ពូ​ឃ្លាំង បានសម្រេច​ដូច​បំណង​

​ក្រោយពី​រៀបការ​មិនទាន់បាន​ ប៉ុន្មាន​ផង​តារាចម្រៀង​រ៉េ​ប ពូ​ឃ្លាំង​ធ្លាប់​ប្រាប់ថា លោក​មានបំណង​ចង់​បានកូន​ភ្លាមៗ ​ព្រោះ​វ័យ​របស់លោក​និង​ភរិយា​ក៏​ច្រើន​ហើយ​ដែរ​។​ពេលនេះ​ដែរ​បំណងប្រាថ្នា​របស់​ពូ​ឃ្លាំង​ក៏បាន​សម្រេច ដោយ​ភរិយា​របស់លោក​មាន​ផ្ទៃពោះ​ប្រមាណ​ជា​បី​ខែ​ហើយ​។​

ពូ​ឃ្លាំង បានសម្រេច​ដូច​បំណង​

​ពូ​ឃ្លាំង បាន​ប្រាប់ថា សម្រាប់​ចិត្ត​ស្រលាញ់ លោក​ចង់បាន​កូនប្រុស តែ​យ៉ាងណា​មិន​ថា​កូន ប្រុស​ឬ​ស្រី​នោះទេ​គឺ​ស្រលាញ់​ដូចគ្នា​។​តែ​ពេលនេះ​មិនទាន់​មើលឃើញ​ភេទ​នៅឡើយ​ទេ​។​ជាមួយនិង​ការ សប្បាយរីករាយ ដែល​ជិត​ក្លាយជា​ឪពុក​របស់គេ​នោះ តារាចម្រៀង​រ៉េ​ប​ម្នាក់នេះ ក៏​សម្តែង​នូវ​អារ​ម្ម​ណ៏​អាណិត​ដល់​ភរិយា ដែលមាន​អាកា​រៈ​ចាញ់​ដូចជា​ក្អួត ចង្អោរ​និង​វិលមុខ​ជាដើម​។​ពូ​ឃ្លាំង​ប្រាប់ ថា លោក​ទើបតែ​ឃើញ​ផ្ទាល់​និង​ដឹងថា មនុស្ស​ស្រី ពេល​ពរ​ពោះ មានការ​ពិបាក​ដល់​ថ្នាក់​នេះ​។​

ពូ​ឃ្លាំង បានសម្រេច​ដូច​បំណង​

សម្រាប់​សុខភាព​ភរិយា​និង​កូន​ក្នុង​ផ្ទៃ​ល្អជា​ធម្មតា​។​តែ​យ៉ាងណា​លោក​បាន​នាំ​ភរិយា​មក​មន្ទីរពេទ្យ​តាម​កាលកំណត់​របស់​គ្រូពេទ្យ​។​ពូ​ឃ្លាំង​មានបំណង​អោយ​ភរិយា​សម្រាលកូន​នៅក្នុង​ស្រុក តែ​ក្រុមគ្រួសារ​ចង់អោយ​ភរិយា​របស់លោក ទៅ​សម្រាល​នៅក្រៅ​ប្រទេស​វិញ​។​ក្រោយពី​រៀបការ​ភ្លាម ពូ​ឃ្លាំង មាន​គម្រោង​នាំ​ភរិយា​ទៅលេង​នៅ​សហរដ្ឋអាមេរិក ជា​កន្លែង ដែល​លោក​ធ្លាប់​រស់នៅ តែ​ភរិយា​មាន​ផ្ទៃពោះ​ក៏ត្រូវ​អាក់ខាន​ទៅវិញ ។

ពូ​ឃ្លាំង បានសម្រេច​ដូច​បំណង​

​ក្រៅពី​បំពេញ​តួនាទី​ជា​ស្វាមី​ល្អ ពូ​ឃ្លាំង បាន​និយាយថា ការរស់នៅ​ជាមួយ​មនុស្ស​ពីរ​នាក់ ដែល​យល់ចិត្ត​គ្នា​គឺជា​សុភមង្គល តែ​កន្លងមក​លោក​បែរ​ជាប​ណ្តោ​យ​អោយ​ពេលវេលា​កន្លង​ហួស​ដល់​ទៅ​៨​ឆ្នាំ ដោយសារ​លោក​ស្រលាញ់​សេរីភាព​ខ្លាំងពេក​។​
​ពូ​ឃ្លាំង​នៅតែ​មិន​ដាច់ចិត្ត​ពី​សិល្បៈ​លោក​ប្រាប់ថា និង​ចូលរួម​ច្រៀង​នៅក្នុង​កម្មវិធី​សំខាន់ ធំៗ​តែ​សម្រាប់​កម្មវិធី​ទូរទស្សន៍​លោក​កាត់បន្ថយ​។

ពូ​ឃ្លាំង បានសម្រេច​ដូច​បំណង​

​ពូ​ឃ្លាំង​បានសម្រេច​ចិត្ត​រៀបការ​នៅលើ​ទឹកដី​កំណើត​របស់លោក នៅ​ខេត្ត​ព្រះសីហនុ ជាមួយ​អ្នកជំនួញ​ស្រី​ដ៏​ស្រស់ស្អាត​ម្នាក់ ឈ្មោះ ស៊ុយ ច​ន មាន​អាយុ ៣៦​ឆ្នាំ កាលពី​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៥ ។ ​ពូ ឃ្លាំង​បាន​ចំណាយ ទឹកប្រាក់​ប្រមាណ​ជា ​៧ ​ម៉ឺ​ន ដុល្លារ​សម្រាប់​រៀបចំ​ពិធី​។​អ្វីដែល​ប្លែក​និង​មិន​ធ្លាប់មាន​តារា​រូប​ណា​ធ្វើ​នោះ​គឺ​ពូ​ឃ្លាំង​បាន​ជូន​ថ្លៃ បណ្ណាការ​ដល់​ភរិយា ជា​មាស​សុទ្ធ​ចំនួន​ពីរ​ដុំ មាន ទំងន់​២​គីឡូក្រាម​។​ ចេ​នី​

ពូ​ឃ្លាំង បានសម្រេច​ដូច​បំណង​

ពូ​ឃ្លាំង បានសម្រេច​ដូច​បំណង​

ពូ​ឃ្លាំង បានសម្រេច​ដូច​បំណង​

ពូ​ឃ្លាំង បានសម្រេច​ដូច​បំណង​