មន្ត្រី​ចរាចរណ៍​ប្រាប់​វិធី​ដាក់​ឯកសារ​កូ​ពី​ចៀស​ផុត​ពី​ការ​ពិន័យ

មន្ត្រី​ចរាចរណ៍​ប្រាប់​វិធី​ដាក់​ឯកសារ​កូ​ពី​ចៀស​ផុត​ពី​ការ​ពិន័យ

ដោយ​សារ​ច្បាប់​ចរាចរណ៍​ថ្មី តម្រូវ​ឲ្យ​អ្នក​បញ្ជា​យាន​ទាំង​អស់​ដាក់​ឯកសារ​ដើម​​តាម​ខ្លួន​បើ​ពុំ​ដូច្នោះ​ទេ​នឹង​ទទួល​រង​ពិន័យ ធ្វើ​ឲ្យ​ប្រជាជន​ភាគ​ច្រើន​មាន​ការ​ព្រួយ​បារម្ភ​ខ្លាច​បាត់​បង់ ​ឬ​ខូត​ខាត​នូវ​ឯក​សារ​ទាំង​នោះ។​

 

 

មន្ត្រី​ចរាចរណ៍​ប្រាប់​វិធី​ដាក់​ឯកសារ​កូ​ពី​ចៀស​ផុត​ពី​ការ​ពិន័យ

 
ប៉ុន្តែ​បើ​តាម​មន្ត្រី​ចរាចរណ៍​មួយ​រូប​ប្រាប់​ថា​ ប្រសិន​បើ​មាន​លិខិត​បញ្ជាក់​ជា​ផ្លូវ​ការ​ពី​អាជ្ញាធរ​មូលដ្ឋាន គឺ​មិន​ចាំ​បាច់​ដាក់​ឯកសារ​ដើម​តាម​យាន​យន្ត​រហូត​នោះ​ទេ បើ​ម្ចាស់​កម្មសិទ្ធិ​យាន​ទាំង​នោះ​បាន​បំពេញ​បែប​បទ ចម្លង​ឯក​សារ​ច្បាប់​ដើម​យាន​យន្ត​ទាំង​នោះ ដោយ​មាន​ការ​ទទួល​ស្គាល់​ត្រឹម​ត្រូវ​ពី​អាជ្ញាធរ​និង​សមត្ថកិច្ច។

 

 

លោក មាស ​សា​វន អនុ​ប្រធាន​ផ្នែក​បញ្ជា​ចរាចរណ៍​តាម​គោល​ដៅ​ប្រចាំ​ខេត្ត​ព្រះ​សី​ហ​នុ ប្រាប់​ថា​ តាម​ពិត​មិន​ថា​ច្បាប់​ថ្មី​នោះ​ទេ​ដែល​តម្រូវ​ឲ្យ​ដាក់​ឯក​សារ​ដើម​តាម​ខ្លួន​នោះ ​សូម្បី​ច្បាប់​ចាស់​ក៏​តម្រូវ​ដែរ ហើយ​នឹង​រង​ការ​ពិន័យ បើ​ប្រើ​ឯក​សារ​កូ​ពី​គ្មាន​ការ​បញ្ជាក់​ពី​អាជ្ញាធរ​និង​សមត្ថកិច្ច។

 

 

មន្ត្រី​ចរាចរណ៍​ប្រាប់​វិធី​ដាក់​ឯកសារ​កូ​ពី​ចៀស​ផុត​ពី​ការ​ពិន័យ

 
ប៉ុន្តែ​ក្នុង​ករណី​អ្នក​បើក​បរ​ចង់​កូ​ពី​ប្រើ​នូវ​បណ្ណ​បើក​បរ កាត​គ្រី ឬ​អត្តសញ្ញាណ​បណ្ណ គឺ​ទៅ​សុំ​សាលា​ក្រុង​ឬ​ខេត្ត​ឬ​ការិយាល័យ​ចំហ​ស្រុក​ទាំង​៤ ដែល​ឲ្យ​បិទ​តែម​បញ្ជាក់​ថា​ពិត​ជា​បាន​កូ​ពី​ប្រើ​ប្រាស់​មែន និងមានត្រាក្រហមបញ្ជាក់ដើម្បី​ឲ្យ​គេ​ទទួល​ស្គាល់។​

 
លោក​បន្ថែម​ថា ការ​ធ្វើ​បែប​នេះ​គេ​មិន​គិត​ថ្លៃ​សេវា​អ្វី​ទេ។ កន្លង​មក​ប្រជាជន​ច្រើន​តែង​យល់​ច្រឡំ​ថា ការ​សុំ​ប្ដូរ​មក​ប្រើ​កូ​ពី​របៀប​នេះ​ចំណាយ​ពេល​យូរ អស់​លុយ​អស់​កាក់​ច្រើន តែ​តាម​ពិត​មិន​ដូច្នោះ​ទេ៕

 

 

សូមអាន  ​​ឈួន វ៉ន់៖ ការ​ដំឡើង​ពិន័យ​គុណ​នឹង​ ៥​មិន​ពាក់​មួក​សុវត្ថិភាព​ពុំ​មែន​ជា​ការ​ដាក់​បន្ទុក​លើ​ប្រជាជន​ទេ

 
អត្ថបទ៖ លឹម សុ​នា