ចៅហ្វាយក្រុងថ្មី របស់ម៉ិចស៊ីកូ ត្រូវខ្មាន់កាំភ្លើង ចួលទៅបាញ់សម្លាប់ដល់ក្នុងផ្ទះ ក្រោយពីឡើង កាន់តំណែង បាន១ថ្ងៃ

ម៉ិចស៊ីកូ៖ ករណីដ៏អាក្រក់មួយ បានកើតឡើងនៅក្នុងទីក្រុងមួយ នៃប្រទេសម៉ិចស៊ីកូ បន្ទាប់ពីចៅហ្វាយក្រុង ប្រចាំតំបន់នេះត្រូវបាន ខ្មាន់កាំភ្លើងចូលទៅបាញ់សម្លាប់ ដល់ក្នុងគេហដ្ឋាន កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ក្រោយពីរូបគាត់ទើប នឹងឡើងកាន់តំណែង បាន១ថ្ងៃប៉ុណ្ណោះ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា អ្នកស្រី Gisela Mota អាយុ៣៣ឆ្នាំ ជាចៅហ្វាយក្រុង Temixco នៃរដ្ឋ Morelos របស់ប្រទេសម៉ិចស៊ីកូ ត្រូវបានខ្មាន់កាំភ្លើងដែលមាន បក្ខពួក៤នាក់ ចូលទៅបាញ់សម្លាប់ ដល់ក្នុងគេហដ្ឋានរបស់គាត់ កាលពីព្រឹកថ្ងៃសៅរ៍ សប្តាហ៍មុននេះ ក្រោយពីរូបគាត់ ទើបនឹងឡើងកាន់តំណែង កាលពីថ្ងៃសុក្រ ទី១ ខែមករា ឆ្នាំ២០១៦ រួចមក។

ចៅហ្វាយក្រុងថ្មី របស់ម៉ិចស៊ីកូ ត្រូវខ្មាន់កាំភ្លើង ចួលទៅបាញ់សម្លាប់ដល់ក្នុងផ្ទះ ក្រោយពីឡើង កាន់តំណែង បាន១ថ្ងៃ
ចៅហ្វាយក្រុងថ្មី របស់ម៉ិចស៊ីកូ ត្រូវខ្មាន់កាំភ្លើង ចួលទៅបាញ់សម្លាប់ដល់ក្នុងផ្ទះ ក្រោយពីឡើង កាន់តំណែង បាន១ថ្ងៃ
Gisela Mota ចៅហ្វាយក្រុង Temixco ដែលត្រូវបានខ្មាន់កាំភ្លើង បាញ់សម្លាប់

ផ្អែកលើរបាយការណ៍ដែលបញ្ចេញ ដោយការិយាល័យមេធាវីទូទៅរបស់រដ្ឋ Morelos បានឲ្យដឹងថា ក្រោយពីមានហេតុការណ៍ នេះកើតឡើងក្រុមប៉ូលិសប្រចាំតំបន់ បានធ្វើការចាប់ខ្លួនបុរស២នាក់ ដែលជាប់ពាក់ព័ន្ធ ក្នុងករណីនេះ រីឯ២នាក់ផ្សេងទៀត ត្រូវបានបាញ់សម្លាប់។ យ៉ាងណាមិញ អត្តសញ្ញាណរបស់ពួកខ្មាន់កាំភ្លើងទាំងនោះ មិនទាន់ត្រូវបានបង្ហាញជាសាធារណៈនៅឡើយទេ ស្របពេលដែលអាជ្ញាធរចាត់ទុកករណីនេះ គឺជាបទឧក្រិដ្ឋដែល រៀបចំទុកជាមុន។

