រថយន្ត​កុងតឺន័រ​បុក​ខឿន​រង្វង់​មូល​ចោមចៅ​ក្រឡាប់​ផ្ញា​រ​ជើង គ្រា​ដែល​អ្នកបើក​ងក់​មួយភាំង​

រាជធានី​ភ្នំពេញ​៖​រថយន្ត​កុងតឺន័រ​មួយគ្រឿង​ពាក់​ស្លាក​លេខ តាកែវ 3A-0120 ជា​របស់​ផែស្ងួត​អូ​លែរ​បាន​រេ​ចង្កូត​បុក​រង្វង់​មូល​ចាម​ចៅ​ក្រឡាប់​ផ្ញា​រ​ជើង ខណៈដែល​អ្នកបើកបរ​ងក់​មួយភាំង​។ ហេតុការណ៍​នេះ កើតឡើង នៅវេលា​ម៉ោង​៤ និង​១០​នាទី​ទៀបភ្លឺ ថ្ងៃទី​០៤ ខែមករា ឆ្នាំ​២០១៦​នេះ ត្រង់​វ​ង្វ​ង់​មូល​ចោមចៅ​បំបែក ទៅ​ផ្លូវជាតិ​លេខ​៣ ស្ថិតក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​តាម​ប្រភពព័ត៌មាន​ឲ្យ​ដឹងថា មាន​បុរស​ពីរ​នាក់​ឪពុក និង​កូន​បាន​បើករថយន្ត​កុងតឺន័រ​មួយគ្រឿង​ទាំង​ងងុយដេក​ទៅបុក​ខឿន​រង្វង់​មូល បណ្តាល​ឲ្យ​រថយន្ត​ក្រឡាប់​ផ្ងា​ជើង​ច្រងាង នៅ​កណ្តាល​ថ្នល់ តែ​នៅក្នុង​គ្រោះថ្នាក់​ក្រឡាប់​រថយន្ត​នេះ មិន​បណ្តាល​ឲ្យ​ឪពុក​កូន​ទាំងពីរ​នាក់​នោះ រងរបួស​នោះទេ គ្រាន់តែ​ខូចខាត​រថយន្ត និង​បាក់​ខឿ​រង្វង់​មូល​សួនច្បារ​តែប៉ុណ្ណោះ​។​

​ប្រភព​បន្តថា មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ដែល​ក្រឡាប់​ខាងលើ បាន​បើក​មកពី​ផ្លូវជាតិ​លេខ​៤ គោលបំណង​ឆ្ពោះទៅ​ផ្លូវជាតិ​លេខ​៣ តែ​លុះ​បើក​មកដល់​កន្លែងកើតហេតុ​អ្នកបើកបរ ដែល​ងងុយដេក​នោះបាន​បើក​បុក​ខឿន​សួនច្បារ បណ្តាល​ឲ្យ​ក្រឡាប់​តែម្តងទៅ​។​

​បន្ទាប់ពី​បើក​បុក​សម្បត្តិ​សាធារណ ហើយ​រថយន្ត​ត្រូវបាន​ខាង​ចរាចរ ចុះមក​វាស់វែង​និង​ស្ទួ​ច​យកទៅ​រក្សារ​ទុក នៅ​ស្នងការដ្ឋាន​នគរបាល​ក្រុងភ្នំពេញ ដើម្បី​រងចាំ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕

រថយន្ត​កុងតឺន័រ​បុក​ខឿន​រង្វង់​មូល​ចោមចៅ​ក្រឡាប់​ផ្ញា​រ​ជើង គ្រា​ដែល​អ្នកបើក​ងក់​មួយភាំង​
រថយន្ត​កុងតឺន័រ​បុក​ខឿន​រង្វង់​មូល​ចោមចៅ​ក្រឡាប់​ផ្ញា​រ​ជើង គ្រា​ដែល​អ្នកបើក​ងក់​មួយភាំង​