Jet Li និងTony Jaa នឹង​ចូលរួម​ជាមួយ ​Vin Diesel សម្ដែង​ក្នុង​រឿង “xXx 3″

Jet Li និងTony Jaa នឹង​ចូលរួម​ជាមួយ ​Vin Diesel សម្ដែង​ក្នុង​រឿង “xXx 3″

តារា​ក្បាច់គុន​កុងហ្វូ​ Jet Li និង​តារា​ក្បាច់​គុន​ថៃ Tony Jaa នឹង​ចូល​រួម​សម្ដែង​វគ្គ​ថ្មី​​រឿង “xXx” ឬ “The Return of Xander Cage” ជាមួយ​តារា​សម្ដែង​អាមេរិក ​Vin Diesel។ នេះ​តាម​ការ​ឲ្យ​ដឹង​ពី​គេហទំព័រ Twitch ។

 

Jet Li និងTony Jaa នឹង​ចូលរួម​ជាមួយ ​Vin Diesel សម្ដែង​ក្នុង​រឿង “xXx 3″

 

តាម​គេហទំព័រ​ខាង​លើ​ក៏​បាន​បង្ហាញ​ដែរ​​ថា តារា​សម្ដែង​ស្រី​ឥណ្ឌា​ Deepika Padukone ក៏​ត្រូវ​បាន​គេ​បញ្ចូល​ជា​តួ​ថ្មី​ក្នុង​រឿង​នេះ​ដែរ។ គោល​បំណង​របស់​រឿង​ហូលីវូដ​មួយ​នេះ​ក្នុង​ការ​បន្ថែម​តួ​អាស៊ី​ថ្មី​៣​រូប​នេះ​គឺ​ដើម្បី​ទាញ​ប្រជាប្រិយភាព​ឲ្យ​ខ្លាំងក្លា​ថែម​ទៀត​ពី​សំណាក់​អ្នក​ទស្សនា​ក្នុង​ប្រទេស​តំបន់​អាស៊ី។ មួយ​វិញ​ទៀត​តារា​ទាំង​៣​សុទ្ធសឹងតែ​​មាន​បទ​ពិសោធន៍​ពេញ​ខ្លួន​ក្នុង​ការ​សម្ដែង​ភាពយន្ត។

 

ផ្អែក​តាម​គេហទំព័រ Cinema Blend បាន​បង្ហាញ​ឲ្យ​ដឹង​ថា “xXx” វគ្គ​៣ ​Vin Diesel នឹង​ត្រលប់​មក​សាជាថ្មី​​ជា​តួ​ចារកម្ម​​ដែល​ជា​តួ​ដើម​របស់​ខ្លួន ខណៈ​​តារា​សម្ដែង Samuel L. Jackson ត្រូវ​ដើរ​តួ​ជា​មេ​របស់​ភ្នាក់ងារ​សន្តិសុខ​ជាតិ​។

 

ភាពយន្ត “xXx” វគ្គ​ដំបូង​ដែល​បាន​បញ្ចេញ​កាល​ពី​ឆ្នាំ​​២០០២​ផលិត​អស់​ប្រាក់​៧០​លាន​ដុល្លារ​គឺ​ទទួល​បាន​ជោគជ័យ​ជា​ខ្លាំង​​ក្នុង​តារា​ភាពយន្ត box-office ដោយ​រក​បាន២៧៧​លាន​ដុល្លារ៕

 

Jet Li និងTony Jaa នឹង​ចូលរួម​ជាមួយ ​Vin Diesel សម្ដែង​ក្នុង​រឿង “xXx 3″

 

Jet Li និងTony Jaa នឹង​ចូលរួម​ជាមួយ ​Vin Diesel សម្ដែង​ក្នុង​រឿង “xXx 3″

 

Jet Li និងTony Jaa នឹង​ចូលរួម​ជាមួយ ​Vin Diesel សម្ដែង​ក្នុង​រឿង “xXx 3″

 Jet Li និងTony Jaa នឹង​ចូលរួម​ជាមួយ ​Vin Diesel សម្ដែង​ក្នុង​រឿង “xXx 3″

 

ចុចអាន៖រឿង “Ip Man3” របស់​កុំកុំ កំពុង​ផ្ទុះ​ខ្លាំង​ក្នុង​ប្រទេស​អាស៊ី​មួយ​ចំនួន

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ cri​ ,yahoo