គូសបញ្ជាក់ផងដែរថា ទីក្រុង Temixco ដែលស្ថិតនៅភាគខាងត្បូង នៃប្រទេសម៉ិចស៊ីកូ មានប្រជាជនរស់នៅ ប្រហែលជា ១សែននាក់ ហើយវាគឺជាតំបន់មួយ ដែលពោរពេញទៅដោយ ជម្លោះទាក់ទងនឹងគ្រឿងញៀន។ មិនត្រឹមប៉ុណ្ណឹងទេ បទឧក្រិដ្ឋជាច្រើន ដូចជាការចាប់ជំរិត ការគំរាមកំហែងយកប្រាក់ ដែលកើតឡើងនៅទីនោះ សុទ្ធតែផ្តើមចេញពី ក្រុមរត់ពន្ធគ្រឿងញៀនជាច្រើន ដែលមានទីតាំងប្រចាំនៅក្នុងទីក្រុងនោះតែម្តង។

ចៅហ្វាយក្រុងថ្មី របស់ម៉ិចស៊ីកូ ត្រូវខ្មាន់កាំភ្លើង ចួលទៅបាញ់សម្លាប់ដល់ក្នុងផ្ទះ ក្រោយពីឡើង កាន់តំណែង បាន១ថ្ងៃ
ខ្មាន់កាំភ្លើងទាំង២ ដែលត្រូវបានប៉ូលិសចាប់ខ្លួន

បន្ថែមពីនេះទៀត បើគិតតាំងពីឆ្នាំមុនមក មានចៅហ្វាយក្រុង នៅតាមតំបន់ផ្សេងៗ នៃប្រទេសម៉ិចស៊ីកូ ជាច្រើននាក់មកហើយ ដែលត្រូវបានគេ លួចធ្វើឃាត ខណៈពេលដែលសហគមន៍ជាច្រើន នៅក្នុងទីក្រុងមួយចំនួន គឺតែងត្រូវបានគ្រប់គ្រង ដោយក្រុមរត់ពន្ធគ្រឿងញៀន ដែលមានអំណាច និងមានអាវុធ សម្រាប់ប្រើប្រាស់នៅក្នុង ប្រតិបត្តិការរបស់ពួកគេ៕

ទិដ្ឋភាពផ្សេងៗ ជុំវិញគេហដ្ឋានរបស់ អ្នកស្រី Gisela Mota ក្រោយពីរូបគាត់ ត្រូវគេបាញ់សម្លាប់៖

ចៅហ្វាយក្រុងថ្មី របស់ម៉ិចស៊ីកូ ត្រូវខ្មាន់កាំភ្លើង ចួលទៅបាញ់សម្លាប់ដល់ក្នុងផ្ទះ ក្រោយពីឡើង កាន់តំណែង បាន១ថ្ងៃ
ចៅហ្វាយក្រុងថ្មី របស់ម៉ិចស៊ីកូ ត្រូវខ្មាន់កាំភ្លើង ចួលទៅបាញ់សម្លាប់ដល់ក្នុងផ្ទះ ក្រោយពីឡើង កាន់តំណែង បាន១ថ្ងៃ
ចៅហ្វាយក្រុងថ្មី របស់ម៉ិចស៊ីកូ ត្រូវខ្មាន់កាំភ្លើង ចួលទៅបាញ់សម្លាប់ដល់ក្នុងផ្ទះ ក្រោយពីឡើង កាន់តំណែង បាន១ថ្ងៃ
ចៅហ្វាយក្រុងថ្មី របស់ម៉ិចស៊ីកូ ត្រូវខ្មាន់កាំភ្លើង ចួលទៅបាញ់សម្លាប់ដល់ក្នុងផ្ទះ ក្រោយពីឡើង កាន់តំណែង បាន១ថ្ងៃ
ចៅហ្វាយក្រុងថ្មី របស់ម៉ិចស៊ីកូ ត្រូវខ្មាន់កាំភ្លើង ចួលទៅបាញ់សម្លាប់ដល់ក្នុងផ្ទះ ក្រោយពីឡើង កាន់តំណែង បាន១ថ្ងៃ

ប្រភព៖

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត