ANUSSA រៀបចំ​កម្មវិធី​បោះជំរំលើក​ទី​៦​ដើម្បី​ពង្រឹង​ភាពជា​អ្នកដឹកនាំ​ដល់​យុវជន​

​មណ្ឌលគិរី​៖ ក្រុមហ៊ុន Anussa Event Planner បានរៀបចំ​កម្មវិធី​បោះជំរំ​រយៈពេល​៣​ថ្ងៃ នៅលើ​ទឹកដី​ខេត្តមណ្ឌលគិរី​។ កម្មវិធី​បោះជំរំ​នេះ​បានចាប់ផ្តើម​នៅ​ថ្ងៃទី​១​ដល់​ថ្ងៃទី​៣​ខែមករា ដើមឆ្នាំ​២០១៦​នេះ​។​

​នេះ​គឺជា​លើក​ទី​៦ ហើយ​ដែល​កម្មវិធី​បោះជំរំសម្រាប់​យុវជន​ត្រូវបាន​រៀបចំឡើង​។ សម្រាប់​កម្មវិធី​បោះជំរំលើក​ទី​៦​នេះ មាន​អ្នកចូលរួម​ចំនួន​៤៤​នាក់ ដែល​មន្ត្រីរាជការ បុគ្គលិក​ក្រុមហ៊ុន​ឯកជន និង​យុវជន​ដែលជា​សិស្ស និស្សិត​។​
ANUSSA រៀបចំ​កម្មវិធី​បោះជំរំលើក​ទី​៦​ដើម្បី​ពង្រឹង​ភាពជា​អ្នកដឹកនាំ​ដល់​យុវជន​

​គោលបំណង​នៃ​ការរៀបចំ​កម្មវិធី​បោះជំរំ​នេះ គឺ​ដើម្បី​បង្កើន​សមត្ថភាព និង​គុណភាព​នៃ​ភាពជា​អ្នកដឹកនាំ ភាពក្លាហាន និង​ឯករាជ្យភាព​ទៅដល់​យុវជន តាមរយៈ​ការរៀបចំ​សកម្មភាព​កម្សាន្ត​ជា​ក្រុម​។ នេះ​ជាការ​បញ្ជាក់​របស់ លោក សេង ពិសិដ្ឋ ប្រធាន​ក្រុមហ៊ុន​ANUSSA​។

​លោកបន្តថា ក្រៅពី​ពង្រឹងគុណភាព និង​សមត្ថភាព​របស់​យុវជន អ្នកចូលរួម​ក៏​នឹង​ទទួលបាន​នូវ​ពិសោធន៍​ថ្មី​សម្រាប់​ជីវិត​របស់​ពួកគាត់ បំ​និ​ន​ជីវិត ការប្រាស្រ័យ​ទាក់ទង​គ្នា​ក្នុងសង្គម និង​ការបង្កើត​មិត្តភក្តិ​ថ្មី​ផងដែរ ហើយ​អ្នកចូលរួម​ក៏បាន​ស្គា​ល់ពី​តំបន់​ទេសចរណ៍​នានា នៅក្នុង​ប្រទេស កម្ពុជា និង​ជួយ​ផ្សព្វផ្សាយ​តំបន់​ទេសចរណ៍​របស់​កម្ពុជា​ទៅកាន់​ពិភពលោក ផងដែរ​។​
ANUSSA រៀបចំ​កម្មវិធី​បោះជំរំលើក​ទី​៦​ដើម្បី​ពង្រឹង​ភាពជា​អ្នកដឹកនាំ​ដល់​យុវជន​

​សូមបញ្ជាក់ថា នៅក្នុង​កម្មវិធី​បោះជំរំនេះ​មាន​សកម្មភាព​ជាច្រើន​ត្រូវបាន​រៀបចំឡើង​ដូចជា ការលេង​ល្បែង​កម្សាន្ត​ជា​ក្រុម​ជុំវិញ​ភ្នក់ភ្លើង ការបោះ​តង់​សម្រាក​នៅពេល​យប់ ការហាត់​ប្រាណ និង​ទស្សនា​ព្រះអាទិត្យ​រះ​នៅលើ​ភ្នំ​ដោះ​ក្រមុំ ការសម្តែង​រឿង និង​ការប្រកួត​វីដេអូ​ខ្លី​ស្តីពី​តំបន់​ទេសចរណ៍​នៅក្នុង​ខេត្តមណ្ឌលគិរី​ជាដើម​៕