មួយថ្ងៃមុន​បើកសម្ពោធជាផ្លូវការ ​សម្តេចតេជោ ហ៊ុន សែន ​ហៅស្ពានអាកាសតិចណូថា​ជា"ស្ពានអាកាស៥មករា "

រាជធានីភ្នំពេញ ៖ ​សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន​ ​បានសរសេរនៅលើ​បណ្តាញទំនាក់ទំនងសង្គម ​(Facebook)Page ​ផ្លូវការរបស់សម្តេចបង្ហោះនៅ ប៉ុន្មាន នាទីមុននេះមានខ្លឹមសារ​ទំាងស្រុងថា "​ស្ពានអាកាសតិចណូ ​គឺនឹងមានឈ្មោះជាផ្លូវការថា​ "ស្ពានអាកាស៥មករា" ​(5 Makara Sky Bridge)​ នឹងបើក​សម្ពោធដាក់អោយ​ប្រើប្រាស់ជា​ផ្លូវការនៅថ្ងៃស្អែក ​ទី ៥ មករា ឆ្នាំ ២០១៦ ​នៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់នៃ​សម្តេចតេជោ ហ៊ុន សែន ​នាយករដ្ឋមន្រ្តីនៃកម្ពុជា ​។ ពិតណាស់ ​គឺមានស្ពាន មានសង្ឃឹម​ និងមានឱកាសកាន់តែ​ច្រើនឡើងៗ​ក្នុងការរស់នៅ ​និងប្រកបការងារប្រចាំថ្ងៃ។ ​សូមប្រជាពលរដ្ឋបើកបរគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា !