកើត​ភូមិ​ខ្វិត​ធំ ឃុំ​ខ្វិត​ធំ ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម​។​

​ជនរងគ្រោះ ឈ្មោះ អ៊ឹម សុខ អាយុ​៥៦​ឆ្នាំ មានមុខរ​បរជា​អ្នក​ឡើងត្នោត មាន​ទីលំនៅ ក្នុងភូមិ​កើតហេតុ​ខាងលើ​។ មុនពេល​កើតហេតុ ជនរងគ្រោះ បាន​ចេញពីផ្ទះ ដើម្បី​ទៅ​ឡើង​យក​ទឹកត្នោត​លក់ តាំងពី​វេលា​ម៉ោង ១១ ព្រឹក ថ្ងៃទី​៣ មករា តែ​មិនឃើញ​ត្រឡប់មកផ្ទះ​វិញ រហូតដល់​វេលា​ម៉ោង ៤​និង​៤០​នាទី​រសៀល​ថ្ងៃ​ដដែល ទើប​មាន​គេ​ប្រទះឃើញ សាកសព​ជនរងគ្រោះ ដេកស្លាប់​នៅក្រោម​ដើមត្នោត ហើយ​ប្រាប់​សាច់ញាតិ ឲ្យ​រាយការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន ឲ្យ​ចុះមក​អន្តរាគមន៍​។​

​ក្រោយពី​ទទួល​ព័ត៌មាន​ភ្លាម កម្លាំង​ប៉ូលិស​មូលដ្ឋាន និង​ប៉ូលិស​ជំនាញ​ស្រុក បាន​ចុះមក​កន្លែងកើតហេតុ ដើម្បី​ពិនិត្យ​លើ​សាកសព ប៉ុន្តែ​មិនឃើញ​មាន​អ្វី​ប្លែក​នោះទេ រួច​ក៏បាន​ប្រគល់​សាកសព ជូន​ក្រុមគ្រួសារ ដើម្បី​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕V/S

​ឡើង​យក​ទឹកត្នោត ភ្លាត់ស្នៀត ធ្លាក់​ពី​ចុង​ត្នោត បាក់ក​ស្លាប់

​ឡើង​យក​ទឹកត្នោត ភ្លាត់ស្នៀត ធ្លាក់​ពី​ចុង​ត្នោត បាក់ក​ស្លាប់