បង្ក្រាប​ហាង​កាហ្វេ​បង្កប់​សេវា​ភ្នាល់​ប្រដាល់​មួយកន្លែង​នៅ​ក្រុង​ប៉ោយប៉ែត​ឃាត់​មនុស្ស​៦០​នាក់ និង​ម៉ូតូ​ជាង​១០គ្រឿង

ខេត្តបន្ទាយមានជ័យ​៖​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​ចុះបង្ក្រាប​ហាង​កាហ្វេ​បង្កប់​សេវា​ភ្នាល់​ប្រដាល់​កន្លែង​ដោយ​ឃាត់ខ្លួន​អ្នកលេង​ភ្នាល់​៦០​នាក់ និង​ដកហូត​ម៉ូតូ​ជាង​១០​គ្រឿង​។ ប្រតិបត្តិការ​នេះ​ធ្វើឡើង​នៅ​រសៀល​ម៉ោង​១ និង​៣៥​នាទី​រសៀល ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០១៦ នៅ​ភូមិ​បា​លិ​លេ​យ្យ​១ សង្កាត់​ប៉ោយប៉ែត​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

​តាម​ការ​ឲ្យ​ដឹង​ពី​សមត្ថកិច្ច​ថា ម្ចាស់​ទីតាំង​ហាង​កាហ្វេ​នេះ​ឈ្មោះ ហេង សុខលី ដែល​កន្លងមក ហាង​នេះ​ត្រូវបាន​ពលរដ្ឋ​រាយការណ៍​ថា ជាទី​តាំង​ល្បែង​ដុះ​ស្លែ​រាប់​ឆ្នាំ​មកហើយ តែ​ពុំដែល​ឃើញ​សមត្ថកិច្ច មូលដ្ឋាន​ចុះបង្ក្រាប​ម្តងណា​ឡើយ​។ ជាពិសេស​មានការ​បំពុល​សំឡេង ដោយ​ស្រែក​ឡូឡា​ថ្លង់​អ្នកជិតខាង​ដែលមាន​របង​ក្បែរ​នោះ​។ ចំណែក​ការ​ភ្នាល់​ល្បែង​កីឡា​នោះ​អ្នកខ្លះ​លក់​គោ លក់​ស្រែ លក់​ឡាន ម៉ូតូ ដាក់​ប្លង់ដី ចាញ់​ម្នាក់​រាប់លាន​រៀល​។​

​តាម​ការបញ្ជាក់​ពី​សមត្ថកិច្ច​ថា ករណីនេះ​ខ្លួន​នឹង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់​៕