ទី​បំផុត សាន រ័ត្ន​បញ្ញា​សក្ដិ ចេញ​បទ​ Original ហើយ!


ទី​បំផុត សាន រ័ត្ន​បញ្ញា​សក្ដិ ចេញ​បទ​ Original ហើយ!

​សាន រ័ត្ន​បញ្ញា​សក្ដិ ​បាន​វិល​វិញ​ហើយ​រួម​ជា​មួយ​ក្តី​សង្ឃឹម​​​លើ​បទ​ចម្រៀង​ស្នាដៃ​​និពន្ធ​ថ្មីមួយ​បទ​ ក្រោយ​ពី​ស្ងប់​ស្ងាត់​ពី​វិស័យ​សិល្បៈ​ចម្រៀង​មួយ​រយៈ​ធំ​។

 

បទ​និពន្ធ​ថ្មី​ ដំបូង​បើក​ទំព័រ​វិថី​សិល្បៈ​សារ​ជា​ថ្មី​នេះ ​មាន​ចំណង​ជើង​ថា​ “ជីវិត​មិន​ឆា​ចោល” គឺ​ជា​បទ​ដែល​លោក​ និង​យុវវ័យ​ជំនាន់​ក្រោយ​របស់​លោក បាន​រួម​គ្នា​ផលិត​ មិន​តែ​ប៉ុណ្ណោះ​នឹង​មាន​បទ​ថ្មី​ជា​បន្ត​បន្ទាប់​ផង​ដែរ។

 

ទី​បំផុត សាន រ័ត្ន​បញ្ញា​សក្ដិ ចេញ​បទ​ Original ហើយ!

 

​​អត្ថន័យ​នៃ​បទ​ចម្រៀង​នេះ​ទៀត​សោត អតីត​តារា​ចម្រៀង​ក្នុង​ផលិត​ Spark Music ​​ចង់​ប្រាប់​ថា ​​អ្នក​ណា​ក៏​ចង់​បាន​ជោគ​ជ័យ​ដែរ​ បើ​ដួល​ហើយ​ត្រូវ​ក្រោក​ដោយ​ខ្លួន​ឯង​។ ត្រូវ​ចេះ​ផ្ដល់​ឱកាស​ឲ្យ​អ្នក​មាន​សមត្ថភាព​បញ្ចេញ​លើក​ស្ទួយ​អ្វី​ដែល​ជា​របស់​យើង​ គឺ​បញ្ឈប់​ការ​ Copy ​ហើយ​ចូល​រួម​គាំ​ទ្រ​ស្នាដៃ​កូន​ខ្មែរ​គ្រប់​រូប​ដែល​មាន​ទេពកោសល្យ​ពិត​។​

 

លោក​បន្ត​ទៀត​ថា​៖ “គ្មាន​អ្នក​ណា​ម្នាក់ ​មិន​មាន​កំហុស​ហើយ​តែង​តែ​ធ្វើ​ត្រូវ​រហូត​នោះ​ទេ​ សំខាន់​ខុស​ហើយ​ចេះ​កែ​ប្រែ​ ហើយ​ចេះ​ស្កប់​ស្កល់​ និង​ចែក​រំលែក​​ដល់​អ្នក​ខ្វះ​ខាត​ នេះ​ក៏​ដូចជាការ​ធ្វើ​បុណ្យ​មួយ​ដែរ។ តាំង​ចិត្ត​ខ្លួន​ឯង ​អ្នក​ណា​មិន​ធ្វើ​ចាំ​មើល​ខ្ញុំ​ធ្វើ​បាន​ទេ?”។

 

 

ទន្ទឹម​នឹង​ស្នាដៃ​ការ​និពន្ធ​បទ​ថ្មី​ ឥឡូវ​នេះ​មាន​ការ​គាំ​ទ្រ​ច្រើន​ពី​សំណាក់​បងប្អូន​ ទោះ​បី​ជា​មិន​បាន​ល្អ​​ខ្លាំងក្ដី ​​ក៏​​ Fans ​នៅ​តែ​ឲ្យ​តម្លៃ​។ នេះ​ជា​ការ​លើក​ឡើង​របស់​ បញ្ញាស​ក្តិ។​

 

ម្ចាស់​បទ​ “សមុទ្រ​ស្ងប់​ខ្យល់​” នេះ​បន្ត​ឲ្យ​ដឹង​ទៀត​ថា​ ៖”ស្នាដៃ​ MV និពន្ធ​ថ្មី​នេះ​មិន​ទាន់​បាន​ល្អ​ឥត​ខ្ចោះ​នោះ​ទេ ប៉ុន្តែ​នេះ​ជា​អ្វី​ដែល​ជា​ការ​ព្យាយាម​របស់​បង និង​ក្រុម​ការងារ​ ហើយ​បទ​ក្រោយ​​ៗ​បង​នឹង​ខិត​ខំ​បន្ថែម​ទៀត”​៕

 

យក់ ថិតរដ្ឋា ពង្រីក​ជំនួញ

ខេម វែក​ញែក​ជុំ​វិញ​រឿង​ Original Song

អត្ថបទ​៖ ថា ម៉ាលីដា
វីដេអូ៖ ផ្ដល់​ឲ្យ​ ដោយ​​បញ្ញា​សក្តិ