រោគសញ្ញាគួរឲ្យខ្លាច ៤យ៉ាង បញ្ជាក់ថាអ្នកពិតជាមាន​បញ្ហា

ដោយសារអណ្តាត​ជាសាច់ដុំខ្លាំងជាង​គេបំផុត​នៅក្នុងរាងកាយ​របស់មនុស្ស ដូច្នេះរឿងសំខាន់បំផុតដែលយើងគ្រប់គ្នាត្រូវដឹង ប្រសិនបើ​អណ្តាត​ចាប់ផ្តើម​មាន​លក្ខណៈ​ចម្លែក​ខុស​ពី​ធម្មតា។ ខាងក្រោមនេះ​ជាបញ្ហា​ចម្លែកៗ​ដែលអាច​កើតឡើង​នៅលើអណ្តាត​របស់អ្នក៖
 
រោគសញ្ញាគួរឲ្យខ្លាច ៤យ៉ាង បញ្ជាក់ថាអ្នកពិតជាមាន​បញ្ហា
ចេញរូបភូមិសាស្ត្រ ឬផែន​ទីនៅ​លើអណ្តាត
នេះជាបញ្ហា​មួយមិនប៉ះពាល់​ដល់សុខភាព និង​មិនទាក់ទង​នឹងការ​ឆ្លងមេរោគ ក៏មិនមែន​ជាជំងឺមហារីក​ដែរ។ រឿងដែល​អាក្រក់នោះគឺ នៅ​លើអណ្តាត​របស់អ្នក​មើល​ទៅ​ដូចជា​ផែនទី ស្របពេល​ដែលអណ្តាត​ចេញកន្ទួល​តូចសៗ។ នៅពេល​អ្នកជួប​នឹ​ងបញ្ហានេះ មានន័យ​ថា តំបន់អណ្តាត​របស់អ្នកមាន​កន្ទួលតូចៗ, មើលទៅ​ក្រហម រលោង និង​កន្ទួល​តិចៗ​ត្រង់គែមៗ​អណ្តាត។ ត្រង់កន្លែងណា​អាចជាសះស្បើយ តែវាក៏រាត​ដាលដល់​កន្លែង​ផ្សេងទៀត។ មនុស្សគ្រប់វ័យ​សុទ្ធតែ​អាចជួប​នឹងបញ្ហានេះ ប៉ុន្តែវា​មិនមែន​ជារឿង​មួយ​ធម្មតា​ឡើយ មានមនុស្ស​ត្រឹមតែ ១-៣% តែប៉ុណ្ណោះដែល​កើតបញ្ហា​នេះ។ ជំងឺនេះ​ភាគច្រើនជាសះស្បើយ​ទៅវិញ​ដោយឯកឯង។ ប្រសិនបើ​ក្នុងករណី​វាធ្វើឲ្យ​រលាក ឬប្រតិកម្ម គួរតែ​ទៅជួប​ទន្តពេទ្យ​ដើម្បីទទួល​បានវេជ្ជបញ្ជា​ព្យាបាល​ការឈឺចាប់, ការរលាក។
ចេញរោម​ខ្មៅៗ​លើអណ្តាត
នេះជាជំងឺ​មួយមិនប៉ះពាល់ដល់​សុខភាពទេ។ វាកើតឡើង​ដោយសារមានបាក់តេរី​ច្រើនពេក ឬមេរោគ​ផ្សិតរីកដុះដាល​នៅក្នុងមាត់ បណ្តាលឲ្យ​ចេញកន្ទួល​តូចៗលើអណ្តាត ហើយ​វាអាច​ចេញរោម​ខ្មៅៗ។ បញ្ហានេះ​អាចបណ្តាល​មកពីកត្តា​ដូចជា៖ កង្វះ​អនាម័យមាត់, ជក់បារី, ផឹក​កាហ្វេច្រើន, ខ្វះជាតិទឹក, ការប្រើប្រាស់ថ្នាំ​អង់ទីប្យូទិច…។ ប្រសិនបើ​អ្នក​ចង់​កម្ចាត់​វា អ្នកត្រូវ​ធ្វើអនាម័យ​មាត់តាម​រយៈការដុសធ្មេញ និងសម្អាត​អណ្តាត, ទទួលទានទឹក​ឲ្យបាន​ច្រើន។ ហើយអ្នក​ក៏គួរបញ្ឈប់​ការជក់បារី​ផងដែរ។
ប្រេះ​អណ្តាត
បញ្ហាប្រេះអណ្តាត​ជ្រៅនៅ​ចំកណ្តាល​អណ្តាត។ មនុស្ស ៥% ប្រឈមនឹង​ជំងឹនេះ ប៉ុន្តែវាច្រើន​កើតចំពោះមនុស្ស​ប្រុសៗ។ បញ្ហាបែបនេះ​កើតចំពោះ​ក្មេង ៨០%។ អាការៈ​នៃជំងឺនេះ​មិនដូច​គ្នាទេ តែវាមិនប៉ះពាល់​ដល់សុខភាព។ គ្មានរោគសញ្ញាណា​មួយពាក់ព័ន្ធនឹង​វាឡើយ ដូច្នេះមិនចាំបាច់​ត្រូវព្យាបាល​ឡើយ។
ខ្វះគោលិកាស
នេះជាបញ្ហាមួយ​ដែលចេញ​ដុំសៗ ហើយក្រាស់​នៅផ្នែក​ខាងក្នុង​ថ្ពាល់, អញ្ចាញ​ធ្មេញ និង​អណ្តាត។ ជាធម្មតា វាមិនផ្តល់​ភាពគ្រោះថ្នាក់​អ្វីឡើយ។ បញ្ហានេះ​មួយចំនួន​អាចពាក់ព័ន្ធ​នឹង​រោគសញ្ញា​ដំបូងនៃ​ជំងឺមហារីក។ មានជំងឺមហារីក​ជាច្រើនដែល​កើតឡើង បន្ទាប់​ពីកើតដុំសៗ​នៅផ្នែកខាង​ក្នុងថ្ពាល់​នេះ ដូច្នេះគួរតែទៅ​ជួបនឹងទន្តពេទ្យ ប្រសិនបើ​អ្នក​សម្គាល់​ឃើញថា​មានរោគសញ្ញា​ណាមួយ​កើតឡើង៕
ដោយ៖ ដារ៉ា
ប្រភព៖ healthytipsworld

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • រោគសញ្ញាគួរឲ្យខ្លាច ៤យ៉ាង បញ្ជាក់ថាអ្នកពិតជាមាន​បញ្ហា