​ថ្ងៃទី៣​នៃ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ថ្មី​៖​យាន​យាន្ត​ល្មើសច្បាប់​ជាង​៨​ពាន់​គ្រឿង ​ពិន័យ​ជា​ទឹកប្រាក់​៩០​លាន​រៀល​

​រាជធានី​ភ្នំពេញ​៖​សមត្ថកិច្ច​បាន​រកឃើញ​យានយន្ត​ល្មើស​តាម​ដឹង​ផ្លូវ​ជាង​៨​ពាន់​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​៣៧១២​គ្រឿង និង​រថយន្ត​ចំនួន​៥៨៥៦​គ្រឿង ព្រមទាំង​ធ្វើការ​ផាកពិន័យ​ជា​ទឹកប្រាក់​ជាង​៩០​លាន​រៀល​ចំពោះ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី នៅ​ថ្ងៃទី​០៣ ខែមករា ឆ្នាំ​២០១៦​។​នេះ​បើ​យោងតាម របាយការណ៍​នគរបាល​ចរាចរណ៍​។​

 របាយការណ៍​ដដែល​បានឱ្យដឹងថា យានយន្ត​បាន​ចូល​គោលដៅ​សម្រាប់​ត្រួតពិនិត្យ​នៅ​ទូទាំងប្រទេស នៅ​ថ្ងៃទី​៣​មាន​ចំនួន​សរុប ៣០៣១២​គ្រឿង ខណៈដែល​យានយន្ត​ល្មើស​ដែល​ត្រូវ​ឃាត​ទុក មាន​ចំនួន​៧៣​គ្រឿង ។​

​គួរ​បញ្ជាក់ថា តួលេខ​ការផាកពិន័យ​នៅ​ថ្ងៃទី​០៣ នៃ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​នេះ មាន​ចំនួន​ច្រើនជាង​ថ្ងៃទី​២ ខណៈដែល​ថ្ងៃទី​៣​នៃ​ការអនុវត្ត​ច្បាប់​នេះ កម្លាំង​នគរបាល​បាន​រកឃើញ​យានយន្ត​ល្មើសច្បាប់​ចរាចរណ៍​ប្រមាណ ៧.៩៦៣​គ្រឿង និង​ថ្ងៃ​ដំបូង ត្រូវ​នឹង​ថ្ងៃទី​០១ ខែមករា កម្លាំង​នគរបាល​ចរាចរណ៍​ឃាត់​យានយន្ត​ល្មើសច្បាប់​ចំនួន ៧.៥១៩​គ្រឿង​។ ក្នុងនោះ​ធ្វើការ​អប់រំ​ចំនួន ៤.៥៤៣​គ្រឿង ផាកពិន័យ ២៩២៥​គ្រឿង និង ឃាត់​យានយន្ត​ទុក​ចំនួន​១១០​គ្រឿង​ផងដែរ​៕

​ថ្ងៃទី៣​នៃ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ថ្មី​៖​យាន​យាន្ត​ល្មើសច្បាប់​ជាង​៨​ពាន់​គ្រឿង ​ពិន័យ​ជា​ទឹកប្រាក់​៩០​លាន​រៀល​