Jamie Vardy របួស​វះកាត់​ក្រលៀន​ធ្វើ​ឲ្យ Leicester កាន់​តែ​យ៉ាប់​យឺន

Jamie Vardy របួស​វះកាត់​ក្រលៀន​ធ្វើ​ឲ្យ Leicester កាន់​តែ​យ៉ាប់​យឺន

ខ្សែ​ប្រយុទ្ធ​ជួរ​មុខរបស់ក្រុម Leicester City កីឡាករ Jamie Vardy នឹង​ត្រូវ​អវត្តមាន​ប្រមាណ១០ថ្ងៃ បន្ទាប់​ពី​មាន​បញ្ហា​របួស​ក្រលៀន​ដែល​តម្រូវឲ្យ​វះកាត់។

 

កីឡាករ​វ័យ២៨ឆ្នាំ ​បាន​ខកខាន​ស៊ុត​បញ្ចូល​ទី​ចាប់​តាំង​ពី​ប្រកួត​ឈ្នះ Chelsea ២-១ កាល​ពី​ដើម​ខែ​ធ្នូ​រហូតមក ដោយ​រូបគេ​ព្យាយាម​លេង​ទាំង​មាន​របួស​ក​ដៃ និង​ជើង។ បើ​តាម​ការ​បញ្ជាក់​ពី​គ្រូពេទ្យ Vardy នឹង​ត្រូវវះ​កាត់ នៅ​ថ្ងៃ​ស្អែក​ដើម្បី​ព្យាបាល​របួស​ក្រលៀន​ដែល​មិន​ទាន់​ឈាន​ដល់​ដំណាក់​កាល​ធ្ងន់ធ្ងរ​នៅ​ឡើយ។

 

Jamie Vardy របួស​វះកាត់​ក្រលៀន​ធ្វើ​ឲ្យ Leicester កាន់​តែ​យ៉ាប់​យឺន

Vardy និង​អ្នកចាត់ការ Ranieri

 លោក Claudio Ranieri បាន​និយាយ​ថា៖ “Jamie មាន​បញ្ហា​របួស​ជាង​២​ខែ​មក​ហើយ ​ធ្វើ​ឲ្យ​គេ​មិនអាច​ហ្វឹក​ហាត់​បាន​រាល់​ថ្ងៃ​នោះ​ទេ។ ថ្ងៃ​ប្រកួត​ចុង​ក្រោយ Jamie ព្យាយាម​លេង​ទាំង​វិល​មុខ និង​មិន​មាន​សុខភាព​ល្អ​១០០​ភាគ​រយ”។

 

គួរ​បញ្ជាក់​ថា​ការ​វះកាត់​ខាងលើ​នឹង​ធ្វើ​ឲ្យ​ខ្សែ​ប្រយុទ្ធ Top Scorer ​លីគកំពូលអង់គ្លេស ត្រូវ​ខក​ខាន​ការប្រកួត FA Cup ដែល Leicester ត្រូវ​ប្រឈម​នឹង Tottenham ប៉ុន្តែ​គេ​រំពឹង​ថា​នឹង​ត្រឡប់​មក​លេង​វិញ​បាន ក្នុង​ប្រកួត​ក្របខ័ណ្ឌ Premier League ដែល​ត្រូវ​ប៉ះ​នឹង Tottenham ដូច​គ្នា៕

 

Jamie Vardy របួស​វះកាត់​ក្រលៀន​ធ្វើ​ឲ្យ Leicester កាន់​តែ​យ៉ាប់​យឺន

 

អានអត្ថបទទាក់ទង៖ Man City ត្រៀម​៤៤លាន​ដុល្លារ ​ប្រមាញ់​យក Jamie Vardy

*ចុចត្រង់នេះ ដើម្បីតាមដានរឿងរ៉ាវផ្សេងៗ​របស់​ Vardy

 

ប្រែ​សម្រួល៖ រុន វីរ៉ុត
ប្រភព៖ skysports